ច្បាប់ស្តង់ដារ នឹងជំរុញការប្រកួតប្រជែង និងបើកនូវរបាំងបច្ចេកទេសសម្រាប់រោងចក្រសហគ្រាស

2022/06/01 06:17:21 pm        700

ភ្នំពេញ៖ ប្រធានសមាគមក្នុងវិស័យម្ហូបអាហារ បានលើកឡើងថា ច្បាប់ស្តីពីស្តង់ដារកម្ពុជា និងការចុះអនុវត្តច្បាប់របស់មន្រ្តីនគបាលយុត្តិធម៌ នៅតាមបណ្តារោងចក្រ សហគ្រាស នឹងលើកកម្ពស់ឧត្តមភាពផលិតផល និងការប្រកួតប្រជែង, មានស្តង់ដារ មានការប្រកួតប្រជែង មានស្តង់ដារ គឺជាការបើកនូវរបាំងបច្ចេកទេស។

លោក មៀវ សុខទ្រី ប្រធានសមាគមអ្នកផលិតចំណីអាហារកម្ពុជា ថ្លែងនៅថ្ងៃទី១ ខែ មិថុនា ឆ្នាំ២០២២ នេះថា ច្បាប់ស្តីពីស្តង់ដារកម្ពុជា និងការចុះអនុវត្តច្បាប់របស់មន្រ្តីនគបាលយុត្តិធម៌ នៅតាមបណ្តារោងចក្រ សហគ្រាស ព្រមទាំងជម្រុញលើកទឹកចិត្តដល់ម្ចាស់អាជីកម្មទាំងអស់ ជាពិសេសសហគ្រាសវេចខ្ចប់ចំណីអាហារ គួររៀបចំនីតិវិធី ដើម្បីស្នើរសុំយកស្តង់ដារ។

លោក បានស្នើរសុំដល់ស្ថានប័នជំនាញ សូមផ្សព្វផ្សាយការងារស្តង់ដារឲ្យបានទូលាយ ដល់​សាធារណៈជន ម្ចាស់អាជីវកម្ម អាជីវករ និងសិប្បករមួយចំនួន ដើម្បីឲ្យពួកគាត់យល់​ដឹងកាន់​តែច្បាស់ អំពីអត្ថប្រយោជន៍នៃការអនុវត្តស្តង់ដារ ​និងផលិតផលដែលមានស្តង់ដារ សម្រាប់​អ្នកប្រើប្រាស់។

ពាក់ព័ន្ធស្តង់ដារនេះ, ឯកឧត្តម ចាន់ សុផា អគ្គនាយកវិទ្យាស្ថានស្តង់ដារកម្ពុជា ថ្លែងថា ក្រុមប្រឹក្សា​ស្តង់ដារ​ជាតិកម្ពុជា បានអនុម័តស្តង់ដារជិត ១ ពាន់ស្តង់ដាររួចហើយ ហើយបាននិងកំពុង​ជម្រុញ​បង្កើត និងអនុម័តយកស្តង់ដារថ្មីៗឲ្យបានច្រើនទៀត ​ជាពិសេសស្តង់ដារសម្រាប់វិស័យឧស្សាហកម្ម និងកសិកម្ម និងម្ហូបអាហារជាដើម ដើម្បីជាមូលដ្ឋានគ្រឹះ ជម្រុញលើកកម្ពស់លើដំណើរការផលិត ប្រកប​ដោយគុណភាព ​និងមានស្តង់ដារ ​និងជម្រុញការប្រកួតប្រជែងផលិតផលទាំងក្នុង និង​ក្រៅស្រុក។

សូមបញ្ជាក់ថា ស្តង់ដារព្រះរាជាណាចក្រកម្ពុជា ដែលអនុម័តដោយក្រុមប្រឹក្សាស្តង់ដារជាតិកម្ពុជា ដែល​កំពុងមានតម្រូវការ​ សម្រាប់ការអ្នកប្រើប្រាស់រួមមាន៖ ​ស្តង់ដារ ISO:9000 ផលិតផល​ស្តង់ដារ​ម្ហូបអាហារ ​ផលិតផលស្តង់ដារយានយន្ត ​និងស្តង់ដារ​សម្រាប់វិស័យសំណង់ជាដើម៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        453
ធុរកិច្ចអាមេរិក-អាស៊ាន សន្យានាំព័ត៌មាន​អំពី​បរិយាកាស​ធុរកិច្ច​នៅ​កម្ពុជា​ផ្សព្វ​ផ្សាយ​បន្ត​នៅ​អាមេរិក
2026/07/23 10:33:13 pm        486
គោលនយោបាយទាក់ទាញវិនិយោគរបស់រាជរដ្ឋាភិបាលកំពុងបន្តស្រូបយកវិនិយោគបរទេសចូលកម្ពុជា​
2026/07/23 10:06:29 pm        425

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm