Bata ជួយ​កងយោធពល​ខេ​ម​ភូមិន្ទ​រក​បាន ៣​ពិន្ទុ​ដំបូង​ក្រោយ​ឈ្នះ​អាស៊ី​អឺរ៉ុប ២-១

2021/04/27 09:59:58 am        118

​បាល់ទាត់៖ សមាគម​កីឡា​បាល់ទាត់​កង​យោធពល​ខេមរភូមិន្ទ បាន​ទទួល ៣​ពិន្ទុ​ពេញ​លើក​ដំបូង​ក្នុង​ក្រប​ខណ្ឌ​លី​គ​កំពូល​កម្ពុជារដូវ​កាល​ថ្មី បន្ទាប់ពី​យកឈ្នះ​ក្រុម​ម្ចាស់ផ្ទះ​អាស៊ី​អឺរ៉ុប ដោយ​លទ្ធផល ២-១ ក្នុង​ជំនួប​សប្ដាហ៍​ទី​៣ នៅ​កីឡដ្ឋាន AEU Sport Park កាលពី​ល្ងាច​ថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ​២០២១ ខណៈ​កីឡាករ Dzarma Bata គឺជា​អ្នករក​គ្រាប់​បាល់​ជ័យជម្នះ​ឲ្យ​ក្រុម​ភ្ញៀវ នៅ​នាទី​ចុង​ម៉ោង។​

​ការប្រកួត​តែ ១​គូ​គត់​ក្នុង​សប្ដាហ៍​ទី​៣ នេះ វគ្គ​ទី​១ មិន​អាច​បំប៉ោង​សំណាញ់​ទី​គ្នា​បាន​ឡើយ។ ចូល​វគ្គ​ទី​២ ក្រុម​ទាំងពីរ​បាន​ព្យាយាម​វាយ​សម្រុក​គ្នា​កាន់​តែខ្លាំង ពិសេស​ក្រុម​កង​យោធពល​ខេមរភូមិន្ទរហូត​ដល់​នាទី​៦៦ ទើប​កីឡាករ ណា​រ៉ុង កក្កដា ស៊ុត​គ្រាប់​បាល់​នាំមុខ ១​គ្រាប់​មុន​ឲ្យ​ក្រុម​ភ្ញៀវ។ បន្ទាប់មក​អាស៊ី​អឺរ៉ុបបាន​វាយបក​តាម​ស្មើ​វិញ ១-១ ដែល​ធ្វើ​សម្រេច​ដោយ​កីឡា​ករ ​Abee Ngdoo Hurbert ​នៅ​នាទី​៨៣។​ ​បន្ទាប់ពី​ការ​វាយបក​ស្មើគ្នានៅ​នាទី​ចុង​ម៉ោង ក្រុម​ទាំងពីរបានដាក់​សម្ពាធ​គ្នា​កាន់តែខ្លាំង តែ​គេ​មិន​រំពឹង​មាន​ក្រុម​ណា​អាច​បន្ថែម​គ្រាប់​បាល់​ទៀតឡើយ ក្រោយ​បញ្ចប់ ៩០​នាទីលទ្ធផល​ពុំទាន់​ប្រែ​ប្រែល។ ប៉ុន្ដែ​ឱកាស​ទទួលបាន ១​ពិន្ទុ​របស់​អាស៊ី​អឺរ៉ុប ត្រូវបាន​បាត់បង់​ទៅវិញនៅ​នាទី​បន្ថែម ៤​នាទីចុងក្រោយ បន្ទាប់ពី​កីឡាករ Dzarma Bata រកបាន​គ្រាប់​បាល់​ទី​២ ឲ្យ​ក្រុម​កងយោធពល​ខេមរភូមិន្ទ ដែលជា​គ្រាប់​ជ័យជម្នះ​តែម្ដង។​

​តាមរយៈ​ជ័យជម្នះ​លើកដំបូង​នេះ បានធ្វើ​ឲ្យ​ក្រុម​កងយោធពល​ខេមរភូមិន្ទ ហក់​ឡើងឈរ​លេខ​រៀង​ទី​២ បណ្ដោះអាសន្ន បន្ទាប់ពី​ឆ្លងកាត់ ២​ប្រកួត​ឈ្នះ​១ និង​ស្មើ​១ រកបាន ៤​ពិន្ទុ​ស្មើ​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ ខណៈ​ប្រកួត​បើក​ក្រុម​លោក ហោ សុខ​ហេង បាន​ប្រកួត​ស្មើ​វិសាខា ០-០។ រីឯ​ក្រុម​អាស៊ី​អឺរ៉ុបបាន​បន្ដ​ឈរ​លេខ​រៀង​ទី​១២ ដោយ​មិនទាន់មាន​ពិន្ទុ​រ៉ាប់​ឡើយ ក្រោយ​ចាញ់ ២​ប្រកួត​ផ្ទួនៗ ខណៈ​ប្រកួត​ដំបូងចាញ់​គិរីវង់ ៤-២៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        160
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        152
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm