អ្នកនាំពាក្យ គ.ជ.ប៖ ពលរដ្ឋជាង ១៦ម៉ឺននាក់​បាន​ស្នើ​ឯក​សារ​បញ្ជាក់អត្តសញ្ញាណ​បម្រើការបោះឆ្នោត

2022/05/30 06:50:37 pm        638

ភ្នំពេញ៖ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា គិតមកដល់ពេលនេះ មានប្រជាពលរដ្ឋស្នើធ្វើឯកសារបញ្ជាក់​អត្តសញ្ញាណ​សម្រាប់​បម្រើការបោះឆ្នោតឃុំ-សង្កាត់ ជាង ១៦ម៉ឺននាក់។

ថ្លែងប្រាប់ BTV News ឯកឧត្តម ហង្ស ពុទ្ធា បានឲ្យដឹងថា ក្នុងពេលយុទ្ធនាការឃោសនាបោះឆ្នោត​កំពុងតែដំណើរការ គណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត ក៏កំពុងតែ​មានសកម្មភាព​មមាញឹក​ដូចគ្នា ដើម្បីរៀបចំចេញជា​ឯកសារបញ្ជាក់​អត្តសញ្ញាណ​ជូនប្រជាពលរដ្ឋ​ដែលមាន​បញ្ហាបាត់ ​ឬខូចអត្តសញ្ញាណបណ្ណ និងមិនអាចប្រើប្រាស់បានសម្រាប់ការបោះឆ្នោត។

ឯកឧត្តម បន្តថា ដើម្បីឲ្យប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ប៉ុន្តែឯកសារ ដូចជា​អត្តសញ្ញាណប័ណ្ណ​បម្រើការបោះឆ្នោតខូច​ ឬបាត់ដែលមិនអាចទៅបោះឆ្នោតបាន គណៈកម្មការ​ឃុំ-សង្កាត់រៀបចំការបោះឆ្នោត បានបន្តផ្តល់ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​ជូន​ប្រជាពលរដ្ឋ​បម្រើដល់ការបោះឆ្នោត ដែលមកទល់ពេលនេះប្រជាពលរដ្ឋនៅទូទាំងប្រទេស​ចំនួនជាង ១៦ម៉ឺននាក់ ​បានទទួលឯកសារបញ្ជាក់អត្តសញ្ញាណ ​ដើម្បីប្រើប្រាស់សម្រាប់ការ​បោះឆ្នោត​ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់​នាពេលខាងមុខ។

ដោយឡែកជុំវិញស្ថានភាពទូទៅនៃការឃោសនាបោះឆ្នោត ឯកឧត្តម ហង្ស ពុទ្ធា ឲ្យដឹងដែរថា ការឃោសនាបោះឆ្នោតមានដំណើរល្អប្រសើរ ​ទាំងសន្តិសុខ ​សណ្តាប់ធ្នាប់មានរបៀបរៀបរយ ខណៈបណ្តឹង​ក្នុងពេលឃោសនាបោះឆ្នោតឃុំ-សង្កាត់ ក្នុងអាណត្តិនេះមានចំនួនតិចជាង​អាណត្តិកន្លងទៅ។

គួរបញ្ជាក់ថា ដំណើរការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ មានគណបក្ស​ចំនួន១៧ បានធ្វើសកម្មភាពដង្ហែក្បួន និង​ចាក់ផ្សាយគោលនយោបាយរបស់ខ្លួនតាមទីតាំងដែល​បានកំណត់ដោយអាជ្ញាធរ ដោយការឃោសនាបោះឆ្នោត​មានរយះពេល២សប្តាហ៍ ​ចាប់ពីថ្ងៃទី២១ ខែឧសភា រហូតដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ ខណៈការបោះឆ្នោតនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនាខាងមុខ៕ អត្ថបទ សេក ឧត្តម 

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        327
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm