អន្ដរជាតិ៖ សារព័ត៌មាន Interfax បានដកស្រង់សម្តីមេដឹកនាំផ្តាច់ខ្លួនដែលគាំទ្រដោយរុស្ស៊ីនៅតំបន់បំបែកខ្លួន Donetsk របស់អ៊ុយក្រែនថា នាវាមួយគ្រឿងបានចាកចេញពីកំពង់ផែទីក្រុង Mariupol ជាលើកដំបូងចាប់តាំងពីប្រទេសរុស្ស៊ីដណ្តើមយកបានទីក្រុងនេះ ហើយកំពុងធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសរុស្ស៊ី។
អ្នកនាំពាក្យនៅកំពង់ផែបានឱ្យដឹងកាលពីសប្តាហ៍មុនថា នាវានេះផ្ទុកលោហធាតុចំនួន ២៧០០ តោនដឹកចេញពីទីក្រុង Mariupol ឆ្ពោះទៅកាន់ទីក្រុង Rostov-on-Don របស់រុស្ស៊ី។ ប្រទេសអ៊ុយក្រែនលើកឡើងថា ការដឹកជញ្ជូនលោហធាតុទៅរុស្ស៊ី គឺជាការលួច។

