សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាបញ្ជាទិញវ៉ាក់សាំងកូវីដ-១៩ ជាង១០៤លានដូសបន្ថែមទៀត ដែលវេចខ្ចប់នៅកម្ពុជា ដើម្បីប្រើប្រាស់បម្រុងទុករយៈពេលវែង

2022/06/02 02:30:42 am        303

ភ្នំពេញ៖​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានប្រកាសថា កម្ពុជាបានសម្រេចចុះហត្ថលេខាទិញវ៉ាក់សាំងកូវីដ-១៩ចំនួន ១០៤.៨៧៣.១៥៧ ដូសបន្ថែមទៀត ដែលវេចខ្ចប់នៅកម្ពុជា ដើម្បីប្រើប្រាស់បម្រុងទុករយៈពេលវែង គឺពីឆ្នាំ ២០២៤-២០២៦។

យោងតាមសារពិសេសសម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី១ ខែមិថុនានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសថាមកទល់ពេលនេះកម្ពុជាបានឆ្លងផុតករណីឆ្លង និងករណីស្លាប់ថ្មី ដោយជំងឺកូវីដ-១៩ហើយ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថាមកទល់ពេលនេះ យើងអាចសន្និដ្ឋានកាន់តែច្បាស់ថែមទៀតអំពីប្រ​សិទ្ធភាពវ៉ាក់សាំងកូវីដ-១៩ ពិតជាមានប្រសិទ្ធភាពខ្ពស់ ក្នុងការរុញច្រានឲ្យកម្ពុជាដើរមកដល់ចំណុចនេះ គឺករណីឆ្លងថ្មី និងករណីស្លាប់ថ្មីដោយកូវីដ-១៩ មានអត្រាកម្រិតសូន្យរយៈពេល​ជាច្រើនថ្ងៃជាប់ៗគ្នានេះ។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសក្រើនរំលឹកថា ទោះករណីឆ្លងថ្មី និងករណីស្លាប់ថ្មី មានអត្រាកម្រិតសូន្យក៏ពិតមែន តែកូវីដ-១៩ មិនទាន់បានទៅណាឆ្ងាយពីយើងឡើយ ក្នុងនោះប្រទេសក្បែរខាង​ក៏នៅមានករណីឆ្លងកម្រិតខ្ពស់នៅឡើយ ដែលទាមទារឲ្យមានការបន្តការប្រុងប្រយ័ត្នខ្ពស់ជានិច្ច និងបង្កើនការចាក់វ៉ាក់សាំងដូសមូលដ្ឋាន និងដូសជំរុញដល់ប្រជាពលរដ្ឋបន្តទៅទៀត រហូតដល់យើងប្រាកដថាកូវីដ-១៩រលាយរលត់ពីផែនដី។

សម្តេចតេជោ ហ៊ុន សែន ប្រកាសសារជាថ្មីមិនយកលុយថ្លៃចាក់វ៉ាក់សាំងកូវីដ-១៩ ទោះជាត្រូវដល់ដូសទី១០ ឬទីប៉ុន្មានក៏ដោយ ដែលនេះជាសមានចិត្តរបស់រាជរដ្ឋាភិបាលមានចំពោះប្រជាពលរដ្ឋខ្មែរគ្រប់រូប និងដើម្បីធានាប្រកដថា ប្រជាពលរដ្ឋខ្មែរទាំងអស់មានសុវត្ថិភាពពីការឆ្លងរីករាលដាល និងករណីស្លាប់ ដោយជំងឺកូវីដ-១៩តទៅទៀត៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        174
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        111
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី

2026/07/24 08:25:41 pm
​មនុស្ស១៣នាក់ ស្លាប់ ក្រោយអាកាសធាតុអាក្រក់វាយប្រហារតំបន់ភាគកណ្តាលឈីលី
2026/07/24 08:25:19 pm
​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm