Marcelo នឹង​ចាក​ចេញពី Real Madrid ក្រោយ​ចំណាយពេល ១៥ឆ្នាំ​ដ៏​ជោគជ័យ​បំផុត

2022/05/31 09:46:16 pm        252

​បាល់ទាត់៖ ​១៥ឆ្នាំ​បន្ទាប់ពី​មកដល់​ទឹកដី Real Madrid ក្នុង​មហិច្ឆតា​ចង់​ដើរ​តាម​គន្លង Roberto Carlos ខ្សែការពារ​ស្លាប​ឆ្វេង​ប្រេ​ស៊ី​ល Marcelo ក៏​ដល់​ពេលដែល​នឹងត្រូវ​ចាកចេញ​ទៅហើយ ក្នុងនាម​ជា​កីឡាករ​ដែល​ជោគជ័យ​បំផុត​មួយរូប​ក្នុង​ប្រវត្តិសាស្ត្រ​ក្លិប​។

​​កីឡាករ​វ័យ ៣៤ឆ្នាំ​រូបនេះ​បាន​ប្រជែង​ផុត​កីឡាករ Paco Gento ក្នុងនាម​ជា​កីឡាករ​ដែល​ជោគជ័យ និង​ឈ្នះ​ពាន​ច្រើន​បំផុត​ក្នុង​អាជីព​ជាមួយ​ក្លិប​យក្ស​អេ​ស្ប៉ា​ញ ជាមួយនឹង​ការ​ឈ្នះ​ពាន​សរុប ២៥ រួមមាន La Liga ៦លើក និង UEFA Champions League ៥លើក​បន្ទាប់ពី Real Madrid យកឈ្នះ Liverpool នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​កាលពី​ថ្ងៃ​សៅរ៍​។ ​​ថ្វីបើ​មិនបាន​ចូល​លេង​វគ្គ​ផ្តាច់ព្រ័ត្រ Marcelo នៅ​មិន​ស្ងៀម​ឡើយ​នៅ​កៅអី​បម្រុង​របស់ខ្លួន​ ក្នុងការ​អន្ទះសា​ចាំ​កញ្ចែ​របស់​អាជ្ញាកណ្តាល​ផ្លុំ​ដើម្បី​បញ្ជាក់ថា Real Madrid គឺជា​ជើងឯក​ទ្វីបអឺរ៉ុប​លើក​ទី១៤ ក្នុង​ប្រវត្តិសាស្ត្រ​ក្លិប​។

​​Marcelo ថែមទាំង​ជា​អ្នក​កាន់​ពាន UCL ដើម្បី​ដឹកនាំ​ការអបអរសាទរ​ផងដែរ​នៅ​ចំពោះមុខ​មិត្ត​រួម​ក្រុម គ្រូបង្វឹក និង​ក្រុមការងារ​ជាច្រើន​។ ​​រំលឹកថា Marcelo បានមក​កាន់ Real Madrid កាលពី​ខែមករា ​ឆ្នាំ២០០៧ ក្នុង​វ័យ ១៩ឆ្នាំ​នៅ​ពេលនោះ​ផ្ទេរ​ពី​ក្លិប​ប្រេ​ស៊ី​ប Fluminense និង​បាន​បង្ហាញខ្លួន​លើសពី ៥០០ប្រកួត​នៅ Real Madrid មិន​ត្រឹម​តែ​ឈ្នះ​ពាន La Liga និង UCL ឡើយគឺ​ថែមទាំង FIFA Club World Cup ៤លើក, European Super Cup ៣លើក, Spanish Super Cup ៥លើក និង Copa del Rey ២លើក​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        116
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        129
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        132

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្ស១៣នាក់ ស្លាប់ ក្រោយអាកាសធាតុអាក្រក់វាយប្រហារតំបន់ភាគកណ្តាលឈីលី

2026/07/24 08:25:19 pm
​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm