កម្ពុជា​បន្ដ​ហ្វឹកហាត់​ជាមួយ​ការ​បន្ថែម​សមាជិក​ថ្មី មុន​ជួប​ទី​ម័​រ​ខាងកើត​សប្ដាហ៍​នេះ

2022/05/30 05:29:59 pm        550

​បាល់ទាត់៖ ក្រុមបាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​បាន​បន្ដ​ហ្វឹកហាត់​យ៉ាងសកម្ម ដើម្បី​ត្រៀម​ការប្រកួត​មិត្តភាព​អន្ដរជាតិ​ជាមួយ​ក្រុម​ជម្រើស​ជាតិ​ទី​ម័​រ​ខាងកើត​នា​ល្ងាច​ថ្ងៃទី​០២ ខែមិថុនា​សប្ដាហ៍​នេះ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ។​

​ទន្ទឹម​ជាមួយ​ការប្រមូលផ្ដុំ​នេះដែរ គិត​ត្រឹម​ល្ងាច​ថ្ងៃទី​២៩ ខែឧសភា​ម្សិលមិញគេ​ឃើញ​លោក Keisuke Honda អ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើសជាតិ​កម្ពុជាបានធ្វើការ​ផ្លាស់ប្ដូរ និង​កោះហៅ​កីឡាករ​ថ្មី​មួយចំនួន ពិសេស​គឺ​ខ្សែប្រយុទ្ធ ប្រាក់ ធី​វ៉ា នៃ​ក្លិប​ភ្នំពេញ​ក្រោ​នដែល​ត្រូវបាន​លោក​កោះហៅ​ក្រោយ​គេ ដើម្បី​ត្រៀម​ការប្រកួត​មិត្តភាព​អន្ដរជាតិ​នេះ។​ ​បន្ទាប់ពី​ការកោះហៅ ១​ថ្ងៃក្រោយ ធី​វ៉ា ជួយ​ភ្នំពេញ​ក្រោ​នលើក​ពាន League Cup ខ្សែប្រយុទ្ធ​វ័យក្មេង​រូបនេះបាន​ចូលរួម​ជាមួយ​ក្រុម​ជម្រើសជាតិ​ហើយ តែ​ពុំទាន់​បានធ្វើការ​ហ្វឹកហាត់​នោះទេ។ ប៉ុន្ដែ​ផ្អែកលើ​ការ​ខំប្រឹង​របស់គេ អ្នកគាំទ្រ​ជឿជាក់ថា ធី​វ៉ា នឹងចូលរួម​ហ្វឹកហាត់​ជាមួយ​ក្រុម​គោព្រៃ​កម្ពុជា​នាពេល​ឆាប់ៗ ហើយ​អាច​នឹងមាន​ឱកាស​បង្ហា​ញ​វត្តមាន​ក្នុងជំនួប​ជាមួយ​ទី​ម័​រ​ខាងកើត​ទៀតផង។​

​គួរ​ដឹងថា មកទល់ពេលនេះសមាជិក​ក្រុម​ជម្រើសជាតិ​កម្ពុជា ដែល​ត្រូវបាន​កោះហៅ និង​កំពុង​ប្រមូលផ្ដុំគឺមាន ២៨នាក់បន្ទាប់ពី​កីឡាករ ធា​រី ចន្ថា​ប៊ី​ន ត្រូវបាន​កោះហៅ​មុន ប្រាក់ ធី​វ៉ា ប៉ុន្មាន​ថ្ងៃ ស្របពេល​ខ្សែប្រយុទ្ធ លឹម ពិសុទ្ធ ត្រូវបាន​អវត្តមាន​ជាថ្មីដោយសារ​បញ្ហា​របួស​រើ​ឡើងវិញ។​ ​សូមបញ្ជាក់ថា ការប្រកួត​មិត្តភាព​អន្ដរជាតិ​របស់​ក្រុម​គោព្រៃ​កម្ពុជានា​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​នេះ គឺ​ដើម្បី​ពង្រឹងសមត្ថភាព​ត្រៀម​ការប្រកួត​វគ្គ​ចែក​ពូ​ល​ពានរង្វាន់ AFC Asian Cup 2023 នៅ​ប្រទេស​ឥណ្ឌាចាប់ពី​ថ្ងៃទី​០៨ ដល់​ថ្ងៃទី​១៤ ខែមិថុនា​ខាងមុខ ដោយ​កម្ពុជា​ស្ថិតក្នុង​ពូ​ល D ជាមួយ​ម្ចាស់ផ្ទះ​ឥណ្ឌា ហុងកុង និង​អា​ហ្វ​ហ្គា​នី​ស្ថាន៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am        258
វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        182
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        187

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm