ពលរដ្ឋបន្តចាក់វ៉ាក់សាំងដូសជំរុញ ទោះបីគ្មានករណីឆ្លងកូវីដថ្មីប្រចាំថ្ងៃ

2022/05/31 08:10:48 pm        567

កណ្ដាល៖ ពលរដ្ឋបន្តនាំគ្នាទៅចាក់វ៉ាក់សាំងការពារកូវីដ១៩ ដូសជម្រុញជាហូរហែរៀងរាល់ថ្ងៃ ទោះបីពុំមានករណីឆ្លងរាតត្បាតថ្មីនៃមេរោគកូវីដ១៩យ៉ាងណាក៏ដោយ។

ប្រជាពលរដ្ឋមួយចំនួន ក្រុងតាខ្មៅ ជាប់ជាយរាជធានីភ្នំពេញ ថ្លែងនៅថ្ងៃទី៣១ ខែឧសភានេះថា ដោយសារការគិតគូរដ៏ត្រឹមត្រូវរបស់ប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ក្នុងការរូតរះ​ស្វែងរកវ៉ាក់សាំង​កូវីដ១៩ មកចាក់ស្រោចជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ទើបធ្វើអោយ​ស្ថានការណ៍ការ​រាតត្បាត​មេរោគកូវីដ១៩ ការស្លាប់និងការឆ្លងថ្មីធ្លាក់ដល់ចំណុចសូន្យ និងបានអនុញាត​អោយ​ប្រជាពលរដ្ឋ​ចេញ​ប្រកបរបរអាជីវកម្ម ​ធ្វើការជួបជុំដោយសេរី​ និងអាចចូលរួមយុទ្ធនាការឃោសនាបោះឆ្នោត ប្រកបដោយ​សុវត្ថិភាព និងមានភាពសប្បាយរីករាយ។

បើតាមវេជ្ជបណ្ឌិត លី មករា ប្រធានមន្ទីរពេទ្យជ័យជំនះ បានថ្លែងថា ទោះយ៉ាងណាក៏ដោយ សម្រាប់​បណ្តាពលរដ្ឋដែលបានចាក់វ៉ាក់សាំងកូវីដ១៩ ​បានចំនួន២ដូសរួចហើយ​ ក្នុងរយៈពេល៤ខែ ទៅ៦ខែបន្ទាប់​ វ៉ាក់សាំងកូវីដ១៩ដែលបានចាក់នៅក្នុងខ្លួនយើង ​គឺវា​នឹង​ធ្វើការ​ថមថយ​ប្រសិទ្ធភាព​ប្រព័ន្ធភាពស៊ាំ​នៅ​ក្នុង​យើងខ្លួន ​ដែល​បញ្ហានេះ​ គឺ​ទាមទារ​ឱ្យ​បណ្តាពលរដ្ឋដែលបាន​ចាក់វ៉ាក់សាំង​បានចំនួន២ដូស ឬ៣ដូស ឬ៤ដូសរួចហើយ​ ត្រូវនាំគ្នាទៅចាក់វ៉ាក់សាំង​ដូសជម្រុញ​ម្តងទៀត​នៅខែទី៤ ក្រោយការចាក់។

សូមបញ្ជាក់ថា គ្រប់បណ្តាមន្ទីរពេទ្យ​ និងគោលដៅចាក់វ៉ាក់សាំង​ការពារកូវីដ១៩ទាំង​អស់​នៅទូទាំង​ខេត្តកណ្តាល នឹង ផ្អាក​ការចាក់វ៉ាក់សាំងកូវីដ ១៩ រយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី៤ ​ដល់ថ្ងៃទី៦ ខែ​មិថុនានេះ ​ដើម្បីសម្រួល​ដល់ប្រជាពលរដ្ឋ ​និងក្រុមការងារចាក់វ៉ាក់សាំង​ទាំង​អស់ឱ្យទៅ​ចូលរួម​បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ដែលត្រូវប្រព្រឹត្តទៅនៅថ្ងៃទី ៥ ​ខែមិថុនា ​ខាងមុខនេះ តាមការសេចក្តីជូនដំណឹងរបស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ ១៩ នៃ​ក្រសួង​សុខាភិបាល៕អត្ថបទ៖ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        208
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        114
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm