សៀមរាប៖ មន្ត្រីជំនាញនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានបន្តហ្វឹកហ្វឺនការងារវិស័យមីន ទៅដល់សិក្ខាកាមជាជនជាតិកូឡំប៊ី ដែលមានការគាំទ្រថវិកាទាំងស្រុងពីទីភ្នាក់ងារកិច្ចសហប្រត្តិការអន្តរជាតិជប៉ុន (JICA) ។
ពិធីបើកវគ្គហ្វឹកហ្វឺនេះ ធ្វើឡើងនៅរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ នាសារៈមន្ទីរសន្តិភាពសកម្មភាពកំចាត់មីនខេត្តសៀម ស្តីអំពីការគ្រប់គ្រងគុណភាព និងបទដ្ឋានប្រតិបត្តិការ ដោយមានការចូលរួមពី ឯកឧត្តម អ៊ុ ភូមិរ៉ូ អគ្គនាយករងស៊ីម៉ាក់ និងលោក Haysahi Akihito តំណាងអង្គការចៃកា ។
វគ្គហ្វឹនហ្វឺននៅថ្ងៃនេះ ជាវគ្គលើកទី៧ ហើយក៏ជាវគ្គចុងក្រោយ ផងដែរសម្រាប់តំណាក់កាលទី២ សម្រាប់វគ្គនេះមានរយៈពេល២សប្តាហ៍ គិតចាប់ពីថ្ងៃទី៣០ ខែឧសភា ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នំា២០២២ ដែលមានសិក្ខាកាមចំនួន ១៥រូប ក្នុងនេះស្រ្តីមានចំនួន ២រូប ។
គួរបញ្ជាក់ថា ប្រទេសកូឡុំប៊ី ជាប្រទេសដំបូងគេ ដែលទទួលការហ្វឹនហ្វឺនសហប្រតិបត្តិការ ត្បូង-ត្បូង ក្នុងវិស័យសកម្មភាពមីន នៅឆ្នាំ២០១០ ដល់ឆ្នាំ២០១១ ក្នុងតំណាក់កាលទី១ និងសរុបទាំង២តំណាក់កាលនេះ មានសិក្ខាកាមសរុបចំនួន ១៧៥នាក់ ៕អត្ថបទ៖ សុខរិទ្ធ









