WHO៖ ការ​ផ្ទុះ​ជំងឺ​អុត​ស្វា​បង្ក​ការ​គំរាម​កំហែង​កម្រិត​មធ្យម​ចំពោះ​សុខភាព​សាធារណៈ​សកល​

2022/05/30 05:46:34 pm        686

​WHO៖ អង្គការ​សុខភាព​ពិភពលោក​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ​ជំងឺ​អុត​ស្វា​បង្ក​ការ​គំរាម​កំហែង​កម្រិត​មធ្យម​ចំពោះ​សុខភាព​សាធារណៈ​សកល បន្ទាប់ពី​ករណី​ឆ្លង​ជាច្រើន​ត្រូវ​បាន​រាយ​ការណ៍​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន ​ដែល​ពុំមាន​ការឆ្លងរាល​ដាល​នៃ​វីរុស​នេះ​។

​អង្គការ​សុខភាព​ពិភពលោក​បាន​និយាយ​ថា ​ការ​គំរាមកំហែង​សុខភាព​សាធារណៈ​អាច​ធ្ងន់ធ្ងរ​ជាង​នេះ ប្រសិនបើ​វីរុស​នេះ​មានឱកាស​វិវឌ្ឍន៍​ខ្លួន​ជា​ភ្នាក់ងារ​បង្ក​រោគ​របស់​មនុស្ស ហើយ​រាលដាល​ដល់​ក្រុម​មនុស្ស​ដែល​មាន​ហានិភ័យ​ខ្ពស់​នៃ​ជំងឺ​ធ្ងន់ធ្ងរ​ដូចជា​កុមារ​តូច និង​អ្នក​ដែល​មាន​ភាព​ស៊ាំ​ខ្លាំង​។​ ​ទីភ្នាក់ងារ​សុខភាព​មួយ​នេះ​បាន​និយាយ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​ថា គិត​ត្រឹម​ថ្ងៃ​ទី​26 ខែឧសភាមាន​ករណី​ឆ្លង​សរុប​ចំនួន ​257នាក់ និង​ករណី​សង្ស័យ​ចំនួន​ 120​នាក់ត្រូវបាន​រាយការណ៍​ពី​រដ្ឋ​ជា​សមាជិក 23​​ប្រទេស​ដែល​វីរុស​នេះ​មិន​មែន​ជា​ជំងឺ​រាតត្បាត​។

មកដល់ពេលនេះ​ពុំមាន​របាយការណ៍​ពី​ករណី​ស្លាប់​នោះ​ទេ​។ ​អង្គការ​សុខភាព​ពិភពលោក​ក៏បាន​និយាយ​ផង​ដែរ​ថា ការផ្ទុះ​រាលដាល​ភ្លាមៗ​នៃ​ជំងឺ​អុត​ស្វា​ក្នុងពេល​តែមួយ​ នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​ដែល​ពុំមាន​ប្រវត្តិ​ឆ្លង​វីរុស​នេះ បង្ហាញ​ពី​ការឆ្លង​ដែល​មិន​អាច​រក​ឃើញ​នៅ​ពេល​ខ្លះ និង​ករណី​ឆ្លង​រាលដាល​ថ្មីៗ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        1106
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        554
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        249

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm