ព្យុះវាយប្រហារភាគខាងត្បូងប្រទេសម៉ិកស៊ិកសម្លាប់មនុស្ស ១០នាក់​

2022/06/01 10:15:37 pm        820

​ម៉ិ​ក​ស៊ិ​ក៖ ប្រជាជន​នៅ​ភាគខាងត្បូង​ប្រទេស​ម៉ិ​ក​ស៊ិ​ក​ បានចាប់ផ្តើម​បោសសម្អាត​ឡើងវិញ​បន្ទាប់ពី​ព្យុះ​កំណាច Agatha បាន​បង្កើត​ប្រវត្តិសាស្ត្រ​ថា​ ជា​ព្យុះ​ខ្លាំង​បំផុត​មិន​ធ្លាប់មាន​ដែល​បាន​កត់ត្រា ខណៈ​វាយ​បក់​បោក​មក​លើ​ឆ្នេរសមុទ្រ​។

​អភិបាលរដ្ឋ Oaxaca ភាគខាងត្បូង​បាន​និយាយថា ព្យុះ​បង្កឱ្យមាន​ទឹកជំនន់ និង​បំណាក់​ដី​បណ្តាល​ឲ្យ​មនុស្ស​យ៉ាងហោចណាស់​ ១០នាក់​ស្លាប់ និង ២០​នាក់​បាត់​ខ្លួន​។ អភិបាលរដ្ឋ​លោក Alejandra Murat និយាយថា ទឹកបាន​ហូរហៀរ​លើ​ច្រាំងទន្លេរ និង​បាន​ហូរ​នាំ​ប្រជាជន​ពី​លំនៅឋាន ខណៈ​ជនរងគ្រោះ​ផ្សេងទៀត​បាន​កប់​នៅក្រោម​ដីល្បាប់ និង​ថ្ម​។ កាលពី​រសៀល​ថ្ងៃ​ចន្ទ ភ្លៀង​ធ្លាក់ និង​ខ្យល់​បក់​ខ្លាំង​បាន​បោកបក់​មក​លើ​ទីក្រុង​ឆ្នេរ Mazunte។ នាង Tina Deuxfois ជនជាតិ​កាណាដា​ដែល​បាន​មក​រស់​នៅ​ក្នុង​ទីក្រុង Mazunte ជាមួយ​គ្រួសារ​របស់​នាង​រយៈពេល​ ៨​ខែ​មក​ហើយ​បាន​និយាយ​ថា ​ព្យុះ​មាន​កម្លាំង​ខ្លាំង​ហើយ​គួរឱ្យខ្លាច​។

​នៅ​ទីក្រុង San Isidro Bajos del Palmar ដែលមាន​ចម្ងាយ​ប្រមាណ​ ៤​គីឡូម៉ែត្រ​ពី​ឆ្នេរសមុទ្រ ពលរដ្ឋ​ក្នុង​តំបន់​កំពុង​បោសសម្អាត​បំណែក​បាក់បែក​ពី​លំនៅឋាន​របស់​ពួកគេ​បន្ទាប់ពី​ព្យុះ​។​ ព្យុះ​កំណាច Agatha បាន​បង្កើត​ប្រវត្តិសាស្ត្រ​ជា​ព្យុះ​ខ្លាំង​បំផុត​មិន​ធ្លាប់មាន ដែល​ព្យុះ​នេះ​បានធ្វើ​ឲ្យ​មាន​បំណាក់​ដី​នៅ​ទីប្រជុំជន និង​នៅ​ភូមិ​នេសាទ​នៅ​រដ្ឋ Oaxaca ដែល​មាន​ប្រជាជន​រស់នៅ​តិច​។ វា​ជា​ព្យុះ​កំណាច​ប្រភេទ​ទី២ មាន​កម្លាំង​ខ្យល់​បក់​ខ្លាំង ១៦៧​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ប៉ុន្តែ​វា​បាន​ថយ​ចុះ​កម្លាំង​ទៅវិញ​យ៉ាង​លឿន​នៅ​លើ​ដីគោក៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        173
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        213
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        192

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm