ឯកឧត្តម វ៉ា​ត់ ចំរើន​៖ សហព័ន្ធ​ជាតិ​មាន​ភារកិច្ច​សំខាន់ ២ សម្រាប់​ត្រៀម​ស៊ី​ហ្គេម​ឆ្នាំ​២០២៣

2022/06/01 05:11:05 pm        146

​ស៊ីហ្គេម៖ ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) បាន​គូស​បញ្ជាក់​ថា សហព័ន្ធ​កីឡា​ជាតិ​មាន​ភារកិច្ច​សំខាន់ៗ ២ ដែល​ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​បំផុត សម្រាប់​ការ​ត្រៀម​លក្ខណៈ​ធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​កម្ពុជា។

​ការ​បញ្ជាក់​នេះ​បន្ទាប់ពី CAMSOC បាន​កោះ​ប្រជុំ​ជាមួយ​សហព័ន្ធ​កីឡា​ជាតិ​ទាំងអស់ នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា ​(NOCC) កាលពី​ល្ងាច​ថ្ងៃ​ទី​៣១ ខែ​ឧសភា ឆ្នាំ​២០២២ ម្សិល​មិញ​ដើម្បី​វែកជែក​ពី​ចិត្តសាស្ត្រ និង​ចំណុចខ្លាំង​-​ចំណុចខ្សោយក្រោយ​បញ្ចប់​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣១ នៅ​វៀតណាម​កាលពី​ថ្មីៗ ដើម្បី​ពង្រឹង​បច្ចេកទេស​កីឡា​ត្រៀម​ធ្វើ​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​នា​ឆ្នាំក្រោយ​។​ ​ប្រតិបត្តិ​ករ​កីឡា​កម្ពុជា​រូបនេះមានប្រសាសន៍ថា ភារកិច្ច​សំខាន់ៗដែល​សហព័ន្ធ​ត្រូវផ្ដោត ទី​១-​ការងារ​អភិវឌ្ឍន៍​សមត្ថភាព​កីឡាករ​-​កីឡាការិនី​ឲ្យ​ឈានដល់​ស្ដង់ដារ និង​អាច​ស្វែងរក​ឧត្តមភាព​ឲ្យ​បានក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេម ២០២៣ និង​ទី​២ សហព័ន្ធ​ជាតិ​នីមួយៗត្រូវ​រៀបចំ​ការប្រកួត​តាម​ប្រភេទ​កីឡា​របស់ខ្លួន ជាមួយ​សហព័ន្ធ​អន្ដរជាតិ​ឲ្យ​បាន​រលូន និង​ទទួលបាន​ជោគជ័យ។ យ៉ាងណាក្ដី CAMSOC ក៏​ត្រៀមខ្លួន​ជាស្រេចដើម្បី​ពិនិត្យ និង​បំពេញបន្ថែម​លើ​ចំនុច​ខ្វះខាតដែលជា​តម្រូវការ​រប​ស់​សហព័ន្ធ​ជាតិ​ផងដែរ។​

​សូម​រំ​លឹកថា ស៊ី​ហ្គេមលើក​ទី​៣២ ដែល​កម្ពុជា​ទទួល​ធ្វើ​ម្ចាស់ផ្ទះនឹង​ប្រព្រឹត្តទៅពីថ្ងៃ​ទី​០៥ ដល់​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០២៣ ដែល​គិត​ត្រឹម​ពេលនេះសល់​ពេល​មិន​ដល់ ១​ឆ្នាំ​ទៀត​នោះទេ។ តាមរយៈ​នេះគណៈកម្មាធិការ​ជាតិ CAMSOC ក្នុងនាម​សេនាធិការ​រាជរដ្ឋាភិបាលបាន​នឹង​កំពុងធ្វើការ​យ៉ាង​មមាញឹក ជាមួយ​គណៈកម្មការ​ជំនាញ និង​សហព័ន្ធ​កីឡា​ជាតិដើម្បី​ពិនិត្យ តាមដាន និង​វាយតម្លៃលើ​សកម្មភាព និង​ការអនុវត្ត​នានា ដើម្បី​ធានាបាន​នូវ​ប្រសិទ្ធភាព​ការងារឆ្ពោះទៅរក​ភាពជោគជ័យ ​ក្នុង​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​នៅ​កម្ពុជា​នេះ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        106
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        120
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm