សហភាព​អឺរ៉ុប​ព្រមព្រៀង​លើ​បម្រាម​នាំចូល​ប្រេង​ពី​រុស្សី​ច្រើនជាង​ពីរ​ភាគ​បី​ជុំវិញ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​

2022/05/31 07:44:36 pm        588

​សហភាព​អឺរ៉ុប​៖ មេដឹកនាំ​សហភាព​អឺរ៉ុប​កាលពី​ថ្ងៃ​ចន្ទ​បាន​គាំទ្រ​បម្រាម​លើ​ការ​នាំចូល​ប្រេង​ពី​រុស្ស៊ី​ភាគច្រើន បន្ទាប់ពីមាន​កិច្ចព្រមព្រៀង​សម្របសម្រួល​ជាមួយ​ប្រទេស​ហុង​គ្រី ដើម្បី​ដាក់ទណ្ឌកម្ម​លើ​ទីក្រុង​មូ​ស្គូ​ជុំវិញ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​។ ​

​ប្លុក​ដែល​មាន​ប្រទេស​ចំនួន ២៧ បាន​ចំណាយ​ពេល​ជាច្រើន​សប្ដាហ៍ ​ដើម្បី​ជជែក​គ្នា​លើ​ការ​ហាម​ឃាត់​ទាំងស្រុង​ចំពោះ​ប្រេង​របស់​រុស្ស៊ី ប៉ុន្តែ​បញ្ហា​មួយ​ចំនួន​បាន​កើត​ឡើង​ ដោយ​ការជំទាស់​ដ៏​រឹងរូស​របស់​នាយករដ្ឋមន្ត្រី​​ហុង​គ្រី​លោក ​Viktor Orban។​ ជុំវិញ​កិច្ចព្រមព្រៀង​ហាមឃាត់​ការនាំចេញ​ប្រេង​របស់​រុស្ស៊ី​ទៅកាន់​សហភាព​អឺរ៉ុប​ ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​លោក Charles Michel បាន​សរសេរ​លើ​បណ្ដាញ​ Twitter ថា បញ្ហា​នេះ​បាន​គ្រប​ដណ្ដប់​ភ្លាមៗ​លើ​ការ​នាំចូល​ប្រេង​ជាង​ពីរ​ភាគ​បី​ពី​ប្រទេស​រុស្ស៊ី ដោយ​កាត់បន្ថយ​ប្រភព​ហិរញ្ញវត្ថុ​ដ៏​ច្រើន​សម្រាប់​ម៉ាស៊ីន​សង្គ្រាម​របស់​រុស្ស៊ី។​

​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy ដែល​បាន​ថ្លែង​ទៅកាន់​ប្រមុខរដ្ឋ និង​រដ្ឋាភិបាល​ទាំង ២៧​ប្រទេស​តាម​បណ្តាញ​វីដេអូ​កាលពី​ល្ងាច​ថ្ងៃ​ចន្ទ បាន​ទាមទារ​ម្តង​ហើយ​ម្តងទៀត​ឱ្យ​សហភាព​អឺរ៉ុប ​កំណត់​គោលដៅ​លើ​វិស័យ​ថាមពល​ដែល​អាច​រកប្រាក់​ចំណូល​បាន​ច្រើនរបស់​រុស្ស៊ី និង​ផ្អាក​ប្រាក់​រាប់ពាន់​លាន​ដុល្លារ​របស់​ទីក្រុង​មូស្គូ​ជា​រៀងរាល់ថ្ងៃ​ក្នុងការ​ទូទាត់​ផ្គត់ផ្គង់​។ ប្រទេស​ហុង​គ្រី​បាន​ដឹកនាំ​ប្រទេស​មួយ​ក្រុម​មាន​ប្រទេស​ស្លូ​វ៉ា​គី សាធារណរដ្ឋ​ឆេ​ក និង​ប៊ុលហ្គារី​ដែល​ពឹង​ផ្អែកលើ​ប្រេង​របស់​រុស្ស៊ី ហើយ​មិន​អាច​មានលទ្ធភាព​ចាត់វិធានការ​ធ្វើបែបនេះ​បាន​នោះទេ​។ ​ហុង​គ្រី​ទទួលបាន​ប្រេង​ច្រើនជាង ៦០% ពី​រុស្ស៊ី និង ៨៥% នៃ​ឧស្ម័ន​ធម្មជាតិ​របស់ខ្លួន​។ សហភាព​អឺរ៉ុប​បានដាក់​ទណ្ឌកម្ម​ចំនួន ​៥​លើក​រួចមកហើយ​លើ​រុស្ស៊ី​ជុំវិញ​សកម្មភាព​របស់​ប្រទេស​នេះ​នៅ​អ៊ុយ​ក្រែ​ន៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        6
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        54
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        44

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm