សមាគម ២ រៀបចំ​អាហារ​សាមគ្គី​ដល់​ម្ចាស់​មេដាយ​ស៊ី​ហ្គេម ១៤​គ្រឿង​នៃ​កីឡា​វ៉ូ​វី​ណា​ម​

2022/05/31 05:54:52 pm        223

​​វ៉ូ​វី​ណា​ម៖ សមាគម​ស្បែកជើង​កម្ពុជា និង​សមាគម​ផលិតផល​ធ្វើដំណើរ និង​ស្បែក​នៅ​កម្ពុជាកាលពី​ល្ងាច​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០២២ បាន​រៀបចំ​អាហារ​សាមគ្គី​ដល់​ម្ចាស់​មេដាយ ១៤​គ្រឿង​សម្រាប់​ប្រភេទ​កីឡា​វ៉ូ​វី​ណា​ម បន្ទាប់ពី​ដណ្ដើម​បាន​ពី​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣១ នៅ​ប្រទេស​វៀតណាម​កាល​ពី​ពេល​ថ្មីៗ​កន្លងទៅ​។​

​លោក​ឧកញ៉ា លី ឃុន​ថៃ ប្រធាន​សមាគម​ស្បែកជើង​កម្ពុជា​បាន​បញ្ជាក់​ថា ការរៀបចំ​អាហារ​សាមគ្គី​នេះដោយសារ​លោក​បាន​មើល​ឃើញ​ពី​ការ​ខិតខំ​ប្រឹងប្រែង​រប​ស់​ប្រតិភូ និង​អត្តពលិក​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជារហូត​ដណ្ដើម​បាន​លទ្ធផល​មួយ​ដ៏​ល្អ​ប្រសើរ​ជូន​ជាតិ ហើយ​លោក​បាន​សន្យា​នឹង​បន្ដ​ការ​គាំទ្រ​បន្ថែមទៀត ដើម្បី​រួមចំណែក​ជាមួយ​វិស័យ​កីឡា​ជាតិ ពិសេស​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជានាពេលខាងមុខ។​ ​ឯកឧត្តម អ៊ូ រតនា ប្រធាន​សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជាបាន​រំឭក​ថា សហព័ន្ធ​បាន​បញ្ជូន​កីឡាករ​-​កីឡាការិនី ១៨​នាក់ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣១ នៅ​ទីក្រុង​ហាណូយកាលពី​ថ្មីៗ ខណៈ​ជា​លទ្ធផល​ក្រុមកីឡា​វ៉ូ​វី​ណា​ម​កម្ពុជាដណ្ដើមបាន​មេដាយ​សរុប ១៤​គ្រឿងរួមមាន​មេដាយមាស ៣ ប្រាក់ ២ និង​សំរឹទ្ធ ៩​គ្រឿង។​

​សូម​រំ​លឹ​កថា ព្រឹត្តិការណ៍​ស៊ី​ហ្គេមលើក​ទី​៣១ នៅ​ទីក្រុង​ហាណូយបាន​ប្រព្រឹត្តទៅចាប់ពី​ថ្ងៃទី​១២ ដល់​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០២២ កន្លងទៅ ដោយ​កម្ពុជា​បា​ន​បញ្ជូន​ប្រតិភូ និង​អត្តពលិក ៥៦០​នាក់​ចូលរួម ខណៈ​លទ្ធផល​កម្ពុជា ដណ្ដើមបាន​មេដាយ​សរុប ៦៣​គ្រឿងរួមមាន​មេដាយមាស ៩ ប្រាក់ ១៣ និង​សំរឹទ្ធ ៤១ ដែល​ជាសមិទ្ធផល​ប្រវត្តិសាស្ដ្រ​មួយ​ដ៏​ល្អ ​ក្នុង​ប្រវត្តិសាស្ដ្រ​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេម​របស់​អត្ត​ព​លិ​ក​កម្ពុជា៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am        258
វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        182
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        187

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm