កម្ពុជារៀបចំការប្រមូល ចងក្រង វិភាគទិន្នន័យស្ថិតិសេដ្ឋកិច្ចបរិស្ថានជាលើកដំបូង

2022/05/30 07:06:54 pm        492

ភ្នំពេញ៖ កម្ពុជាសម្រាប់ឆ្នាំ ២០២២ នេះ ជាលើកទី១ ដែលមានការរៀបចំការប្រមូល ចងក្រង វិភាគទិន្នន័យស្ថិតិសេដ្ឋកិច្ចបរិស្ថានជាលើកដំបូង។ ជាក់ស្ដែងសម្រាប់ថ្ងៃនេះ ក្រុមការងារនៃ ក្រសួងផែនការ និងមានការចូលរួមពី ក្រសួង ស្ថាប័នជាតិ និងអន្តរជាតិ បានរៀបចំសិក្ខាសាលា​ដើម្បីប្រមូលធាតុចូលបន្ថែម ទៅលើកម្រងសំណួរដែលនឹងប្រើប្រាស់ ដើម្បីធានានូវគុណភាព និងប្រសិទ្ធភាព។

ការប្រមូល ចងក្រង វិភាគទិន្នន័យស្ថិតិសេដ្ឋកិច្ចបរិស្ថាន ជាការងារលើកដំបូងដែលកម្ពុជា រៀបចំ​ឡើង។ គោលបំណងគឺបំពេញសេចក្ដីត្រូវការប្រើប្រាស់ទិន្នន័យរបស់ក្រសួង ស្ថាប័ន អង្គការជាតិ និងអន្តរជាតិនានាសម្រាប់ជាធាតុចូលមូលដ្ឋានគ្រឹះ​ក្នុងការរៀបចំគោលនយោបាយ​អភិវឌ្ឍន៍​សេដ្ឋកិច្ច បរិស្ថាន សង្គមកម្ពុជា​ គណនា​កំណើនសេដ្ឋកិច្ចជាតិ ​ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍​ជាតិឆ្នាំ ២០១៩-២០២៣ និង​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយដោយចីរភាពឆ្នាំ ២០៣០។ នេះជាការលើកឡើងរបស់ឯកឧត្តម រិន វីរៈ រដ្ឋលេខាធិការក្រសួងផែនការ។

ឯកឧត្តម រដ្ឋលេខាធិការ បន្តថា ការប្រមូល ចងក្រង វិភាគទិន្នន័យស្ថិតិសេដ្ឋកិច្ចបរិស្ថាន ជា​កិច្ចការ​សំខាន់​ដែលត្រូវធ្វើជាប្រចាំឆ្នាំ ដើម្បីធ្វើបច្ចុប្បន្នភាពទិន្នន័យសេដ្ឋកិច្ចបរិស្ថានឱ្យកាន់តែសំបូរបែប ដូចជាទិន្នន័យ​ស្ថិតិរ៉ែ និងថាមពល ​ស្ថិតិប្រើប្រាស់និងផ្គត់ផ្គង់ថាមពលអគ្គិសនី ស្ថិតិប្រើប្រាស់​ប្រភពទឹក ​ធានធានធម្មជាតិ ​ការគ្រប់គ្រងសំណល់​ ផលប៉ះពាល់នៃគ្រោះមហន្តរាយ ដែល​ពុំទាន់ធ្លាប់​ការប្រមូល ​ចងក្រងពីមុនមក។

ឯកឧត្តម លើកឡើងដែរថា ការងារប្រមូល ចងក្រង វិភាគទិន្នន័យស្ថិតិសេដ្ឋកិច្ចបរិស្ថាននៃកម្ពុជា គឺជាកិច្ចការងារថ្មីលំបាកមួយទៀត ​របស់វិទ្យាស្ថានជាតិស្ថិតិ ក្នុងផែនការប្រតិបត្តិប្រចាំឆ្នាំ ដោយ​ត្រូវអនុវត្តពីឆ្នាំ២០២២តទៅ តាមរយៈការ​ឧបត្ថម្ភ​គាំទ្រ​ថវិកាកម្មវិធីរបស់ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ របស់រាជរដ្ឋាភិបាលកម្ពុជា ​ដើម្បីរួមចំណែកក្នុងការលើកកម្ពស់ប្រព័ន្ធស្ថិតិជាតិ និងថ្នាក់ក្រោមជាតិ។

ការងារប្រមូល ចងក្រង វិភាគទិន្នន័យស្ថិតិសេដ្ឋកិច្ចបរិស្ថាននៃកម្ពុជា គឺត្រូវការមន្ត្រីដែលមាន​ឆន្ទៈធ្វើការងារ ​មានសមត្ថភាព ចំណេះដឹង និងបទពិសោធន៍ការងារចូលរួមក្នុងការចុះប្រមូលស្រង់​ទិន្នន័យ​នៅតាមមូលដ្ឋាន​ ក្រសួងស្ថាប័ន ក្រុមហ៊ុន​ អង្គការជាតិ និងអន្តរជាតិ ដើម្បីប្រមូល ចងក្រង​និងវិភាគទិន្នន័យស្ថិតិក្នុងវិស័យពាក់ព័ន្ធទាំងនោះឱ្យមានគុណភាព ​ប្រសិទ្ធភាព និងទាន់ពេលវេលា៕ អត្ថបទ៖ គឹមហុក 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        244
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        127
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm