អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ សម្រេចបានប្រមាណ ២៨ភាគរយ ខណៈមានបញ្ហាប្រឈមតិចតួច

2022/06/01 07:01:49 pm        1.1 K

សៀមរាប៖ អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី ដែលហៅថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានតភ្ជាប់ផ្លូវរត់បានមួយចំនួនហើយ ប៉ុន្តែកំពុងជួបបញ្ហាប្រឈមខ្លះៗ ហើយក្រុមហ៊ុនសាងសង់ កំពុងរិះរកមធ្យោបាយដើម្បីពន្លឿនការសាងសង់ឱ្យរួចរាល់តាមពេលកំណត់ដដែល។

ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល បានឱ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ គិតត្រឹមបំណាច់ខែមេសាឆ្នាំ២០២២ ក្រុមហ៊ុនសាងសង់អាកាសយានដ្ឋានថ្មីមួយនេះ បានសម្រេចការកសាងបានជាង ២៨%ហើយ។

ឯកឧត្តម បន្តថា បច្ចុប្បន្ននេះ ក្រុមហ៊ុនសាងសង់ កំពុងជួបបញ្ហាប្រឈមខ្លះៗ ចាប់តំាង​ពីវិបត្តិកូវីដមក ដូចជាទំនិញត្រូវបានឡើងថ្លៃ,តម្លៃនៃការដឹកជញ្ជូនក៏ឡើងថ្លៃ ហើយអ្នកវិស្វករ និងអ្នកជំនាញការក៏ពិបាកក្នុងការធ្វើដំណើរទៅមកដែរ ប៉ុន្តែទោះបែបនេះក្តី ក៏ក្រុមហ៊ុនសាងសង់ កំពុងរកធម្យោបាយដើម្បីជម្នះបញ្ហាប្រឈមទំាងនេះដែរ ដោយត្រូវធ្វើបច្ចុប្បន្នភាពការងារឡើងវិញ ពិសេសគឺត្រូវបង្កើនល្បឿន នូវរាល់ចំណុចខ្វះខាត​ ឱ្យបានប្រសើរជាងមុន ដើម្បីឱ្យគម្រោងនេះ​រួចរាល់តាមផែនការណ៍កំណត់ដូចបានគ្រោងទុកថា នឹងរួចរាល់ក្នុងខែ មីនា ឆ្នាំ២០២៣ ហើយ​បន្ទាប់​ពី​សាងសង់រួចរាល់ ​អាកាសយានដ្ឋាននេះ ​នឹងធ្វើតេស្តសាងល្បង មុននឹងប្រតិបត្តិការ​ហោះហើរ​ពេញលេញ ក្នុងខែ១០ ឬខែ១១ ក្នុងឆ្នាំ២០២៣ដែរ។

គួរបញ្ជាក់ថា ​អាកាសយានដ្ឋានអន្តរជាតិសៀមរាម.អង្គរ ​បានដំណើរការសាងសង់​នៅ​ថ្ងៃទី១៥ខែមីនាឆ្នាំ២០២០ ​ដែលសាងសង់​ដោយក្រុមហ៊ុនវិនិយោគដែលមានឈ្មោះថា Angkor International Airport Investment ហើយអាកាសយានដ្ឋាននេះ មាន​ផ្ទៃដីជាង ៧០០ហិកតា និង​មានផ្ទៃដីបម្រុងមួយចំនួនទៀត ​ដោយបច្ចុប្បន្នប្រើប្រាស់កម្មករជាង ១០០០នាក់ ក្នុងនោះកម្មករ​ប្រមាណ ៧០% ជាពលករខ្មែរ ​និងបានប្រើប្រាស់គ្រឿងចក្រពី ២០០ទៅ២៥០គ្រឿង និង​គ្រោង​ចំណាយថវិកាប្រមាណ ៨០០លានដុល្លារ ​ហើយនៅពេលកសាងរួចរាល់ដាក់ឱ្យដំណើរការ គឺអាចទទួលបានគ្រប់ប្រភេទយន្តហោះធំៗជុំវិញពិភពលោកចុះចតបានទីនេះ៕

អត្ថបទ៖ គង់ រ៉េន

អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        319
ធុរកិច្ចអាមេរិក-អាស៊ាន សន្យានាំព័ត៌មាន​អំពី​បរិយាកាស​ធុរកិច្ច​នៅ​កម្ពុជា​ផ្សព្វ​ផ្សាយ​បន្ត​នៅ​អាមេរិក
2026/07/23 10:33:13 pm        486
គោលនយោបាយទាក់ទាញវិនិយោគរបស់រាជរដ្ឋាភិបាលកំពុងបន្តស្រូបយកវិនិយោគបរទេសចូលកម្ពុជា​
2026/07/23 10:06:29 pm        408

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm