រដ្ឋមន្ត្រីទេសចរណ៍៖ ក្នុងអំឡុងវិបត្តិកូវីដ កម្ពុជាបានអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រដើម្បីទាក់ទាញទេសចរ

2022/05/30 08:12:21 pm        466

ភ្នំពេញ៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី ក្រសួងទេសចរណ៍ បានអះអាងថា នៅក្នុងអំឡុងពេលដែលពិភពលោក កំពុងជួបវិបត្តិការរាតត្បាតកូវីដ១៩ រាជរដ្ឋាភិបាលកម្ពុជា បានទាញយកឱកាសមានវិបត្តិនេះ ទៅ អភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា ដើម្បីបង្កើនភាពភាពទាក់ទាញភ្ញៀវទេសចរជាតិអន្តរជាតិអញ្ជើញទៅទស្សនា និងការជំរុញកំណើនសេដ្ឋកិច្ចវិញ នៅក្រោយស្ថានការណ៍កូវីដ១៩ធូរស្រាលវិញ។

នៅក្នុងឱកាសបើកសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីបទដ្ឋាន គតិយុត្តនានាក្នុងការគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា នៅសាលាខេត្តកែប ថ្ងៃទី៣០ ខែឧសភានេះ ឯកឧត្តម ថោង ខុន ក្នុងនាមជា អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរ​សមុទ្រកម្ពុជា បានថ្លែងថា បន្ទាប់ពី ឆ្នេរសមុទ្រកម្ពុជា ដូចជា ឆ្នេរសមុទ្រនៅខេត្តកែប កំពត ព្រះសីហនុ និងខេត្តកោះកុង បានដាក់បញ្ចូលសមាជិកក្លឹបឆ្នេរសមុទ្រដែលស្អាតជាង​គេបំផុត​លើ​ពិភព​លោក នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១១ មក បណ្តាឆ្នេរសមុទ្រកម្ពុជានៅតាម​បណ្តាខេត្ត​ទាំងនេះ គឺទទួលបានការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រជាបន្តបន្ទាប់ដើម្បីបង្កើនភាពទាក់​ទាញ​ភ្ញៀវទេសចរជាតិអន្តរជាតទៅទស្សនាកម្សាន្ត។

ឯកឧត្តម ថោង ខុន បន្តថា តាមការផ្សព្វផ្សាយបទដ្ឋានគតិយុត្តក្នុងការគ្រប់គ្រង និងអភិវឌ្ឍតំបន់​ឆ្នេរ​សមុទ្រកម្ពុជានៅថ្ងៃនេះ ​នៅក្នុងខេត្តកែប នឹងត្រូវទទួលបានការអនុវត្តគម្រោងម្រោងឆ្នេរខ្សាច់​កម្សាន្តកម្រិតខ្ពស់ប្រវែង ២.៧០០ ម៉ែត្រ ដែលមានគិតគូរខ្លាំងទៅលើការបង្កើតឆ្នេរខ្សាច់កម្សាន្ត​របស់រដ្ឋ អោយ​មានទេសភាពស្រស់ស្អាត ​បែបប្រណិត ​ដើម្បីអភិវឌ្ឍន៍ផលិត​ផលទេសចរណ៍ និងការបង្កើនភាពទាក់ទាញភ្ញៀវទេសចរមកទស្សនាខេត្តកែប។

ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប បានថ្លែងថា នៅពេលថ្មីៗ​កន្លង​មកនេះ​គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បាន​ជួយឧបត្ថម្ភ​គ្រឿងចក្រ​សម្អាតឆ្នេរជួយលើការកែលម្អឆ្នេរខ្សាច់កម្សាន្ត​សម្រាប់ការប្រឡងប្រណាំងឆ្នេរស្អាត និងការផ្តល់នូវគម្រោងឆ្នេរខ្សាច់កម្សាន្តកម្រិតខ្ពស់ប្រវែង ​២.៧០០ម៉ែត្រ ​ស្ថិតនៅភូមិថ្មី ​សង្កាត់ព្រៃធំ ក្រុងកែប ដែលគម្រោងនេះ បានជះឥទ្ធិពលយ៉ាងធំធេងដល់រដ្ឋបាលខេត្ត លើវិស័យទេសចរណ៍ និងបានល្បីល្បាញដល់គ្រប់មជ្ឈដ្ឋានវិនិយោគិន ​បានមកទំនាក់ទំនងលើគម្រោងអភិវឌ្ឍនានា មានទីក្រុងរណប​ គម្រោងអភិវឌ្ឍតាមបណ្ដាកោះ ​និងតាមបណ្ដោយឆ្នេរជាដើម។

សូមបញ្ជាក់ថា តាមស្ថិតិទេសចររយៈពេលបួនខែ ដើមឆ្នាំ២០២២ ​តំបន់ឆ្នេរសមុទ្រកម្ពុជា ទទួលបាន​ទេសចរអន្តរជាតិមក កម្សាន្តមានចំនួនសរុប ១៨០,៦៥២ នាក់ កើនឡើង ៣១០.៥% បើធៀបនឹងឆ្នាំ២០២១ ​ហើយទេសចរជាតិមក​ កម្សាន្តមានចំនួនសរុប​ ១,៩៤៥,៤០៩ នាក់ កើនឡើង ១១៤.៦%បើធៀប​នឹងឆ្នាំ២០២១ មាន​ចំនួនសរុប ៩០៦,៣៧២នាក់ ។ ដោយឡែក ខេត្តកែប សម្រាប់​៥ខែដើមឆ្នាំ២០២២ទទួលបានភ្ញៀវទេសចរមកទស្សនាសរុប ៧,៧៥៩ នាក់ កើនឡើង ៣៨១%៕

អត្ថបទ ស៊ុមសុខជា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        225
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        118
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm