កម្ពុជា បង្កើនឱកាសវិនិយោគកាន់តែច្រើន បន្ទាប់ពីការគ្រប់គ្រងវិបត្តិកូវីដ១៩ របស់រាជរដ្ឋាភិបាលបានល្អ

2022/05/30 07:58:15 pm        544

ភ្នំពេញ៖ អ្នកជំនាញសេដ្ឋកិច្ចថា កម្ពុជានឹងទទួលបានលំហូរវិនិយោគពីក្រៅប្រទេសកាន់តែច្រើនថែមទៀត ស្របពេលកម្ពុជា បានចាកចេញពីជម្ងឺកូវីដ ១៩ ខណៈដែលប្រទេសផ្សេងៗនៅលើពិភពលោក នៅកំពុងជួបបញ្ហានៃការរីករាលនៃវិបត្តិនេះ។

ឯកឧត្តមបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងប្រាប់ភ្នាក់ងារ​អ្នកយកព័ត៌មាន BTV ស្តីពីស្ថានភាពសេដ្ឋកិច្ច និងការវិនិយោគនៅកម្ពុជាថា ជុំវិញវិបត្តិនៃជម្ងឺកូវីដ ១៩ នេះ បច្ចុប្បន្នបណ្តាប្រទេសផ្សេងៗ កំពុងជួបបញ្ហានៃការរីក​រាលដាល​នៃជំងឺនេះ។

ចំណែកកម្ពុជា គឺជាប្រទេសមួយកំពុងទទួលបានជោគជ័យ និងបាន​ចាកចេញជាបណ្តើរៗ​ពី​វិបត្តិនេះ ដែលកត្តាទាំងអស់បានកើតឡើង ​ដោយសារការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល លើការចាក់វ៉ាក់សាំងស្រោចលើប្រជាពលរដ្ឋ ។

ឯកឧត្តមបណ្ឌិត បន្តថា កម្ពុជានឹងទទួលបានលំហូរវិនិយោគពីក្រៅប្រទេសកាន់តែច្រើន ខណៈដែលប្រទេសផ្សេងៗ នៅកំពុងជួបនឹងវិបត្តិជំងឺកូវីដ ១៩ ដែលធ្វើឲ្យអ្នកវិនិយោគ​មិនហ៊ានទៅបោះទុនវិនិយោគ, ដែលកត្តាទាំងអស់នេះ ​គឺជាឱកាសរបស់កម្ពុជា ក្នុងការស្រូប​យកសក្តានុពលវិនិយោគពីក្រៅប្រទេសបន្ថែមទៀត។

សូមបញ្ជាក់ថា ក្នុងរយៈពេល១២ ខែ ឆ្នាំ២០២១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោង​វិនិយោគសរុបចំនួន ១៦១ គម្រោង មានទំហំទុនវិនិយោគសរុបប្រមាណជិត ៤ ពាន់លានដុល្លារ ក្នុងនោះនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ១២៥គម្រោង ​សរុបទុនវិនិយោគចំនួន ១ ៩៧០ លានដុល្លារ​ និងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ​មានចំនួន ៣៦គម្រោង សរុបទុនវិនិយោគជាង ១ ៩៨០ លានដុល្លារអាមេរិក ​និងអាចបង្កើតការងារដល់ប្រជាពលរដ្ឋសរុបចំនួន ១០ ម៉ឺនកន្លែង៕

អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        371
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        398
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        506

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm