ឯកឧត្តម យឿន យឿត ដឹកនាំដង្ហែរគណបក្សនៅឃុំតាសាលទ្រង់ទ្រាយធំ ដោយមានសមាជិកចូលរួមជាង ៦០០នាក់

2022/05/29 09:16:13 pm        1.1 K

កំពង់ស្ពឺ៖ អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកឱរ៉ាល់ និងជាប្រធានក្រុមការងារចុះជួយឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ឯកឧត្តម យឿន យឿត នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ នេះ បានដឹកនាំសមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជា នៅឃុំតាសាលទាំងមូលដង្ហែរគណបក្សជា ទ្រង់ទ្រាយធំ ដោយមានអ្នកចូលរួមប្រមាណជាង៦០០នាក់។

 មុននឹងយុទ្ធនាការដង្ហែរឃោសនាគណបក្ស នៅទីស្នាការគណបក្សឃុំតាសាល ឯកឧត្តម យឿន យឿត បានក្រើនរំលឹកដល់បងប្អូនជាសមាជិក-សមាជិកាទាំងអស់ត្រូវប្រកាន់ឥរិយាបថថ្លៃថ្នូស្របទៅតាម ការណែនាំរបស់ប្រធានគណបក្សប្រជាជនកម្ពុជា គឺសម្តេចតេជោ ហ៊ុន សែន ដែលជាប្រមុខដឹកនាំប្រ ទេសឆ្នើមរបស់ប្រទេសនាពេលបច្ចុប្បន្ន។ មួយវិញទៀតក៏មិនត្រូវប្រើពាក្យសម្តីមិនគប្បីណាមួយ ដែល ខុសនិងច្បាប់គ.ជ.ប.ផងដែរ។

ជាមួយគ្នានោះដែរ ឯកឧត្តមអនុប្រធានក្រុមការងារ ក៏បានបញ្ជាក់បន្ថែមដល់សមាជិក-សមាជិកា គណបក្សទាំងអស់អំពីគោលនយោបាយ របស់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សនាំមកនូវសុខ សន្តិភាព និងការអភិវឌ្ឍរហូតដល់សព្វថ្ងៃនេះ គឺនៅតែបន្តលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស លើកកម្ពស់ការអភិវឌ្ឍតាមមូលដ្ឋាន ដើម្បីជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាទាំងមូលប្រកបដោយសុខ ដុមរមនាក្រោមម្លប់សន្តិភាព។

ធានាបំរើសេវាសាធារណៈជូនដល់បងប្អូនប្រជាពលរដ្ឋប្រកបដោយគុណភាព តម្លាភាព និងជឿទុកចិត្ត និងគោលនយោបាយជាច្រើនទៀតដើម្បីផលប្រយោជន៍របស់ប្រជាជននិង ប្រទេសជាតិទាំងមូល។

 ក្នុងយុទ្ធនាការឃោសនាគណបក្សនោះដែរ ឯកឧត្តម យឿន យឿត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅឃុំតាសាលទាំងអស់ ទៅចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ដែលនឹងប្រព្រឹត្តិទៅនាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២នេះឲ្យបានគ្រប់គ្នា ខណៈបងប្អូនប្រជាពលរដ្ឋគ្រប់រូប មានសិទ្ធិជ្រើសរើស គណបក្សនយោបាយដែលខ្លួនពេញចិត្ត ហើយការជ្រើសរើសគណបក្សនយោបាយ ដែលត្រឹមត្រូវមានន័យថា បានចូលរួមយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ។

ជាក់ស្តែងគណបក្សប្រជាជន ត្រូវបានប្រជាពលរដ្ឋផ្តល់ សេចក្តីជឿទុកចិត្ត និងប្រគល់សម្លេងឆ្នោតឲ្យដឹកនាំប្រទេសជាតិជាង៣០ឆ្នាំកន្លងមកហើយនោះ។

ឯកឧត្តម យឿន យឿត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា មានរូបសញ្ញាទេវតាបាចផ្កាដែលមានលេខរៀងកំណត់ទៅតាមបណ្តាឃុំ និងសង្កាត់នីមួយៗដើម្បីទទួលបានមេឃុំ និងចៅសង្កាត់ ដែលបម្រើប្រជាពលរដ្ឋ គិតគូរសុខទុក្ខប្រជាពលរដ្ឋ មានគោលនយោបាយដឹកនាំជាតិច្បាស់លាស់ ធានារក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍ ជូនប្រទេសប្រទេសជាតិ និងពលរដ្ឋជាដើម៕ អត្ថបទបាន ចក់​​

 

 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        193
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        113
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm