UEFA បញ្ជាក់​របាយការណ៍​ឯករាជ្យ​ពាក់ព័ន្ធ​ភាព​វឹកវរ​មុន​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ UCL

2022/05/31 07:06:36 pm        748

បាល់ទាត់៖ UEFA បាន​បញ្ជាក់​ថា ​ខ្លួន​បានធ្វើការ​ត្រួតពិនិត្យ​ដោយ​ឯករាជ្យ​មួយ​ទៅលើ​ទិដ្ឋភាព​វឹកវរ មុន​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ Champions League នៅ​ថ្ងៃ​សៅរ៍​។ ​

​សេចក្តីថ្លែងការណ៍​របស់ UEFA បាន​សរសេរ​ថា "UEFA ថ្ងៃនេះ​បាន​ប្រកាស​ថា ខ្លួន​បាន​ធ្វើ​របាយការណ៍​ឯករាជ្យ​មួយ​ទៅលើ​ព្រឹត្តិការណ៍​ជុំវិញ​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ UEFA Champions League នៅ​ទីក្រុង​ប៉ារីស​នា​ថ្ងៃ​សៅរ៍ ទី​២៨ ខែឧសភា​។ ការ​ត្រួត​ពិនិត្យ​ដ៏​ទូលំទូលាយ​នឹង​ពិនិត្យមើល​ការ​សម្រេចចិត្ត ការទទួលខុសត្រូវ និង​អាកប្បកិរិយា​របស់​អង្គភាព​ទាំងអស់​ដែល​ពាក់ព័ន្ធ​នឹង​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​។​ រដ្ឋមន្ត្រី​កីឡា​បារាំង​លោកស្រី Amelie Oudea-Castera បាន​និយាយ​ថា គ្មាន​បញ្ហា​ឡើយ​សម្រាប់​អ្នក​គាំទ្រ Real Madrid ស្ថិត​ក្រោម​ការគ្រប់គ្រង​បាន​ល្អ​ពី​សំណាក់​ក្លិប​អេ​ស្ប៉ា​ញ​មួយ​នេះ តែ​អ្នកគាំទ្រ Liverpool ទេ​ដែល​កង្វះ​សណ្ដាប់ធ្នាប់​។

​ក្រោយមក​ប្រធាន​ក្លិប Liverpool លោក Tom Werner បាន​ស្នើ​សុំ​ឱ្យ​រដ្ឋមន្ត្រី​កីឡា​បារាំង​រូប​នេះ​សុំទោស​ជាបន្ទាន់ ចំពោះ​ការ​លើក​ឡើង​បែបនេះ​។ សូម​បញ្ជាក់​ថា ការប្រកួត​កាលពី​ថ្ងៃ​សៅរ៍​នៅ​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង​នោះ អ្នកគាំទ្រ Liverpool ជាច្រើន​បាន​កកស្ទះ​តម្រង់​ជួរ​គ្នា​រង់ចាំ​ចូល​ទស្សនា ខណៈ​ការប្រកួត​ត្រូវ​បាន​ពន្យារពេល ៣០​នាទី​។ ប៉ូលិស​បារាំង​បាន​ប្រើ​ឧស្ម័ន​បង្ហូរទឹកភ្នែកដើម្បី​បំបែក​ភាព​អនាធិបតេយ្យ​នោះ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        123
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        135
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        137

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm