ក្រសួង​អប់រំ​គាំទ្រ​វិទ្យាស្ថាន​ខេ​ម​អេ​ដ​រៀបចំ​ការប្រកួត​ជើងឯក​កីឡា​អត្តពលកម្ម​ប្រចាំ​ឆ្នាំ​

2022/05/31 05:13:00 pm        6.8 K

​អត្តពលកម្ម៖ លោក ប៉ែន វុទ្ធី ប្រធាន​នាយកដ្ឋាន​អប់រំ​កាយ និង​កីឡានៃ​ក្រសួង​អប់រំ យុវជន និង​កីឡាបាន​បង្ហាញ​ការ​សាទរ និង​គាំទ្រ​ការរៀបចំ​ការប្រកួត​កីឡាអត្តពលកម្ម​ ជម្រើស​ជើងឯក​វិទ្យាស្ថានខេ​ម​អេ​ដប្រចាំ​ឆ្នាំ​២០២២ ដើម្បី​សម្រិតសម្រាំង​កីឡាករ​-​កីឡាការិនី​ឆ្នើម​ត្រៀម​ចូលរួម​ប្រកួត​កីឡា​និស្សិត​ឧ​ត្ត​មសិក្សា និង​មធ្យមសិក្សា​បច្ចេកទេសនា​ចុងខែ​មិថុនា ឆ្នាំ​២០២២ ខាងមុខ។​

​ការ​លើក​ឡើង​របស់​មន្ដ្រី​នាយកដ្ឋាន​ជំនាញនៃ​ក្រសួង​អប់រំ យុវជន និង​កីឡា​នេះ បន្ទាប់ពី​វិទ្យាស្ថានខេ​ម​អេ​ដបានរៀបចំ​ការប្រកួត​កីឡាអត្តពលកម្ម​ជើងឯក​ប្រចាំឆ្នាំ​២០២២ កាលពី​ចុង​សប្ដាហ៍​កន្លងទៅនៅ​ពហុ​កីឡដ្ឋាន​ជាតិ ដោយមាន​កីឡាករ​-​កីឡាការិនីដែលជា​និស្សិត​ប្រមាណ ២០០​នាក់​បាន​ចូលរួម​ប្រកួត​លើ ៨​វិញ្ញាសា។ ​លោក ប៉ែន វុទ្ធី បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ចំពោះ​លោក ខេ​ស៊ី បា​ណេ​ត នាយក​វិទ្យាស្ថានខេ​ម​អេ​ដដែល​ខិតខំ​បំផុស​ចលនា​កីឡា នៅក្នុង​វិទ្យាស្ថាន​របស់ខ្លួនជា​រៀងរាល់ឆ្នាំ ដើម្បី​ផ្តល់ឱកាស​ឲ្យ​និស្សិត​បាន​លេង​កីឡាដើម្បី​សុខភាព មិត្តភាព និង​សាមគ្គីភាព ក៏ដូចជា​ផលិត​ធនធាន​ប្រចាំ​វិទ្យាស្ថាន និង​រួមចំណែក​អភិវឌ្ឍន៍​វិស័យ​កីឡា​ជាតិ​ផងដែរ។​

​លោក ខេ​ស៊ី បា​ណេ​ត បាន​បញ្ជាក់ថា ខេ​ម​អេ​ដគឺជា​វិទ្យាស្ថាន​កម្រិត​ឧ​ត្ត​មសិ​ក្សា ហើយ​គោលបំណង​ចម្បង​របស់លោកគឺ​ភាពជោគជ័យ​របស់​និស្សិត​ទាំងអស់គ្នាសម្រាប់​ជីវិត តាមរយៈ​ការអប់រំ​ផង និង​តាមរយៈ​ការពង្រឹង​សមត្ថភាព​ក្នុង​កីឡា​ផង​។

កីឡា​មាន​មេរៀន​ជាច្រើនដែល​ជំរុញ​ឲ្យ​កីឡាករ-កីឡាការិនី ជា​និស្សិត​ទាំងអស់​មាន​ភាពក្លាហាន សុខភាព​ល្អ និង​ឲ្យ​និស្សិត​ទាំងអស់​មាន​គោលដៅ​ជីវិត​ច្បាស់លាស់ ហើយ​ការលេង​កីឡា​នេះ​គឺជា​ការរួមចំណែក​ដ៏​សំខាន់ ក្នុងការ​ជំរុញ​បន្ថែម​ឲ្យ​និស្សិត​គ្រប់រូប​ឲ្យ​រីករាយ ការបណ្តុះ​ស្មារតី​លើ​មាគ៌ា​ឆ្ពោះទៅ​សម្រេចបាន​នូវ​គោលដៅ​ សម្រាប់ជីវិត​របស់ខ្លួន​ទៀតផង។​ ​តាមរយៈ​នេះ លោក​ពិតជា​រីករាយក្នុងការ​រៀបចំ​នូវ​ព្រឹត្តិការណ៍​កីឡា​ជាច្រើន​រៀងរាល់ឆ្នាំ ក្នុងនោះ​ក៏មាន​ការប្រកួត​កីឡាអត្តពលកម្ម​ផងដែរ ដើម្បី​ផ្ដល់ឱកាស​ឲ្យ​និស្សិត​បាន​ចូលរួម និង​បង្ហាញ​សមត្ថភាព ខណៈ​កីឡាករ​-​កីឡាការិនី​ដែលមាន​សមត្ថភាព នឹង​ទទួលបាន​ឱកាស​ចូលរួម​ប្រកួត​កីឡា​ថ្នាក់​ឧ​ត្ត​ម​សិក្សា​ផងដែរ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        141
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        152
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm