អ្នកប៉ះពាល់ផ្ទាល់ និងប្រយោលសរុបជាង ១០០នាក់ ក្នុងខេត្តឃ្មុំត្បូងឃ្មុំ ដែលជាប់ពាក់ព័ន្ធអ្នកវិជ្ជមានកូវីដនៅក្នុងស្រុកមេមត់

2021/04/27 09:59:58 am        35

 ត្បូងឃ្មុំ៖ គិតត្រឹម​ល្ងាចថ្ងៃទី​២៤ ខែមីនានេះ អ្នកប៉ះពាល់ដោយផ្ទាល់ និងប្រយោលសរុបជាង ១០០នាក់ ក្នុងខេត្តឃ្មុំត្បូងឃ្មុំ ដែលជាប់ពាក់ព័ន្ធជាមួយអ្នកវិជ្ជមានកូវីដ នៅក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ​។


លោកវិជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានឲ្យដឹងថា បន្ទាប់ពីមានមន្ត្រីនគរបាលម្នាក់ មានវិជ្ជមានកូវីដ១៩ រដ្ឋបាលខេត្តត្បូងឃ្មុំ ចេញសេចក្ដីប្រកាសព័ត៌មានផ្អាកជាបណ្ដោះអាសន្ន នូវការចរាចរណ៍ចេញ-ចូល ចំពោះប្រជាពលរដ្ឋរស់នៅក្នុងបណ្ដាទីតាំងមួយចំនួន ស្ថិតនៅសង្កាត់សួង ក្រុងសួង និងឃុំដារ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។


ដោយឡែកសម្រាប់ផ្សារសួង ផ្សារមេមត់ ពុំមានការបិទឬផ្អាកអាជីវកម្ម របស់ពលរដ្ឋឡើយ ពោល គឺអាជ្ញាធរ​ចុះសួនាំព័ត៌មានពលរដ្ឋដែលសង្ស័យជាប់ពាក់ព័ន្ធជាមួយអ្នកកូវីដ១៩ ដើម្បីរឹតបន្តឹងសុខសុវត្ថិភាព និងតាមដានលើបញ្ហាសុខុមាលភាព អ្នកដែលជាប់ពាក់ព័ន្ធមន្ត្រីនគរបាលម្នាក់នោះ។ ដោយគិតត្រឹម​ល្ងាចថ្ងៃទី២៤ ខែមីនានេះ អ្នកដែលប៉ះពាល់ដោយផ្ទាល់ និងប្រយោលជាមួយមន្ត្រីនរគបាលឋានៈនាយរងការិយាល័យសេដ្ឋកិច្ច នៃស្នងការខេត្តខេត្តត្បូងឃ្មុំ សរុបប្រមាណ ១៣០នាក់។


លោកវិជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានអំពាវនាវ​ដល់បងប្អូនប្រជាពលរដ្ឋដែលជាប់ពាក់ព័ន្ធ និងធ្លាប់ប្រាស្រ័យទាក់ទងជាមួយ​មន្ត្រីនគរបាល មានផ្ទុកកូវីដ១៩ ត្រូវសហការជាមួយ​ក្រុមការងារគ្រូពេទ្យ ក្នុងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺ​មួយនេះ និងត្រូវចូលរួម​មកធ្វើចត្តាឡីស័ក តាមដានសុខភាពជាប្រចាំ និងត្រូវរាយការណ៍មកសមត្ថកិច្ច និងក្រុមគ្រូពេទ្យដែលប្រចាំការនៅទីនោះ។


លោកវិជ្ជបណ្ឌិត កែវ វណ្ណៈ បានបន្ថែមទៀតថា សូមស្នើសុំដល់បងប្អូនប្រជាពលរដ្ឋ ត្រូវអនុវត្តន៍តាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល​បានចាំបាច់ត្រូវរក្សាសុខភាពរបស់ខ្លួន និងចូលរួមអនុវត្តន៍រស់នៅតាមគន្លងថ្មី ​ដោយអនាម័យទៅតាមក្រសួងសុខាភិបាល គឺចាំបាច់បំផុតត្រូវតែបន្តអនុវត្តជាប្រចាំ ជាពិសេសអនុវត្តតាម​វិធាន ៣កុំ និង៣ការពារ របស់រាជរដ្ឋាភិបាល៕ អត្ថបទ៖ ថុង សីហា

 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        252
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        128
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm