ទីក្រុង Sievierodonetsk រង​ការ​បំផ្លិច​បំផ្លាញ​ទាំងស្រុង ខណៈ​កងកម្លាំង​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន​វាយ​ប្រយុទ្ធ​គ្នា​ដ៏​ខ្លាំងក្លា​នៅ​ភាគ​ខាងកើត​

2022/05/31 06:57:25 pm        1.5 K

​អ៊ុយក្រែន៖ កងកម្លាំង​រុស្ស៊ី​បាន​វាយ​សម្រុក​រុល​ទៅ​មុខ​កាន់តែ​ជ្រៅ ​ចូល​ទៅ​ក្នុង​ទីក្រុង​ដ៏​សំខាន់​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃ​ចន្ទ ដោយមាន​ការ​វាយ​ប្រយុទ្ធ​គ្នា​ចេញពី​ផ្លូវ​មួយ​ទៅ​ផ្លូវ​មួយ​ជាមួយ​កងកម្លាំង​របស់​ក្រុង Kyiv ក្នុង​ការ​វាយ​ប្រយុទ្ធ​គ្នា​ដែល​បាន​ធ្វើ​ឲ្យ​ទីក្រុង Sievierodonetsk រង​ការ​បំផ្លិច​បំផ្លាញ​។

​ខណៈ​ការ​វាយ​សម្រុក​រុល​ទៅ​មុខ​របស់​ទីក្រុង Moscow ចេះតែ​កើន​ឡើង កងកម្លាំង​រុស្ស៊ី​ក៏បាន​បាញ់​ផ្លោង​ទៅលើ​តំបន់​មួយ​ចំនួន​នៃ​ភាគ​ខាងជើង​របស់​អ៊ុយ​ក្រែ​ន​ផង​ដែរ​។ ​ហើយ​ការ​វាយ​ប្រយុទ្ធ​គ្នា​ដណ្ដើម​គ្រប់គ្រង​តំបន់​ភាគខាងត្បូង​ប្រទេស​នេះ​នៅតែ​បន្ត​។ ​ទន្ទឹមនឹង​នេះដែរ លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Volodymyr Zelenskyy បាន​និយាយថា ប្រទេស​រុស្ស៊ី​បាន​រារាំង​ការនាំចេញ​គ្រាប់​ធញ្ញជាតិ​របស់​អ៊ុយ​ក្រែ​ន​ដល់​ទៅ​ ២២​លាន​តោន ដែល​បណ្ដាល​ឲ្យ​មាន​វិបត្តិ​ស្បៀងអាហារ​កើន​ឡើង​។ ​ក្រុម​អ្នក​វិភាគ​យោធា​បាន​ហៅ​ការ​វាយ​ប្រយុទ្ធ​ដណ្ដើម​ទីក្រុង Sievierodonetsk ថា​ ជា​ផ្នែក​មួយ​នៃ​ការ​ប្រជែង​ពេលវេលា​របស់​វិមាន​ក្រឹម​ឡាំង​។​

ទីក្រុង​នេះ​សំខាន់​សម្រាប់​កិច្ច​ខិតខំ​ប្រឹងប្រែង​រប​ស់​រុស្ស៊ី ​ដណ្ដើម​កាន់កាប់​ឲ្យ​បាន​ទាំងស្រុង​យ៉ាង​ឆាប់រហ័ស​លើ​តំបន់​ឧស្សាហកម្ម Donbas ភាគ​ខាងកើត មុន​ពេល​ការ​មក​ដល់​គ្រឿង​សព្វាវុធ​បន្ថែម​ទៀត​របស់​លោក​ខាងលិច ​ដើម្បី​ជួយ​ពង្រឹង​កម្លាំង​ការ​ពារ​ជាតិ​អ៊ុយ​ក្រែ​ន​។​ ​អភិបាលក្រុង Sievierodonetsk លោក Oleksandr Striuk បាន​និយាយថា ទីក្រុង​នេះ​ត្រូវបាន​បំផ្លិច​បំផ្លាញ​ទាំងស្រុង​។ ​លោ​កថា ​ការបាញ់​ផ្លោង​កាំភ្លើង​ធំ​បាន​កម្ទេច​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ និង​ខូចខាត​អគារ​នានា​ ៩០% បណ្ដាញ​ផ្គត់ផ្គង់​ចរន្តអគ្គិសនី និង​ប្រព័ន្ធ​ទំនាក់ទំនង​ផ្សេងៗ​ត្រូវ​បាន​កាត់ផ្ដាច់​យ៉ាង​ច្រើន​ ចូល​ទៅ​កាន់​ទីក្រុង​មួយ​នេះដែល​មាន​ប្រជាជន​រស់នៅ​ប្រមាណ ​១សែន​នាក់៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        172
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        212
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        191

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm