សហភាព​អឺរ៉ុប​បរាជ័យ​កិច្ចព្រមព្រៀង​ដាក់​បម្រាម​នាំចូល​ប្រេង​ពី​រុស្ស៊ី តែ​នឹង​ព្យាយាម​ម្ដងទៀត​មុន​ជំនួប​កំពូល​នៅ​ថ្ងៃ​ចន្ទ​នេះ​

2022/05/30 05:11:08 pm        831

​អឺរ៉ុប៖ ក្រុម​មន្ត្រី​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា​ សហភាព​អឺរ៉ុប​មិន​អាច​ឈាន​ដល់​កិច្ចព្រមព្រៀង​លើ​ការ​ដាក់​បម្រាម​នាំចូល​ប្រេង​ពី​ប្រទេស​រុស្ស៊ី​ទេ ប៉ុន្តែ​ក្រុម​អ្នកការទូត​នឹង​ព្យាយាម​ជា​ថ្មី​ទៀត​នៅមុន​ជំនួប​កំពូល​ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ចន្ទ និង​អង្គារ​សប្ដាហ៍​នេះ លើ​ការបញ្ឈប់​ការ​បញ្ជូន​ប្រេង​តាម​បំពង់​បង្ហូរ​ប្រេង​ទៅកាន់​បណ្ដា​ប្រទេស​នៅ​អឺរ៉ុប​កណ្ដាល​។

​ទោះយ៉ាងណា​ក៏ដោយ អ្នក​ការទូត​ជាន់ខ្ពស់​មួយ​រូប​របស់​សហភាព​អឺរ៉ុប​បាន​និយាយ​ថា នៅ​មាន​ព័ត៌មាន​លម្អិត​ច្រើន​ទៀត​ក្នុង​ការ​ដោះស្រាយ​ ដើម្បី​បង្កើត​ក្ដី​សង្ឃឹម​សម្រាប់​កិច្ចព្រមព្រៀង​មួយ​ មុន​ពេល​ក្រុម​មេដឹកនាំ​សហភាព​អឺរ៉ុប​ជួបជុំគ្នា​ក្នុង​ទីក្រុង Brussels នៅ​រសៀល​ថ្ងៃ​ចន្ទ​នេះ​។ សំណើ​ទណ្ឌកម្ម​លើ​ការ​នាំចូល​ប្រេង​នេះ​គឺជា​ផ្នែក​មួយ​នៃ​កញ្ចប់​ទណ្ឌកម្ម​ទី​៦ ​របស់​សហភាព​អឺរ៉ុប​ដាក់​លើ​ប្រទេស​រុស្ស៊ី​ ដោយសារតែ​ការ​វាយ​លុក​របស់​ខ្លួន​ចូល​ប្រទេស​អ៊ុយ​ក្រែ​ន​។

កញ្ចប់​ទណ្ឌ​កម្ម​នេះ​រួម​មានការ​កាត់ផ្ដាច់​ធនាគារ Sberbank ដ៏​ធំ​បំផុត​របស់​រុស្ស៊ី​ចេញពី​ប្រព័ន្ធ​ទូទាត់​ប្រាក់​សកល SWIFT, ហាម​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រុស្ស៊ី​ផ្សាយ​ចេញពី​សហភាព​អឺរ៉ុប និង​បន្ថែម​មនុស្ស​ទៅ​ក្នុង​តារាង​ឈ្មោះ​បុគ្គល​ដែល​ទ្រព្យសម្បត្តិ​របស់​ពួកគេ​ត្រូវ​បាន​បង្កក និង​មិន​អាច​ជាន់​ទឹកដី​សហភាព​អឺរ៉ុប​បាន​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        754
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        427
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        215

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm