ប្រមុខ​ការទូត​រុស្ស៊ី​និយាយ​ថា ​តំបន់ Donbas របស់​អ៊ុយ​ក្រែ​ន​គឺជា​អាទិភាព​គ្មាន​លក្ខខណ្ឌ​សម្រាប់​ក្រុង Moscow

2022/05/30 04:46:35 pm        1.5 K

​រុស្ស៊ី៖ ប្រមុខ​ការទូត​រុស្ស៊ី​លោក Sergei Lavrov បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា​ ការ​រំដោះ​តំបន់ Donbas របស់​អ៊ុយ​ក្រែ​ន​គឺជា​ចំណុច​អាទិភាព​ដោយ​គ្មាន​លក្ខខណ្ឌ ចំណែក​ដែនដី​នានា​របស់​អ៊ុយ​ក្រែ​ន​គួរតែ​សម្រេច​អនាគត​ខ្លួនឯង។ ​

​ការ​ថ្លែង​របស់​លោក Lavrov ធ្វើឡើង​នៅ​ក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​ប៉ុស្តិ៍​ទូរទស្សន៍ TF1 របស់​បារាំង ខណៈ​កងកម្លាំង​រុស្ស៊ី​បង្កើន​ការ​វាយ​រុល​ទៅ​មុខ ​ដើម្បី​ដណ្ដើម​គ្រប់គ្រង​ទីប្រជុំជន​សំខាន់ៗ​ក្នុង​តំបន់ Donbas ​ជា​តំបន់​ឧស្សាហកម្ម​ប្រពៃណី​របស់​អ៊ុយ​ក្រែ​ន​ដែល​រួមមាន​តំបន់​ ២​ គឺ Donetsk ​និង​Luhansk​។​ ​លោក​បាន​បញ្ជាក់​ឡើងវិញ​លើ​ការ​អះអាង​របស់​ក្រុង Moscow ថា ​ប្រតិបត្តិការ​សឹក​ពិសេស​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ​គឺ​ដើម្បី​ធ្វើ​ឲ្យ​ប្រទេសជិតខាង​របស់​ខ្លួន​មួយ​នេះ​ក្លាយ​ជា​ប្រទេស​គ្មាន​យោធា បន្ទាប់ពី​ការពង្រីក​ខ្លួន​ចូល​ទៅ​ភាគ​ខាងកើត​របស់​សម្ព័ន្ធ​យោធា​ណា​តូ និង​បោសសម្អាត​នូវ​អ្វី​ដែល​ខ្លួន​មើលឃើញថា ជាតិនិយម​ខួរក្បាល​របប​ណា​ស៊ី​។ ទីក្រុង Kyiv និង​បណ្ដា​ប្រទេស​លោក​ខាង​លិច​មើល​ឃើញ​ថា ​ការអះអាង​ទាំងនោះ​ជា​លេស​គ្មាន​មូលដ្ឋាន​ក្នុង​ការ​ដណ្ដើម​ទឹកដី​។

​យោង​តាម​អត្ថបទ​មួយ​ច្បាប់​ចេញផ្សាយ​ដោយ​ក្រសួងការបរទេស​រុស្ស៊ីលោក Lavrov បាន​និយាយ​ថា ​ការ​រំដោះ​យក​តំបន់ Donetsk និង Luhansk ដែល​ត្រូវ​បាន​ទទួលស្គាល់​ដោយ​សហព័ន្ធ​រុស្ស៊ី​ថា​ ជា​រដ្ឋ​ឯករាជ្យ​គឺជា​ចំណុច​អាទិភាព​ដោយ​គ្មាន​លក្ខខណ្ឌ​។​ ​ចំណែក​លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin វិញ​បាន​ព្រមាន​ប្រធានាធិបតី​បារាំង​លោក Emmanuel Macron និង​អធិការបតី​អាល្លឺម៉ង់​លោក Olaf Scholz ទល់នឹង​ការ​បង្កើន​ការ​ផ្គត់ផ្គង់​ជំនួយ​គ្រឿង​សព្វាវុធ​ឲ្យ​ទៅ​អ៊ុយ​ក្រែ​ន ដោយ​និយាយ​ថា ការ​ដឹក​ជញ្ជូន​អាវុធ​នេះ​អាច​នឹង​បង្ក​ឲ្យ​មាន​អស្ថិរភាព​ថែមទៀត​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        1029
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        514
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        243

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm