ទីបំផុត Nadal និង Djokovic ត្រូវ​ជួបគ្នា​នៅ​វគ្គ ៨នាក់​ចុងក្រោយ French Open

2022/05/30 07:30:20 pm        176

​វាយកូនបាល់៖ ​បន្ទាប់ពី​ការចាប់​ឆ្នោត​បែងចែក​គូប្រកួត​មុនពេល​ចាប់ផ្តើម Grand Slam, French Open ដោយ​គេ​ឃើញថា ​កីឡាករ​លំដាប់​កំពូល​ពីររូប Rafael Nadal និង Novak Djokovic អាច​ជួបគ្នា​នៅ​វគ្គ ៨នាក់​ចុងក្រោយ​នោះ ទីបំផុត​អ្នក​ទាំងពីរ​នឹង​ជួបគ្នា​មែន​ក្រោយ​យកឈ្នះ​គូប្រកួត​រៀងខ្លួន​។

​​កីឡាករ​វ័យ ៣៥​ឆ្នាំ​អេ​ស្ប៉ា​ញ Rafael Nadal បាន​យកឈ្នះ​កីឡាករ​លំដាប់​លេខ ៩ កា​ណា​ដា Felix Auger-Aliassime ដោយ​លទ្ធផល ៣ សិត​ទល់នឹង ២ ពិន្ទុ ៣-៦, ៦-៣, ៦-២, ៣-៦ និង ៦-៣​។ ​នេះ​ជា​ប្រកួត​ដំបូង​នៅ French Open ឆ្នាំនេះ​ដែល Nadal របូត​ចាញ់ ២ សិត​ក្នុង​មួយ​ប្រកួត បន្ទាប់ពី​កីឡាករ​វ័យ ២១ឆ្នាំ​កាណាដា Aliassime បាន​បង្កការលំបាករហូត​ធ្វើឱ្យ Nadal ត្រូវ​លេង​សិត​កាត់សេចក្តី​ជា​លើក​ទី៣ ប៉ុណ្ណោះ​ក្នុង​អាជីព​របស់ខ្លួន​នៅ French Open ក្នុងនាម​ជា​ជើងឯក ១៣សម័យ​។ ​​នេះ​ជា​ជ័យជំនះ​លើក​ទី ១០៩ ប្រកួត​របស់ Nadal ក្នុងចំណោម ១១២ប្រកួត​នៅ French Open ខណៈ​នឹង​ត្រូវ​ប្រឈម​ជាមួយ​កីឡាករ​លំដាប់​លេខ ១ ពិភពលោក Novak Djokovic នៅ​វគ្គ ៨នាក់​ចុង​ក្រោយ ដែល​មុននេះ​បាន​យកឈ្នះ​កីឡាករ​អា​ហ្ស​ង់​ទីន Diego Schwartman មិន​លំបាក ៣ សិត​ផ្ទួនៗ ៦-១, ៦-៣ និង ៦-៣​។

នៅ​វគ្គ ៨នាក់​ចុងក្រោយ​នោះនឹង​ជា​ជំនួប​លើក​ទី៥៩ រវាង​កីឡាករ​កំពូល​ទាំងពីរ Rafael Nadal និង Novak Djokovic​។ ដោយឡែក​លទ្ធផល​ផ្សេងទៀត កីឡាករ​អេ​ស្ប៉ា​ញ​វ័យក្មេង ១៩ឆ្នាំ Carlos Alcaraz ក៏បាន​បន្តដំណើរ​ទៅមុខទៀត​ដែរ​ក្រោយ​យកឈ្នះ Karen Khachanov ៦-១, ៦-៤ និង ៦-៤​។ ​Carlos Alcaraz ត្រូវបាន​គេ​ចាត់ទុកជា​បេក្ខភាព​ប្រជែង​ជើងឯក​ផងដែរ ​បន្ទាប់ពី​ស្ថិតិ​អស្ចារ្យ​របស់គេ​ក្នុង​ឆ្នាំ២០២២ នេះ​ដែល​បាន​យកឈ្នះ​ជើងឯក​ជាច្រើន​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        106
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        120
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm