រាជរដ្ឋាភិបាលកម្ពុជា បន្តស្ថាបនាឆ្នេរខ្សាច់កម្សាន្តតាមតំបន់ឆ្នេរសមុទ្រខេត្តកែប ដើម្បីទ្រទ្រង់កំណើនទេសចរ

2022/05/31 01:54:43 am        1.8 K

ភ្នំពេញ៖ គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បាននិងកំពុងបន្តស្ថាបនាឆ្នេរខ្សាច់កម្សាន្តកម្រិតខ្ពស់ប្រវែង ២៧០០ម៉ែត្រ នៅក្នុងតំបន់ឆ្នេរសមុទ្រខេត្តកែបបន្ថែមទៀត ខណៈដែលបច្ចុបន្ន នៅកម្ពុជាមានឆ្នេរខ្សាច់កម្សាន្តនៅតាមតំបន់ឆ្នេរសមុទ្រចំនួនជាង៤០កន្លែងនោះ មិនទាន់អាចទ្រទ្រង់កំណើនភ្ញៀវទេសចរទៅលេងកម្សាន្តបាននោះទេ។

ថ្លែងក្រោយពិធីបិទ សិក្ខាសាលាផ្សព្វផ្សាយ ស្តីពីបទដ្ឋានគតិយុត្តនានាក្នុងការគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា នៅសាលាខេត្តកែប ថ្ងៃទី៣០ ខែឧសភានេះ ឯកឧត្តម នី ផល្លី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ បានថ្លែងថា នៅពេលបច្ចុប្បន្នកម្ពុជាបានស្ថាបនាឆ្នេរដែលមានចាក់ខ្សាច់ស្អាតដើម្បីទទួលភ្ញៀវទេសចរទៅងូតទឹកសមុទ្រលេងកម្សាន្ត បានប្រមាណជាង ៤០កន្លែង និងមានឆ្នេរសមុទ្រដែលមានសក្តានុពលប្រមាណចំនួនជាង៧០កន្លែងទៀតនៅមិនទាន់បានធ្វើការកែច្នៃរចាក់ខ្សាច់ស្អាត។

ឯកឧត្តម នី ផល្លី បន្តថា សម្រាប់ឆ្នេរខ្សាច់តាមតំបន់មាត់សមុទ្រ ដែលយើងមាននៅពេលបច្ចុប្បន្ននេះ គឺនៅមិនទាន់អាចទ្រទ្រង់បាននូវការទទួលកំណើនភ្ញៀវទេសចរទៅងូតទឹកលេងកម្សាន្តបាននោះទេ ហើយវាតម្រូវអោយយើងត្រូវធ្វើការអភិវឌ្ឍន៍ឆ្នេរខ្សាច់ជាច្រើនកន្លែងទៀត។

បើតាមឯកឧត្តម លី រស្មី រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងថា នៅពេលបច្ចុប្បន្ននេះ គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បាននិងកំពុងបន្តអភិវឌ្ឍឆ្នេរសមុទ្រដោយត្រូវចាក់ខ្សាច់នៅតាមឆ្នេរសមុទ្រខេត្តកែបប្រវែង ២៧០០ម៉ែត្រ ដែលបច្ចុប្បន្នស្ថាបនាបានប្រមាណ១០% ខណៈ ឆ្នេរសមុទ្រខេត្តកែប ដែលមានឆ្នេរខ្សាច់កម្សាន្តប្រវែងជាង២០០ម៉ែត្រកន្លងមក គឺមិនអាចទ្រទ្រង់កំណើនភ្ញៀវទេសចរជាតិអន្តរជាតិទៅលេងកម្សាន្តបាននោះទេ។

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងថា ជារួម បន្ទាប់ពីឆ្នេរសមុទ្រកម្ពុជាមាន៖ ឆ្នេរសមុទ្រនៅខេត្តកែប កំពត ព្រះសីហនុ និងខេត្តកោះកុង បានដាក់បញ្ចូលសមាជិកក្លឹបឆ្នេរសមុទ្រដែលស្អាតជាងគេបំផុតលើពិភពលោក នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១១មក បណ្តាឆ្នេរសមុទ្រកម្ពុជានៅតាមបណ្តាខេត្តទាំងនេះ គឺទទួលបានការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រជាបន្តបន្ទាប់ដើម្បីបង្កើនភាពទាក់ទាញភ្ញៀវទេសចរជាតិអន្តរជាតទៅទស្សនាកម្សាន្ត។

ឯកឧត្តម បញ្ជាក់ថា តាមស្ថិតិទេសចររយៈពេលបួនខែ ដើមឆ្នាំ២០២២ តំបន់ឆ្នេរសមុទ្រកម្ពុជា ទទួលបានទេសចរអន្តរជាតិមក កម្សាន្តមានចំនួនសរុប ១៨០,៦៥២ នាក់ កើនឡើង ៣១០.៥%បើធៀបនឹងឆ្នាំ២០២១ ហើយទេសចរជាតិមក កម្សាន្តមានចំនួនសរុប ១,៩៤៥,៤០៩នាក់ កើនឡើង ១១៤.៦%បើធៀបនឹងឆ្នាំ២០២១ មានចំនួនសរុប ៩០៦,៣៧២នាក់ ដោយឡែកខេត្តកែប សម្រាប់៥ខែដើមឆ្នាំ២០២២ ទទួលបានភ្ញៀវទេសចរមកទស្សនាសរុប៧,៧៥៩ នាក់ កើនឡើង ៣៨១%៕ អត្ថបទ៖ ស៊ុមសុខជា

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        123
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        233
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        228

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm