មនុស្ស​ ៥​នាក់​ស្លាប់​ក្នុង​ហេតុការណ៍​បាញ់​បោះ​ដោយ​សេរី​នៅ​រដ្ឋ Oklahoma ជា​ការ​បាញ់​ប្រហារ​ដ៏​ធំ​លើក​ទី​២៣៣ ​នៅ​ឆ្នាំ​២០២២​ នេះ​

2022/06/02 04:28:45 pm        1.8 K

​សហរដ្ឋអាមេរិក៖ នគរបាល​ក្រុង Tulsa បាន​បញ្ជាក់​ថា ​ក្មាន់កាំភ្លើង​ម្នាក់​បាន​បាញ់សម្លាប់​មនុស្ស​ ៤​នាក់​នៅ​មន្ទីរពេទ្យ Saint Francis ក្នុង​ទីក្រុង Tulsa ​របស់​រដ្ឋ Oklahoma សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​ពុធ​។​ លោក Jonathan Brooks ស្នងការ​នគរបាល​ក្រុង Tulsa បាន​និយាយ​នៅ​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃ​ពុធ​ថា ​មនុស្ស​ស្លូតត្រង់​ ៤​នាក់ និង​ក្មាន់កាំភ្លើង​ម្នាក់​បាន​ស្លាប់។​

​លោក Brooks បាន​និយាយ​ថា នគរបាល​ពុំ​ទាន់​អាច​កំណត់​អត្តសញ្ញាណ​ក្មាន់កាំភ្លើង​បាន​នៅឡើយ​ទេ និង​និយាយ​ថា​ ជន​ដៃ​ដល់​បាន​ស្លាប់​ក្រោយ​មាន​របួសធ្ងន់​ដោយសារ​បាញ់​ខ្លួនឯង​។​ នៅ​លើ​ខ្លួន​ក្មាន់កាំភ្លើង​មាន​កាំភ្លើង​វែង​មួយ​ដើម និង​កាំភ្លើងខ្លី​មួយ​ដើម​។ នគរបាល​ក្រុង Tulsa បាន​និយាយ​នៅ​លើ​បណ្ដាញ​សង្គម Facebook ​ដែល​បាន​បង្ហោះ​មុន​ម៉ោង ​៦​ល្ងាច​ថា ជនល្មើស​បាន​ស្លាប់​ហើយ​។​ ​នគរបាល​និយាយ​ថា ​ពេលនេះ​ក្រុម​មន្ត្រី​កំពុង​ឆែកឆេរ​នៅ​តាម​បន្ទប់​ទាំងអស់​ក្នុង​អគារ ​ក្រែង​មាន​សញ្ញា​នៃ​ការ​គំរាមកំហែង​បន្ថែម​ទៀត។ យើង​បាន​ដឹង​ថា ​មាន​មនុស្ស​ច្រើន​រង​របួស​ធ្ងន់ និង​ស្រាល​។ ​យោង​តាម​ទិន្នន័យ​ចងក្រង​ដោយ​អង្គភាព Gun Violence Archive ការ​បាញ់​ប្រហារ​នេះ​បាន​ក្លាយ​ជា​ព្រឹត្តិការណ៍​បាញ់​បោះ​ដោយ​សេរី​លើក​ទី​២៣៣ នៅ​ឆ្នាំ២០២២ នេះ​នៅ​សហរដ្ឋអាមេរិក។

​ការ​បាញ់​ប្រហារ​កាលពី​ថ្ងៃ​ពុធ​បាន​កើតឡើង​រយៈពេល​ ៨​ថ្ងៃ​បន្ទាប់ពី​ក្មាន់កាំភ្លើង​អាយុ ១៨​ឆ្នាំ​ប្រដាប់​ដោយ​កាំភ្លើង​ពាក់​កណ្តាល​ស្វ័យប្រវត្តិ AR បាន​ដើរចូល​ទៅ​ក្នុង​សាលាបឋមសិក្សា Robb ក្នុង​ទីក្រុង​ Uvalde រដ្ឋ​តិច​សាស់​ដែល​បាន​សម្លាប់​កុមារ ១៩​នាក់ ​និង​គ្រូបង្រៀន ២​នាក់​មុន​ពេល​បាញ់​សម្លាប់​ខ្លួន​ឯង ​និង​ជាង​ពីរ​សប្តាហ៍​បន្ទាប់ពី​ការ​បាញ់​ប្រហារ​នៅ​ផ្សារ​ទំនើប Buffalo ដោយ​បុរស​ស្បែក​-​ស​-​ម្នាក់​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ថា ​បាន​សម្លាប់​ពលរដ្ឋ​អាមេរិក​ស្បែក​ខ្មៅ​ចំនួន ១០​នាក់​នៅ​ក្នុង​ការ​វាយ​ប្រហារ​រើសអើង​ពូជសាសន៍​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        96
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        134
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        117

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm