Inter Milan ចាប់ផ្តើម​ចរចា​រក​ផ្លូវ​នាំយក Lukaku ត្រលប់​ទៅវិញ

2022/06/01 06:58:39 pm        162

​បាល់ទាត់៖ ​ក្លិប​បាល់ទាត់​អ៊ីតាលី Inter Milan នឹងធ្វើ​ការចរចា​ជាមួយនឹង​មេធាវី​របស់ Romelu Lukaku ជុំវិញ​លទ្ធភាព​ដែល​អាច​នាំយក​ខ្សែប្រយុទ្ធ​ប៊ែ​ល​ហ្ស៊ិ​ក​រូបនេះ​ត្រលប់​ទៅ​ទឹកដី​អ៊ីតាលី​វិញ​។ ​​Romelu Lukaku មាន​រដូវ​កាល​ដ៏​លំបាក​ជាមួយ Chelsea ខណៈ​សាមីខ្លួន​រំពឹងថា​នឹង​ត្រលប់​ទៅ​ទឹកដី Inter Milan វិញ តែ​ការលំបាក​នោះ​គឺ Chelsea បាន​ចំណាយ​ដល់​ទៅ ៩៧.៥លាន​ផោន​កាលពី​ខែសីហា​ឆ្នាំមុន​។

​​គេ​មិនទាន់​ដឹង​ពី​ចរចា​បែបណា​នៅឡើយ តែ​លទ្ធភាព​ដែល​គេ​មើលឃើញ​គឺ​ត្រឹម​លក្ខខណ្ឌ​ខ្ចី​ប៉ុណ្ណោះ​។ ​​Romelu Lukaku បាន​ស៊ុត​បញ្ចូល​ទី​សរុប ៦៤គ្រាប់​ក្នុងការ​បង្ហាញខ្លួន ៩៥ប្រកួត​នៅ Inter Milan រយៈពេល ២រដូវ​កាល និង​ជា​សមាជិក​ដ៏​សំខាន់​របស់ Inter Milan ក្នុងការ​ឈ្នះ​ជើងឯក​អ៊ីតាលី Series A កាលពី​រដូវ​កាល ២០២០-២០២១​។ ​​តែ​ការ​វិល​ត្រលប់​មកកាន់​ទឹកដី Stamford Bridge កីឡាករ​វ័យ ២៩ឆ្នាំ​រូបនេះ​ចាប់ផ្តើម ១១នាក់​ដំបូង​នៅ Premier League ជាមួយ Chelsea បាន​ត្រឹម ១៦ប្រកួត និង​បញ្ចប់​រដូវ​កាល​ដោយ​រកបាន ១៥គ្រាប់​ក្នុងការ​បង្ហាញខ្លួន​សរុប ៤៤ប្រកួត​។

​​បច្ចុប្បន្ន​អ្នកចាត់ការ Chelsea លោក Thomas Tuchel ត្រូវការ​ខ្សែប្រយុទ្ធ​បន្ថែម ខណៈដែល​កីឡាករ​ស្ថិតក្នុង​គោលដៅ​នោះ​រួមមាន​ដូចជា Raheem Sterling, ខ្សែប្រយុទ្ធ Leipzig, Christophe Nkunku និង​ខ្សែប្រយុទ្ធ Benfica, Dawin Nunez ជាដើម​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        111
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        124
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        130

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm