ការនាំពលករលួចឆ្លងដែនទៅថៃ ពីសំណាក់ពួកមេខ្យល់ តាមច្រកខេត្តប៉ៃលិននៅតែមាន

2021/04/27 09:59:58 am        197


ប៉ៃលិន៖ ទោះបីរាជរដ្ឋាភិបាលបានខិតខំទប់ស្កាត់ និងធ្លាប់មានការដាក់ទោសទណ្ឌ ចំពោះមន្ត្រី លួចដោះលែងពួកមេខ្យល់ដោយចិត្តឯង ពាក់ព័ន្ធការនាំពលករលួចឆ្លងដែន អំឡុងនៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ តែរហូតមកដល់ពេលនេះ សកម្មភាពនាំពលករលួចឆ្លងដោយខុសច្បាប់នេះ តាមច្រករបៀងនានា ស្ថិតក្នុងភូមិសាស្ត្រខេត្តប៉ៃលិន នៅតែបន្តកើតមាន ។


ដោយសកម្មភាពនាំពលករលួចឆ្លងដែន ទៅរកការងារធ្វើនៅប្រទេសថៃនោះ ភាគច្រើនធ្វើឡើងនៅពេលយប់ជ្រៅ ស្ថិតក្នុងភូមិសាស្ត្រឃុំស្ទឹចកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ខណៈក៏មានការបើកដៃពីមន្ត្រីមូលដ្ឋាន ។


យោងតាមប្រភពច្បាស់ការមួយ បានឲ្យដឹងថា ការនាំពលករលួចឆ្លងដែននោះ ពួកមេខ្យល់បានប្រមូលពលករពីបណ្ដាខេត្តផ្សេងៗ ទៅលាក់ខ្លួននៅផ្ទះមេខ្យល់ ហើយយប់ឡើងទើបនាំលួចឆ្លងដែន ។


ប្រភពបន្តថា ចំពោះការចាប់ខ្លួនពួកមេខ្យល់អំឡុង នៃវិបត្តិជំងឺកូវីដ១៩ កន្លងមកចាប់បាន២ទៅ៣នាក់រួចហើយ ដោយបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់ ប៉ុន្តែមានករណីកាលពីយប់ថ្ងៃទី២០ ខែមិនា ឆ្នាំ២០២១ លោក មាឃ សារ៉ន អធិការស្រុកសាលាក្រៅ ដឹកនាំប៉ុស្តិ៍រដ្ឋបាលឃុំស្ទឹងកាច់ ឃាត់ខ្លួនមនុស្សចំនួន៧នាក់ បម្រុងលួចឆ្លងដែន នៅចំណុចក្រោយទ្រុងជ្រូកចាស់ ស្ថិតក្នុងភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ។ ប្រភពបន្ថែមថា បន្ទាប់ពីឃាត់ខ្លួនបានហើយនោះ លោកអធិការស្រុកបានធ្វើការណែនាំអប់រំដល់ពលករទាំងអស់នោះ និងធ្វើកិច្ចសន្យាឲ្យត្រឡប់ទៅផ្ទះវិញ មិនបានធ្វើចត្តាឡីស័កនោះទេ ប៉ុន្តែក្នុងចំណោមទាំង៧នាក់នេះ មានម្នាក់ជាមេខ្យល់ គឺលោក មាឃ សារ៉ន អធិការស្រុកសាលាក្រៅ និងប៉ុស្តិ៍រដ្ឋបាលឃុំស្ទឹងកាច់ មិនអនុវត្តតាមច្បាប់លើមេខ្យល់នោះ ។


ពាក់ព័ន្ធនឹងបញ្ហានេះ បើតាមលោក ស៊ឹម សុផល មេប៉ុស្តិ៍រដ្ឋបាលឃុំស្ទឹងកាច់ បានឲ្យដឹងថា កន្លងមកតែងមានសកម្មភាពការនាំពលករលួចឆ្លងដែន ហើយកម្លាំងការពារព្រំដែន គឺបានឃាត់ខ្លួនជាបន្តបន្ទាប់ រួមទាំងធ្វើការអប់រំណែនាំ ហើយធ្វើកិច្ចសន្យាឲ្យត្រឡប់ទៅផ្ទះវិញ ។


លោកបានបញ្ជាក់ថា ជាមួយការឃាត់ខ្លួនពលករនេះ ក៏ចាប់បានពួកមេខ្យល់បញ្ជូនទៅតុលាការផងដែរ ហើយចំពោះករណីកាលពីយប់ថ្ងៃទី២០ ខែមិនានោះ មានការឃាត់ខ្លួនពលករធ្វើកិច្ចសន្យាឲ្យពួកគេទៅផ្ទះពិតមែន ប៉ុន្តែសូមច្រានចោលការចោទថា បានដោះលែងមេខ្យល់ គឺមិនមាននោះទេ៕ អត្ថបទ៖ យន់ វ៉ាន់

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        16
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        228
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        207

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង

2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm