
ភ្នំពេញ៖ ក្រោមការយកចិត្តទុកដាក់ពីសំណាក់លោក ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA) និងលោកស្រី ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA) អ្នកជំងឺឈ្មោះ ឆាយ គឹមអាន ភេទប្រុស អាយុ ៦៤ ឆ្នាំមានបញ្ហាស្ទះសរសៃឈាមខួរក្បាល ស្ពឹកដៃ និងពិបាកដើរ មានទីលំនៅ ភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ក្រោយពីសម្រាកព្យាបាល និងតាមដានដោយយកចិត្តទុកដាក់ខ្ពស់ពីក្រុមគ្រូពេទ្យ TYDA អ្នកជំងឺបានធូរស្រាល និងចេញទៅផ្ទះវិញ ក្រោមការឧបត្ថម្ភដ៏ថ្លៃថ្លាលោកប្រុស ហ៊ុន ម៉ាណែត និលោកស្រីពេជ ចន្ទមុន្នី ។
សូមបញ្ជាក់ថា អ្នកជំងឺ ឆាយ គឹមអាន បានជួបលោក ហ៊ុន ម៉ាណែត ក្នុងពិធីសម្ពោធអគារទីបញ្ជាការបញ្ជាការដ្ឋាន រថក្រោះ កងទ័ពជើងគោក និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញរថក្រោះ រថពាសដែក ប្រចាំឆ្នាំ២០២២៕

