វិស័យដឹក​ជញ្ជួនផ្លូវ​អាកាសនៅកម្ពុជា កំពុងចូលរួមកាត់បន្ថយបម្រែបម្រួលអាកាសធាតុ

2022/05/28 08:38:21 pm        1.1 K

ភ្នំពេញ៖ នៅលើពិភពលោកកំពុងព្រួយបារម្ភ ពីបញ្ហាបម្រែបម្រួលអាកាសធាតុ សម្រាប់វិស័យដឹក​ជញ្ជួនផ្លូវអាកាសអន្តរជាតិ និងអង្គការពិភពលោក បានសហការចួលរួមកាត់បន្ថយការបម្រែបម្រួលអាកាសធាតុ ។

ថ្លៃងប្រាប់ទូរទស្សន៍ BTV news នៅក្នុងជំនួបពិភាក្សាការងាររវាង ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និង លោក Jacques Pellet ឯកអគ្គរដ្ឋទូតបារាំង​ប្រចាំកម្ពុជា ​នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២នេះ ។

ឯកឧត្តម សារិន គុនករ អគ្គនាយកបច្ចេកទេស នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បាន​បញ្ជាក់ថា ទីភ្នាក់ងារសាធារណរដ្ឋបារាំង ហៅថា (AFD) បាន​ផ្ដល់​ថវិកា​ប្រហែលជិត ៥០ម៉ឺនដុល្លារ លើផ្នែកបច្ចេកទេស​ ក្នុងវិស័យអាកាសចរស៊ីវិលនៅកម្ពុជា ​មានរយៈពេល១ឆ្នាំ ។ហើយគំរោងទីភ្នាក់ងារ AFD​ ក្នុងវិស័យអាកាសចរស៊ីវិល ផ្ដោតលើផ្នែកសំខាន់ៗមាន៤ ទី១ ពង្រឹង​ផ្នែកសុវត្ថិភាព ទាំងអាកាសយានដ្ឋាន ទាំងកិច្ចសហប្រតិបត្តិការក្រុមហ៊ុនទេសចរណ៍​ ទី២ ជួសជុល និងថែទាំយន្តហោះ ទី៣ ពេទ្យ គឺការព្យាបាល ​ពិនិត្យសុខភាពអ្នកធ្វើដំណើរ ទី៤ ការបម្រែបម្រួលអាកាសធាតុ ។

ឯកឧត្តម បានបន្ថែមថា នៅក្នុងបច្ចេកទេសបច្ចេកវិទ្យាថ្មីនេះ បានការរកឃើញផលប៉ះពាល់​បរិស្ថាន​កំដៅ​បណ្ដាល​មកពីយាយរោងចក្រ ​សហគ្រាសមួយ ​និងបណ្តាលមកពីអាកាសយាន្ត ផ្នែក​ឧស្សាហកម្ម​អាកាសចរស៊ីវិល ​មានចំនួន ១៤%​ ដែលបញ្ចេញសារធាតុកំដៅ ធ្វើឱ្យប៉ះពាល់ដល់​បរិស្ថាន​ ដួចច្នេះ​អង្គការអាកាសចរស៊ីវិលពិភពលោក ​បានប្រជុំពិភាក្សា ដើម្បីរកវិធីសាស្រ្ត​កាត់​បន្ថយកំដៅ។

នៅក្នុងកិច្ចពិភាក្សានោះ ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋាន​អាកាស​ចរស៊ីវិល ​បានចូលរួមជាមួយរាជរដ្ឋាភិបាល ​ក្រសួងបរិស្ថាន ​និងក្រសួងមួយចំនួនទៀត បាន​សហការ​ជាមួយ អាកាសចរស៊ីវិលអន្តរជាតិ ​និងអង្គការបរិស្ថានពិភពលោក ​បានបង្កើតបទប្បញ្ញត្តិថ្មី ដើម្បីណែនាំ​ដល់ក្រុមហ៊ុនហោះហើរ ទាំងជាតិ និងអន្តរជាតិ ។

ឯកឧត្តម បានស្មើដល់ក្រុមហ៊ុនហោះហើរនៅក្នុងស្រុកមួយចំនួន​ ចូលរួមសិក្សាបច្ចេកទេសថ្មីៗ កែសម្រួលផ្នែក​បច្ចេកទេសយន្តហោះ ​និងផ្នែកបណ្ដុះបណ្ដាលធនធានមនុស្ស ដើម្បី​ចូលរួម​កាត់បន្ថយបម្រែបម្រួលអាកាសធាតុផងដែរ ៕ អត្ថបទ ៖ គង់ រ៉េន


អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        454
ធុរកិច្ចអាមេរិក-អាស៊ាន សន្យានាំព័ត៌មាន​អំពី​បរិយាកាស​ធុរកិច្ច​នៅ​កម្ពុជា​ផ្សព្វ​ផ្សាយ​បន្ត​នៅ​អាមេរិក
2026/07/23 10:33:13 pm        486
គោលនយោបាយទាក់ទាញវិនិយោគរបស់រាជរដ្ឋាភិបាលកំពុងបន្តស្រូបយកវិនិយោគបរទេសចូលកម្ពុជា​
2026/07/23 10:06:29 pm        425

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm