ក្រុមអាជ្ញាធរនេប៉ាល់រកឃើញសាកសព ​១៤​នាក់​ពី​ការធ្លាក់​​​យន្តហោះ​​​

2022/05/30 09:46:19 pm        931

​នេប៉ាល់៖ ទាហាននេប៉ាល់​​​បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍​នៅថ្ងៃចន្ទនេះ​ថា ក្រុម​អាជ្ញាធរ​នេប៉ាល់​បាន​រកឃើញសាកសព​ចំនួន ១៤​​នាក់ពី​ទីតាំង​ធ្លាក់​យន្តហោះ​ខ្នាតតូច​ដែល​បាន​បាត់​ការ​ទាក់​ទង​ដោយមាន​អ្នកដំណើរ ២២​នាក់​នៅលើ​យន្តហោះ​នោះ​ ខណៈ​​កិច្ច​ខិតខំ​ប្រឹងប្រែង​ជួយ​សង្គ្រោះ​​​បាន​បន្ត​​​នៅថ្ងៃទី២​។

​អ្នកនាំពាក្យ​ទាហាន​លោក Narayan Silwal បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម Twitter ថា ទាហាន​បាន​រក​ឃើញ​ទីតាំង​ដែល​យន្តហោះ​បាន​ធ្លាក់​នោះ​ហើយ​។ ​អាជ្ញាធរ​អាកាសចរណ៍​ស៊ីវិល​​នេ​ប៉ាល់​បាន​និយាយ​ថា យន្តហោះ​ដែល​ត្រូវ​បាន​ធ្វើ​ប្រតិបត្តិការ​ដោយ​ក្រុមហ៊ុន​អាកាស​ចរណ៍ Tara Air របស់​ប្រទេស​នេ​ប៉ាល់បាន​ហោះ​ចេញពី​ទីក្រុង Pokhara ទៅកាន់​ទីក្រុង​ទេសចរណ៍​ដ៏​ពេញ​និយម Jomsom ក្នុង​ប្រទេស​នេ​ប៉ាល់​ភាគ​កណ្ដាល​កាលពី​ថ្ងៃអាទិត្យ នៅ​ពេល​យន្តហោះ​បាត់​ការ​ទាក់ទង​ជាមួយ​ប្រព័ន្ធ​គ្រប់គ្រង​ដែនអាកាស​ប្រហែល​ ១២​នាទី​ពេល​កំពុង​ធ្វើ​ដំណើរ​។ ការ​ហោះហើរ​រវាង​ទីក្រុង​ទាំង​ ២​ តាម​ធម្មតា​ប្រើ​រយៈពេល​ចន្លោះ​ពី ២០​ ​ទៅ​ ២៥​នាទី​ប៉ុណ្ណោះ​។​

​យោង​តាម​លោក Binod B.K មន្ត្រី​នៅ​ក្រសួង​មាតុភូមិ​របស់​នេ​ប៉ាល់​បាន​ឲ្យ​ដឹង​ថា ក្រុម​អាជ្ញាធរ​ជឿ​ថា​ ឧបទ្ទវ​ហេតុនេះ​បណ្ដាលមកពី​អាកាសធាតុ​អាប់​អួ។ ​យោង​តាម​ក្រសួង​ខាងលើ​ឲ្យ​ដឹង​ថា ​មាន​អ្នកដំណើរ​នៅ​លើ​យន្តហោះ​ចំនួន ​១៩​នាក់ និង​សមាជិក​អាកាស​យានិក ​៣​នាក់។ ក្នុង​នោះ​មាន​ជនជាតិ​អាល្លឺម៉ង់ ២​នាក់, ឥណ្ឌា ​៤​នាក់ និង​ជនជាតិ​នេ​ប៉ាល់ ១៣​នាក់​​។ ចំណែក​អ្នកដំណើរ ២​នាក់​ទៀត​គេ​មិន​ទាន់​បាន​ដឹង​ថា​ជា​ជន​ជាតិ​អ្វី​នៅឡើយ​ទេ៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        768
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        431
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        215

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm