រុស្ស៊ី​អះអាងថា គ្រាប់មីន​ត្រូវបាន​រកឃើញ​នៅក្រោម​សាកសព​នៅ​រោងចក្រ​ដែក Azovstal

2022/06/01 09:42:36 pm        2.2 K

រុស្ស៊ី៖ ​ក្រសួងការពារជាតិ​រុស្ស៊ី​បាន​និយាយ​ថា​ កងកម្លាំង​របស់​ខ្លួន​បាន​រក​ឃើញ​សាកសព​ទាហាន​អ៊ុយ​ក្រែ​ន​ចំនួន ១៥២​នាក់​នៅ​ក្នុង​បន្ទប់​ក្រោម​ដី​នៃ​រោងចក្រ​ដែកថែប Azovstal។ ​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មានអ្នកនាំពាក្យ​ក្រសួងការពារជាតិ​លោក Igor Konashenkov បាន​និយាយ​ថា សាកសព​ត្រូវ​បាន​រក្សាទុក​នៅ​ក្នុងរ​ថ​យន្ត​មួយ​គ្រឿង ដែល​ប្រព័ន្ធ​ត្រជាក់​មិន​ដំណើរ​ការ​។

លោក​និយាយ​ថា គ្រាប់មីន​ចំនួន​ ៤​គ្រាប់​ត្រូវ​បាន​ដាក់​នៅ​ក្រោម​រថយន្ត​នោះ​។ លោក Konashenkov បាន​ចោទប្រកាន់​កងកម្លាំង​អ៊ុយ​ក្រែ​ន​ថា បាន​ដាក់​គ្រាប់មីន​ដោយ​ចេតនា​ដើម្បី​ចោទ​ប្រកាន់​រុស្សី​ថា មាន​ចេតនា​បំផ្លាញ​សាក​សព និង​រារាំង​ពួកគេ​មិន​ឲ្យ​នាំ​យក​សាកសព​ទៅ​ប្រគល់​ឱ្យ​សាច់ញាតិ​។​ ​លោក Konashenkov បាន​រំលឹក​ថា មុន​ពេល​ត្រូវ​បាន​គេ​ចាប់​ជា​ឈ្លើយ​សឹក​មេបញ្ជាការ​អង្គភាព Azov បាន​អំពាវនាវ​ជា​សាធារណៈ​ទៅកាន់​លោក Zelenskyy ឱ្យ​យក​សាកសព​របស់​អ្នក​ស្លាប់ ដើម្បី​ឱ្យ​ក្រុម​គ្រួសារ​អាច​បញ្ចុះ​នៅ​លើ​ទឹកដី​ដែល​គ្រប់គ្រង​ដោយ​របប​ទីក្រុង Kyiv ប៉ុន្តែ​ទោះបីជា​យ៉ាងណា​គ្មាន​សំណើ​ពី​ទីក្រុង Kyiv ដើម្បី​ទៅ​យក​សាកសព​អ្នក​ស្លាប់​ពី​រោងចក្រ​ដែក​ថែប Azovstal នោះ​ទេ​។ លោក Konashekov និយាយ​ថា រុស្ស៊ី​មាន​ផែនការ​ផ្ទេរ​សាកសព​ទៅ​ឱ្យ​មន្ត្រី​អ៊ុយ​ក្រែ​ន​ ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        67
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        64
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        62

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm