សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត៖ ព្រះមហាក្សត្រ និងសម្ដេចម៉ែ ទ្រង់មានព្រះរាជបូជនីយកិច្ចដ៏ឧត្តុង្គឧត្តម ជួយពលរដ្ឋអំឡុងវិបត្តិកូវីដ១៩

2022/06/02 03:16:24 am        422

ភ្នំពេញ៖ សម្ដេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានថ្លែងថា ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ដោយព្រះអង្គទាំងទ្វេ មានព្រះរាជបូជនីយកិច្ចដ៏ឧត្ដុង្គឧត្តមថ្លៃថ្លា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចំពោះប្រជានុរាស្ត្រទូទាំងប្រទេស និងបានប្រោសព្រះរាជទានព្រះរាជទ្រព្យ យ៉ាងច្រើនសន្ធឹកសន្ធាប់ ព្រះរាជូបត្ថម្ភដល់ការគ្រប់គ្រង់បានជោគជ័យជំងឺកូវីដ-១៩ដល់មន្ទីរពេទ្យ មណ្ឌលសុខភាព និងតែងតែប្រោសព្រះរាជទានជួយគ្រួសាររងគ្រោះដោយធម្មជាតិ និងគ្រួសាររងផលប៉ះពាល់ដោយជំងឺកូវីដ-១៩។

ប្រសាសន៍របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតនេះ ធ្វើឡើងក្នុងឱកាស សម្ដេចបានដឹកនាំគណៈប្រតិភូកាកបាទក្រហមកម្ពុជា ចូលក្រាបថ្វាយបង្គំគាល់ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងហ្លួងម៉ែ នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២ ដោយអមដំណើរមាន សម្ដេចចៅហ្វាវាំងវរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា, លោកជំទាវ អាន្នី សុខអាន អនុប្រធាន និងថ្នាក់ដឹកនាំកាកបាទក្រហមជាច្រើនរូបទៀត ។ក្នុងឱកាសនោះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត មានប្រសាសន៍ថា ក្នុងអំឡុងវិត្តិជំងឺកូវីដ-១៩នេះ ព្រះអង្គទាំងទ្វេ បានប្រោសព្រះរាជូបត្ថម្ភ ដល់កាកបាទក្រហមកម្ពុជាប្រចាំខែ ប្រចាំត្រីមាស ក្នុងទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា និងក្នុងឱកាសផ្សេងៗទៀត ។ ជាក់ស្ដែងក្នុងឱកាសទិវា ៨ឧសភា ឆ្នាំនេះ ព្រះអង្គទាំងទ្វេ បានប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១០ម៉ឺនដុល្លារអាមេរិក ។

ជាមួយគ្នានេះសម្ដេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានក្រាបថ្វាយនូវរបាយការណ៍ថ្វាយព្រះមហាក្សត្រ និងសម្ដេចម៉ែ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដោយគូសបញ្ជាក់ថា អស់រយៈពេល ៣ឆ្នាំហើយ ដែលកាកបាទក្រហមកម្ពុជា ពុំអាចប្រារព្ធមិទ្ទិញអបអរទិវាពិភពលោកកាកបាទក្រហមកម្ពុជា អឌ្ឍចន្ទក្រហម ៨ឧសភា បានដោយបញ្ហាជំងឺកូវីដ១៩ ។ តែកាកបាទក្រហមកម្ពុជា បានយកឱកាសនេះ អំពាវនាវដល់សប្បុរជនគ្រប់មជ្ឈដ្ឋាន ឧបត្ថម្ភគាំទ្រដល់កាកបាទក្រហមកម្ពុជា ហើយនៅឆ្នាំ២០២២នេះ ថ្នាក់កណ្ដាលទទូលបានថវិកាសរុបរួមបានជាង ១៦លានដុល្លារ និងរថយន្តចំណុះ ១២កៅអី ២គ្រឿង រួមជាមួយ អង្ករ ភេសជ្ជៈ និងសម្ភារប្រើប្រាស់មួយចំនួន ហើយសាខាទាំង ២៥រាជធានីខេត្ត ក៏បានអំពាវនាវស្វែងរកការជួយឧបត្ថម្ភ នៅតាមខេត្តនីមួយៗ និងកំពុងតែទទួលថវិកាជាបន្តបន្ទាប់ពីសប្បុរសជន ។

ក្នុងរបាយការណ៍ទួលថ្វាយបន្តថា សមិទ្ធផលសំខាន់ៗរបស់កាកបាទក្រហមកម្ពុជា ក្នុងឆ្នាំ២០២១កន្លងទៅ និង៥ខែដើមឆ្នាំនេះ ដោយការងារចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ កាកបាទក្រហមបានទម្លាក់ថវិកាបន្ទាន់ និងផ្ដល់ជូនសាខានីមួយៗនូវ ថវិកា អង្ករ ម៉ាស់ ជែល អាល់កុល ដើម្បីមន្ត្រី បុគ្គលិក យុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហម ចុះអប់រំផ្សព្វផ្សាយដោយផ្ទាល់ ដល់ខ្នង់ផ្ទះពលរដ្ឋបានជិត ៣លាននាក់ និងផ្សព្វផ្សាយចល័ត ទាំងធ្វើសកម្មភាពមិត្ត-អប់រំមិត្ត និងបំផុសចលនាឲ្យប្រជានុរាស្ត្រចូលរួមចាក់វ៉ាក់សាំង ។ បានផ្ដល់អំណោយដល់អ្នកក្នុងតំបន់បិទខ្ទប់បានជាង ១១ម៉ឺនគ្រួសារ និងផ្ដល់ថវិកាដល់ប្រតិបត្តិការសហព័ន្ធអន្តរជាតិ នៅប្រទេសនេប៉ាល់ ៥ម៉ឺនដុល្លារ ឧបត្ថម្ភកាកបាទក្រហមវៀតណាម ១០ម៉ឺនដុល្លារ និង១០ម៉ឺនដុល្លារទៀត ជូនទៅកាកបាទក្រហមមីយ៉ាន់ម៉ា ។

សម្រាប់សមិទ្ធផលសម្រេចបានតាមវិស័យអាទិភាពទាំង៤ បានផ្ដល់អំណោយជូនគ្រួសាររងគ្រោះដោយធម្មជាតិ និងចាស់ឥតទីពឹង កុមារកំព្រា អ្នកពិការ ស្ត្រីមេម៉ាយ ជនជាតិភាគតិចនៅជនបទដាច់ស្រយាលបានជិត ១៤ម៉ឺនគ្រួសារ, ចូលរួមលើកកម្ពស់សុវត្ថិភាពចរាចរណ៍ បានអបរំផ្សព្វផ្សាយពីបញ្ហាមីន សំណល់ជាតិផ្ទុះពីសង្គ្រាម ។ ក្នុងវិស័យសុខាភិបាល បាននិងកំពុងបណ្ដុះបណ្ដាលភ្នាក់ងារសង្គ្រោះបឋមជិត ១ម៉ឺននាក់ រៀងរាល់ឆ្នាំ, បាននិងកំពុងផ្ដោតលើសុខភាពស្ត្រី កុមារ និងអ្នកផ្ទុកមេរោគអេដស៍ ក្នុងនោះបានឧបត្ថម្ភថវិកា ១លានដុល្លារ ជូនមន្ទីរពេទ្យគន្ធបុប្ផា,​ ផ្ដល់ថវិកា ៥ម៉ឺនដុល្លារ ដល់មន្ទីរពេទ្យកុមារអង្គរ, សួរសុខទុកស្ត្រីមានផ្ទៃពោះ និងឆ្លងទន្លេរួច រាប់ពាន់គ្រួសារ និងផ្សព្វផ្សាយពីការខិតខំបញ្ចប់បញ្ហាអេដស៍នៅឆ្នាំ២០២៥ និងកាត់បន្ថយមរណភាពមាតា និងទារកក្នុងពេលសម្រាល។ ក្នុងកិច្ចការមួយនេះ កាកបាទក្រហមកម្ពុជា បានចងក្រងរបាយការណ៍ប្រចាំឆ្នាំដោយឡែកមួយ ផ្ញើជូនទៅអង្គការសហប្រជាជាតិ និងអង្គការសុខភាពពិភពលោក ។

ក្នុងការងារសុខុមាលភាពសង្គមវិញ បានឧបត្ថម្ភដល់អង្គការចំនួន១០ មានអ្នកទទួលផលសរុបប្រមាណ ១ម៉ឺននាក់ ។ ដោះស្រាយផ្ទះវិញសម្រេចបាន ៧៩២ខ្នង ក្នុងនោះ ៦២៨ខ្នង បានកសាងជូនអតីតយុទ្ធជនកម្ពុជាក្រីក្រនៅភូមិ ប៊ុន រ៉ានី សែនជ័យដំណាក់ត្រយឹង ខេត្តពោធិ៍សាត់ មួយគ្រួសារត្រូចំណាយជាង ៦ពាន់ដុល្លារ និងផ្ដល់ប្រាក់កម្ចីឥតការប្រាក់បានចំនួន៥៧២គ្រួសារ នៅតំបន់ប្រឈមនឹងគ្រោះថ្នាក់មីន ។

ទិសដីអនុវត្តបន្ត កាកបាទក្រហមកម្ពុជា បន្តចិត្តទុកដាក់លើការទប់ស្កាត់ជំងឺកូវីដ១៩ និងអនុវត្តផែនការអភិវឌ្ឍឆ្នាំទី២ នៃយុទ្ធសាស្ត្រ ២០២១-២០៣០ តាមរយៈការបន្តពង្រឹងសមត្ថភាពសាខាទាំង២៥រាជធានីខេត្ត អនុសាខា១៩៧ អ្នកស្ម័គ្រចិត្តជាង ២ម៉ឺននាក់ យុវជនកាកបាទក្រហមកម្ពុជាជាង ២ម៉ឺននាក់ តាមទិសវិមជ្ឈការ-វិសហមជ្ឈការ ក្នុងប្រតិបត្តិតាមវិស័យអាទិភាព ១. ការគ្រប់គ្រងគ្រោះមហន្តរាយ និងការប្រែប្រួលអាកាសធាតុ, ២. សុខភាព និងការថែទាំសុខភាពក្នុងសហគមន៍, ៣. ការលើកកម្ពស់អំពីគុណតម្លៃរបស់ចលនា សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ វប្បធម៌អហិង្សា និងសន្តិភាព, ៤. ការអភិវឌ្ឍស្ថាប័ន ។ ជាមួយនេះ កាកបាទក្រហមកម្ពុជា កំពុងត្រៀមលក្ខណៈធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំប្រចាំឆ្នាំលើកទី២០ ថ្នាក់ដឹកនាំសមាគមជាតិអាស៊ីអាគ្នេយ៍ នៅឆ្នាំ២០២៣ខាងមុន ។

បន្ទាប់ពីទ្រង់ព្រះសណ្ដាប់របាយការណ៍របស់សម្ដេចកិត្តិព្រឹទ្ធិបណ្ឌិត រួចមក ព្រះករុណា ព្រះមហាក្សត្រ ជាអម្ចាស់ជីវិតលើត្បូង និងសម្ដេចម៉ែ ជាទីគោរពសក្ការដ៏ខ្ពង់ខ្ពស់បំផុត បានថ្លែងអំណរគុណចំពោះសម្ដេចប្រធានកាកបាទក្រហមកម្ពុជា និងគណៈប្រតិភូ ដែលបានចូលក្រាបថ្វាយបង្គំគាល់ជាទៀងទាត់ជារៀងរាល់ឆ្នាំ និងទូលថ្វាយនូវរបាយការណ៍យ៉ាងក្បោះក្បាយ ស្តីពីសមិទ្ធផល និងវឌ្ឍនភាព ។

សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ បានមានព្រះសុវណ្ណីកោតសរសើរ ចំពោះសកម្មភាពរបស់កាកបាទក្រហមកម្ពុជា ក៏ដូចជាសកម្មភាពចូលរួមដាំដើមឈើនៅមជ្ឈមណ្ឌលវ​ប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ដែលសកម្មភាពនេះបង្ហាញពីការយកចិត្តទុកដាក់ របស់កាកបាទក្រហមកម្ពុជា មិនត្រឹមតែក្នុងការរងារជួយសម្រាលការលំបាក របស់ពលរដ្ឋប៉ុណ្ណោះទេ ថែមទាំងចូលរួមលើកកម្ពស់វប្បធម៌ព្រះពុទ្ធសាសនានៅកម្ពុជាទៀតផង ។

ក្នុងឱកាសនោះ សម្ដេចប្រធានកាកបាទក្រហមកម្ពុជា បានសម្ដែងថ្វាយនូវអណរព្រះរាជគុណដ៏ជ្រាលជ្រៅជាទីបំផុតថ្វាយ ព្រះមហាក្សត្រ និងសម្ដេចម៉ែ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គទាំងទ្វេ បានប្រោសព្រះរាជទានដល់គណៈប្រតិភូ ចូលក្រាបបង្គំគាល់ ដើម្បីថ្វាយព្រះរាជអំណរព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ ព្រះករុណា ព្រះមហាក្សត្រ ជាអម្ចាស់ជីវិតលើត្បូង និងព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុសម្ដេចម៉ែ នៅថ្ងៃទី១៨ ខែមិថុនាខាងមុខនេះ ។

សម្ដេចម៉ែ ក៏បានកោតសរសើរអំពីជោគជ័យរបស់រាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រងជំងឺកូវីដ១៩ និងថ្លែងអំណរគុណចំពោះគំនិតផ្ដួចផ្ដើមក្នុងការកែប្រែមន្ទីរពេទ្យហ្លួងម៉ែ ឲ្យទៅជាកន្លែងសម្រាប់ការព្យាបាលជំងឺមហារីក និងដោះស្រាយសេចក្តីត្រូវការ ចំពោះមុខខាងផ្នែកសុខភាពរបស់ប្រជានុរាស្ត្រទូទាំងប្រទេស ។

ទន្ទឹមនឹងនោះ ព្រះករុណា ព្រះមហាក្សត្រ ជាអម្ចាស់ជីវិតលើត្បូង បានមានព្រះបន្ទួលកោតសរសើរ ចំពោះសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជាមគ្គុទេសក៏ដ៏ឆ្នើម ក្នុងសកម្មភាពមនុស្សធម៌ ធ្វើឲ្យមន្ត្រី បុគ្គលិក អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា គ្រប់លំដាប់ថ្នាក់មានសកម្មភាពដុចភ្លៀងរលឹមជារៀងរាល់ថ្ងៃ ។

ព្រះករុណា ព្រះមហាក្សត្រ ជាអម្ចាស់ជីវិតលើត្បូង និងសម្ដេចម៉ែ ជាទីគោរពសក្ការដ៏ខ្ពង់ខ្ពស់បំផុត បានជូនពរសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឲ្យមានជោគជ័យក្នុងការបន្តដឹកនាំបេសកកម្មមនុស្សធម៌ដ៏ឧត្តុង្គឧត្តម របស់កាកបាទក្រហមកម្ពុជា ដើម្បីប្រជានុរាស្ត្រ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ។

នៅចំពោះព្រភ័ក្ត្ររបស់ព្រះអង្គទាំងទ្វេរ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានថ្វាយអំណរព្រះរាជគុណចំពោះព្រះរាជសកម្មភាព និងរាជសមិទ្ធផលរបស់ ព្រះករុណា ព្រះមហាក្សត្រ ជាអម្ចាស់ជីវិតលើត្បូង នៅតាមរាជធានីខេត្តនានា ទូទាំងប្រទេស ។ ទន្ទឹមនេះសម្ដេច ប្ដេជ្ញាដង្ហែតាមលំអានព្រះរាជវីរៈគំរូ និងព្រះរាជតម្រិះដ៏ប្រពៃថ្លៃថ្លា នៃ ព្រះករុណា ព្រះមហាក្សត្រ ជាអម្ចាស់ជីវិតលើត្បូង និងហ្លួងម៉ែ ជាទីគោរពសក្ការដ៏ខ្ពង់ខ្ពស់បំផុតជារៀងដរាបតទៅ ។

ក្នុងឱកាសនោះ សម្ដេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏សូមព្រះបរមរាជនុញ្ញាតិថ្វាយ ព្រះករុណា ព្រះមហាក្សត្រ ជាអម្ចាស់ជីវិតលើត្បូង នូវថវិកាចំនួន ៥០ម៉ឺ​នដុល្លារ និងថ្វាយសម្ដេចម៉ែ ជាទីគោរពសក្ការដ៏ខ្ពង់ខ្ពស់បំផុតនូវថវិកា ៥០ម៉ឺនដុល្លារ ដើម្បីរួមវិភាគទានដល់ព្រះរាជសកម្មភាពមនុស្សធម៌ដ៏ថ្លៃថ្លា នៃព្រះអង្គទាំងទ្វេផងដែរ ។

ជាមួយនោះ សម្ដេចកិត្តិព្រឹទ្ធិបណ្ឌិត បានក្រាបថ្វាយបង្គំគាល់ ព្រះករុណា ព្រះមហាក្សត្រ ជាអម្ចាស់ជីវិតលើត្បូង និងហ្លួងម៉ែ ជាទីគោរពសក្ការដ៏ខ្ពង់ខ្ពស់ ដែលព្រះអង្គទាំងទ្វេបានប្រោសព្រះរាជទានដល់គណៈប្រតិភូចូលក្រាបបង្គំគាល់ ដើម្បីថ្វាយព្រះរាជអំណរព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ ព្រះករុណា ព្រះមហាក្សត្រ ជាអម្ចាស់ជីវិតលើត្បូង និងព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នៅថ្ងៃទី១៨ ខែមិថុនា ខាងមុខនេះ ៕ អត្ថបទ ៖ សុខរិទ្ធ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        192
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        113
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm