រដ្ឋបាលរាជធានីភ្នំពេញដាក់ឱ្យប្រើប្រាស់ផ្លូវលេខ ១០៨០តភ្ជាប់ផ្លូវជាតិសំខាន់ៗ នៅភាគខាងលិច និងខាងជើងភ្នំពេញ

2022/06/01 07:17:28 pm        752

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសដាក់ឱ្យប្រើប្រាស់ផ្លូវលេខ ១០៨០ ប្រវែងជាង ៦គីឡូម៉ែត្រ ចាប់ពីមហាវិថីឈ្នះឈ្នះ ដល់ផ្លូវលេខ៤២ ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន។

ពិធីសម្ពោធកំណាត់ផ្លូវបេតុងអាម៉េមួយខ្សែនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី០១ មិថុនា ឆ្នាំ២០២២ នៅសង្កាត់ស្នោ ខណ្ឌកំបូល រាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ។

ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា ផ្លូវនេះពីដើមជាផ្លូវតូចចង្អៀត ពិបាកក្នុងការធ្វើដំណើរ​ខ្លាំង​ណាស់ ដោយមើលឃើញពីការលំបាកនេះ​ សម្តេចតេជោ ហ៊ុន សែន បានសម្រេចឱ្យ​មាន​ការស្ថាបនា​ឡើង​ជាបន្តបន្ទាប់ ហើយចុងក្រោយនេះ បើទោះបីប្រទេសកម្ពុជា​ស្ថិតក្នុងបរិបទ​ជំងឺ​កូវីដ-១៩ក៏ដោយ កំណាត់ផ្លូវនេះ ត្រូវបាន​សម្តេចតេជោ ហ៊ុន សែន​ សម្រេចឱ្យស្ថាបនាថ្មីឡើងវិញ ជាមួយនឹងការពង្រីកផ្លូវឱ្យកាន់តែធំទូលាយជាងមុន ​និងបំពាក់បង្គោលភ្លើងបំភ្លឺសាធារណៈអមសង​ខាង​ផ្លូវផងដែរ ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ឃួង ស្រេង ក៏បានណែនាំឱ្យកម្លាំងមានសមត្ថកិច្ចពិសេសអាជ្ញាធរ ដែនដីត្រូវមើលថែផ្លូវនេះឱ្យបានល្អ ពិសេស ​ពិនិត្យមើលលើការដឹកទំនិញលើសទម្ងន់ ដូចជា​រថយន្ត​ដឹកដី ដឹកខ្សាច់ និងដឹកថ្មជាដើម ។

ឯកឧត្តម ឃួង ស្រេង បន្ថែមថា ប្រទេសកំពុងអភិវឌ្ឍន៍ឯកឧត្តម ​មិនហាមឃាត់ការដឹកជញ្ជូនទេ តែត្រូវដឹក ឱ្យបានសមស្រប កុំដឹកលើសទម្ងន់​ដែលច្បាប់​បានកំណត់​ដែលធ្វើឱ្យខូចផ្លូវប្រើប្រាស់​មិនបានយូរអង្វែង។

ឯកឧត្តម ឃួង ស្រេង បញ្ជាក់ទៀតថា​ ក្រោយផ្តល់ផ្លូវ១ខ្សែនេះហើយ​ សម្តេចតេជោ ហ៊ុន សែន ក៏បាន​សម្រេចផ្តល់ផ្លូវ១ខ្សែទៀត​ ចាប់ពីផ្លូវ១០៨០នេះ​ទៅផ្លូវលេខ៤២ទៀត ដែលមានប្រវែង ១៥០០ម៉ែត្រ ទទឹង១២ម៉ែត្រ ហើយបានប្រកាសបើកការដ្ឋាននាព្រឹកថ្ងៃទី០១ ​មិថុនាឆ្នាំ២០២២ ជាមួយនឹងការបើកសម្ពោធផ្លូវលេខ១០៨០នេះតែម្តង។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងថា កំណាត់​ផ្លូវលេខ១០៨០នេះ​ លាតសន្ធឹងចាប់ពីមហាវិថីឈ្នះឈ្នះរហូតដល់ផ្លូវលេខ៤២ ដោយ​ឆ្លងកាត់សង្កាត់​ សំរោងក្រោម ​ខណ្ឌពោធិសែនជ័យ សង្កាត់ស្នោ ខណ្ឌកំបូល និងសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ​មានប្រវែង ៦៤៩០ម៉ែត្រ ទទឹង១២ម៉ែត្រ ​ចាក់មេតុងកំរាស់២០សង់ទីម៉ែត្រ ដាក់លូ ១ម៉ែត្រសងខាង និងតំឡើងបង្គោលភ្លើងសងខាងផ្លូវផងដែរ។

លោក បញ្ជាក់ថា ផ្លូវនេះពីមុនមានទទឹងត្រឹមតែ៦ម៉ែត្រប៉ុណ្ណោះ ប៉ុន្តែពេលនេះបានពង្រីកដល់ ១២ម៉ែត្រ ​ដែលវានឹងក្លាយជាផ្លូវមេសម្រាប់ធ្វើចរាចរណ៍តភ្ជាប់ពីតំបន់លំនៅដ្ឋាន​មកផ្សារទំនើប មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ​ការិយាល័យនិងវិថីបម្រើឱ្យវិស័យទេសចរណ៍ និងការដឹកជញ្ជូន​ផលិត​ផល​មក​ផ្គត់ផ្គង់​រាជធានីភ្នំពេញ។

ម្យ៉ាងវិញទៀតផ្លូវលេខ១០៨០នេះ អាចធ្វើដំណើរទៅកាន់មហាវិថីឈ្នះឈ្នះ ​ផ្លូវលេខ៤២ អាចត​ទៅផ្លូវល្បឿនលឿន ភ្នំពេញ ក្រុងព្រះសីហនុ ឬក៏តភ្ជាប់ពីផ្លូវលេខ១៥១​ ឆ្ពោះទៅភ្នំបាសិដ្ឋ ជា​តំបន់ទេសចរណ៍ ​និងជាផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥១ រួចបែងចែកចរាចរណ៍ទៅផ្លូវជាតិលេខ៤ ត្រង់ថ្នល់​ទទឹង និងផ្លូវជាតិលេខ៥​ ត្រង់ឧត្តុង។ ​ផ្លូវលេខ១០៨០ បាន​ប្រើប្រាស់​ពេល​សាងសង់​ចំនួន៥ខែ ​ដោយចាប់ផ្តើមការដ្ឋានសាងសង់កាលពីថ្ងៃទី១ ​ខែកញ្ញា ឆ្នាំ២០២១ និងបញ្ចប់​នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        241
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm