លោក​ឧកញ៉ា​ សាម​ ឃុន និង​លោកជំទាវ ឧបត្ថម្ភ​ថវិកា​ចំនួន​៣​ម៉ឺន​ដុល្លារ ជូន​ដល់​សមាគម​គ្រូពេទ្យ​TYDA​ ដើម្បី​ចូលរួម​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩

2021/04/27 09:59:58 am        317


ភ្នំពេញ ៖ ​នៅ​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០២១ លោក​ឧកញ៉ា សាម ឃុន ​និង​លោកជំទាវ​ បាន​ឧបត្ថម្ភ​ថវិកា​ចំនួន​៣០,០០០ ដុល្លារ ​ជូន​ដល់​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន ​សម្តេច​តេ​ជោ ​ហ៊ុន ​សែន (TYDA) ដែល​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វីដ​១៩ ដើម្បី​ជា​ការ​លើកទឹកចិត្ត​ចំពោះ​កិច្ច​ខិត​ខំ ប្រឹងប្រែង ​ចូលរួម​ក្នុង​ការ​ទប់ស្កាត់​ជំងឺ​កូ​វីដ-​១៩​ កន្លងមក​។

នាពេល​បច្ចុប្បន្ននេះ ថ្នាក់ដឹកនាំ និង​ក្រុមការងារ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​(TYDA)​ និង​យុវជន​ស្ម័គ្រចិត្ត​ប្រឆាំង​កូ​វីដ​-១៩ ​កំពុង​បំពេញភារកិច្ច​យ៉ាងសកម្ម​ដើម្បី​ជាតិ ​និង​ប្រជាជន ​ខណៈដែល​ប្រទេស​កម្ពុជា ​មានការ​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​ នៅក្នុង​សហគមន៍​។

ក្រុមការងារ​នៃ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ ​(TYDA) ​និង​យុវជន​ស្ម័គ្រចិត្ត​ប្រឆាំង​កូ​វីដ​-១៩ ​បាន​ចូលរួម​យ៉ាងសកម្ម​ជាមួយ​ក្រុម​គ្រូពេទ្យ ​និង​អាជ្ញាធរ ​និង​ផ្នែក​ដែល​ពាក់ព័ន្ធ​ ក្នុង​ការចុះ​យក​សំណាក ​និង​ដឹក​អ្នកជំងឺ​កូ​វីដ​-១៩​ ទៅកាន់​មន្ទីរពេទ្យ​។

សូម​ជម្រាបថា ក្រសួងសុខាភិបាល​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​២៤ ខែមីនា​ ឆ្នាំ​២០២១​នេះ ​បានប្រកាស​រក​ឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​-១៩​ថ្មី​ ចំនួន​២៩​នាក់ ដែល ២៧​នាក់​ ជា​ករណី​ឆ្លង​សហគមន៍​ ( ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ ) ​ហើយ​០២​នាក់​ទៀត​ ជា​ករណី​ដែល​នាំចូល​ពី​បរទេស ​ខណៈ​ដែល​មាន​អ្នកជា​សះស្បើយ​ថ្មី​មាន​ចំនួន​៣៤​នាក់ ​ផងដែរ​។ តួលេខ​ជា​សរុប ​កម្ពុជា មាន​អ្នក​ឆ្លង​កូ​វីដ​-១៩​ ចំនួន ១,៨១៧​នាក់ ក្នុងនោះ ​មាន​អ្នកជា​សះស្បើយ​ចំនួន ១,០៣៣​នាក់​, និង​អ្នកជំងឺ​កំពុង​សម្រាក​ព្យាបាល​ចំនួន ៧៧៧​នាក់ ​និង​ករណី​ស្លាប់ ចំនួន​០៥​នាក់​៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        103
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        208
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        192

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm