លោក Zelenskyy ស្វាគមន៍​ការសម្រេចចិត្ត​របស់​ស​ហ​ភាព​អឺរ៉ុប​លើ​ការហាមឃាត់​ប្រេង​រុស្ស៊ី

2022/06/01 09:26:37 pm        895

​​អ៊ុយ​ក្រែ​ន​៖ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy បាន​ថ្លែងអំណរគុណ​ដល់​សហភាព​អឺរ៉ុប សម្រាប់​ការដាក់​បម្រាម​ប្រេង​ស្ទើរតែ​ទាំងស្រុង​ពី​ប្រទេស​រុស្ស៊ី​។

​ថ្លែង​នៅក្នុង​សុន្ទរកថា​វីដេអូ​កាលពី​ថ្ងៃ​អង្គារលោក Zelenskyy បាន​និយាយថា ការសម្រេច​របស់សហភាព​អឺរ៉ុប​ក្នុងការ​កាត់បន្ថយ​ការ​នាំចូល​ប្រេង​ពី​រុស្ស៊ី​ភាគច្រើន មានន័យថា រុស្ស៊ី​នឹងមិន​អាចចំណាយ​ប្រាក់​រាប់ពាន់​លាន​អឺរ៉ូ ដើម្បី​ផ្តល់​ហិរញ្ញវត្ថុ​ដល់​ក្រុម​ភេរវកម្ម​បានទេ​។ អ៊ុយ​ក្រែ​ន​នឹង​ជំរុញឱ្យមាន​ការដាក់ទណ្ឌកម្ម​បន្ថែមទៀត ដោយ​លោក​ Zelenskyy និយាយថា ​មិនគួរមាន​ទំនាក់ទំនង​សេដ្ឋកិច្ច​សំខាន់​ណាមួយ​ ដែល​នៅសល់​រវាង​ពិភពលោក​សេរី និង​រដ្ឋ​ភេរ​វករ​នោះទេ​។ ​លោក​និយាយថា​ ខណៈ​កញ្ចប់​ទណ្ឌកម្ម​ទី​៦​ ចាប់ផ្តើម​ដំណើរការ​កាន់តែ​ឆាប់ យើង​នឹង​ចាប់ផ្តើម​ធ្វើការ​លើ​កញ្ចប់​ទី​៧ ​ភ្លាមៗ​។ លោក​បាន​ថ្កោលទោស​ការវាយប្រហារ​តាម​អាកាស​របស់​រុស្សី ​កាលពី​ថ្ងៃ​អង្គា​រលើ​ទីក្រុង Sievierodonetsk បណ្តាល​ឲ្យ​មានការ​បញ្ចេញ​ផ្សែង​ពុល​អា​ស៊ីតនី​ទ្រី​ក ដែលជា​ទង្វើ​គ្មាន​មនុស្សធម៌​។​

​លោក Zelenskyy និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ប្រទេស​លោក​មាន​ផែន​ការយក​ទឹកដី​មកវិញ ដែលបាន​ដណ្តើមយក​ដោយ​កងកម្លាំង​រុស្ស៊ី​មកវិញ​។ មេដឹកនាំ​អ៊ុយ​ក្រែ​ន​បាន​និយាយ​នៅក្នុង​សន្និសីទសារព័ត៌មាន​រួមគ្នា ​ជាមួយ​សម​ភាគី​ស្លូ​វ៉ា​គី​របស់លោក​ថា ផែនការ​របស់​យើង​គឺ​ច្បាស់លាស់​។ យើងនឹង​យក​ទឹកដី​ទាំងមូល​របស់​យើង ដែលជា​កម្មសិទ្ធិ​របស់​យើង​ជា​ប្រវត្តិសាស្ត្រ និង​ស្របតាម​ច្បាប់អន្តរជាតិ៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm        11
លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm        27
ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm        22

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​

2026/07/24 07:37:23 pm
​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm