Jai Hindley ក្លាយជា​កីឡាករ​ប្រណាំង​កង់​អូស្ត្រាលី​ទី​១ ឈ្នះ​ជើងឯក Giro d’Italia

2022/05/30 05:59:54 pm        114

​ប្រណាំង​កង់៖ កីឡាករ​ Jai Hindley បាន​ក្លាយជា​កីឡាករ​ប្រណាំង​កង់​អូស្ត្រាលី​ទី១ ដែល​ឈ្នះ​ជើងឯក​ប្រណាំង​កង់ Grand Tour, Giro d’ Italia បន្ទាប់ពី​ការប្រកួត​ដំណាក់កាល​ចុងក្រោយ​បញ្ចប់​នៅ​ថ្ងៃអាទិត្យ​ម្សិលមិញ​។​

​​មុន​ចាប់ផ្តើម​ដំណាក់កាល​ចុងក្រោយ​នៅ​ថ្ងៃអាទិត្យ​នោះ កាលពី​ថ្ងៃ​សៅរ៍​ដែលជា​ដំណាក់កាល​ទី២០ កីឡាករ​របស់​ក្រុម Bora-Hansgrohe, Jai Hindley បាន​ឡើងមក​កាន់កាប់​អាវកាក់​ពណ៌​ផ្កាឈូក​ទៅ​ហើយដោយ​នាំមុខ ៨៥វិនាទី​ពីលើ​កីឡាករ​ងេ​ក្វា​ដ័​រ Richard Carapaz​។ ​​ឈាន​មកដល់​ដំណាក់កាល​ចុងក្រោយ​ ដែលជា​ការប្រណាំង​យក​ថេរវេលា​ផ្ទាល់ខ្លួនមាន​ចំងាយ​ផ្លូវ​ត្រឹម ១៧.៤គីឡូម៉ែត្រ​នៅ​ទីក្រុង Verona នោះកីឡាករ​ម្ចាស់ផ្ទះ​អ៊ីតាលី Matteo Sobrero គឺជា​អ្នកឈ្នះ​ដោយ​ប្រើ​ថេរវេលា ២២នាទី ២៤វិនាទី តែ​មិនបាន​ប៉ះពាល់​ដល់​វេលា​នាំមុខ​រួម​របស់ Jai Hindley ឡើយ​។

​​កីឡាករ​អូស្ត្រាលី​រូបនេះ​បានបញ្ចប់ ២១ដំណាក់កាល​ជាមួយនឹង​វេលា​ចំណេញ ១នាទី ១៨វិនាទី​ពីលើ​គូប្រជែង Richard Carapaz ខណៈ​លេខ៣ គឺ​កីឡាករ​អេ​ស្ប៉ា​ញ Mikel Landa ទទួលបាន​ចំណាត់ថ្នាក់​លេខ៣​។ ​​ចំណែកឯ​អតីត​ជើងឯក Giro d’Italia នេះ​ពីរ​សម័យ​កីឡាករ​ម្ចាស់ផ្ទះ​អ៊ីតាលី Vincenzo Nibali បានបញ្ចប់​នៅ​ចំណាត់ថ្នាក់​លេខ៤ ក្នុងការ​ចូលរួម​ព្រឹត្តិការណ៍​នេះ​ជា​ចុងក្រោយ​នៃ​អាជីព​ក្នុង​វ័យ ៣៧ឆ្នាំ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am        258
វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        182
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        187

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm