Sergio Perez ឈ្នះ​ការប្រកួត F1 នៅ Monaco ដែល​រំខាន​ដោយសារ​ភ្លៀង​ធ្លាក់​

2022/05/30 10:26:39 pm        215

​ប្រណាំង​រថយន្ត៖ កីឡាករ​ប្រណាំង F1 ម៉ិ​ក​ស៊ិ​ក Sergio Perez បាន​ប្រជែង​ឈ្នះ​ការប្រណាំង​នៅ​ប្រទេស​ម៉ូ​ណា​កូ ដែល​រំខាន​ដោយសារ​ភ្លៀង​ធ្លាក់​ខ្លាំង​។ ​ការប្រកួត​ត្រូវបាន​ពន្យារពេល​ដល់​ទៅ ៤៥នាទីទម្រាំ​ស្ថានភាព​ភ្លៀង​មានការ​ថមថយ ខណៈ​ការចាប់ផ្តើម​ឡើងវិញ​ក្រោម​ដំណក់​ទឹកភ្លៀង​។​

​​កីឡាករ​របស់​ក្រុម Red Bull, Sergio Perez ដែល​ឈរ​លេខ ៣ ពេលចេញ​ដំណើរ​នោះ​បាន​ឡើង​មក​នាំមុខ​ ក្នុង​ការ​ប្រកួត​ក្នុងពេលដែល​ក្រុម​ទាំងអស់​ត្រូវ​ផ្លាស់ប្តូរ​កង់​ ដែល​ប្រើប្រាស់​ក្នុង​ស្ថានភាព​ផ្លូវ​រអិលមក​ប្រើ​កង់​ប្រើប្រាស់​ក្នុង​ស្ថានភាព​ផ្លូវ​ស្ងួត ខណៈ​ក្រុម Ferrari ដែល​កីឡាករ​ទាំងពីរ Charles Leclerc និង Carlos Sainz នាំមុខ​តាំងពី​ដំបូង​នោះ​បាន​ធ្លាក់​មក​នៅ​ពីក្រោយ Sergio Perez វិញ​។ ​​Sergio Perez បាន​មក​ដល់ទី​ព្រ័ត្រ​មុនគេ តាម​ពីក្រោយ​ដោយ​កីឡាករ​អេ​ស្ប៉ា​ញ Carlos Sainz និង​លេខ ៣ Max Verstappen ខណៈ​ដែល​អ្នក​នាំមុខ​គេ​ដំបូង Charles Leclerc បែរ​ជា​ធ្លាក់​មកដល់​លេខ ៤ វិញ​។

​​កីឡាករ​ម៉ិ​ក​ស៊ិ​ក Sergio Perez នៅតែ​បន្ត​ឈរ​លេខ ៣ ដដែល​ក្នុង​តារាង​ជើងឯក​ពិភពលោក​មាន ១១០ពិន្ទុ​ក្រោយ​ជ័យជំនះ​ដំបូង​របស់ខ្លួន​ក្នុង​រដូវ​កាល​នេះ ខណៈដែល​អ្នកការពារ​តំណែង​ជើងឯក Max Verstappen បន្ត​នាំមុខគេ​មាន ១២៥​ពិន្ទុ​ពីលើ Charles Leclerc ៩ពិន្ទុ​។ ​ទីលាន​បន្ទាប់ពី​ម៉ូ​ណា​កូ​នេះ F1 នឹង​បន្តទៅ​ទីក្រុង​បា​គូ ​ប្រទេស​អា​ស៊ែ​បៃ​សង់​នៅ​សប្តាហ៍​ក្រោយ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        110
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        123
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm