កម្ពុជាប្រកួត​មិត្តភាព​ជាមួយ​ទី​ម័​រម៉ោង ៧​យប់​នេះនៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​

2022/06/02 05:09:32 pm        1.2 K

​បាល់ទាត់៖ ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជានឹងធ្វើ​ការប្រកួត​មិត្តភាព​អន្តរជាតិ​ផ្លូវការ ជាមួយ​ក្រុម​ជម្រើសជាតិ​ទី​ម័​រ​ខាងកើតនា​វេលា​ម៉ោង ៧​យប់​ថ្ងៃទី​០២ ខែមិថុនា ឆ្នាំ​២០២២ នេះនៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ។ នេះ​គឺជា​ការប្រកួត​ក្នុងស្រុក​លើកដំបូង​រប​ស់​ក្រុម​ធំនៃ​ក្រុម​គោព្រៃ​កម្ពុជា សម្រាប់​រយៈពេល​ជាង ២​ឆ្នាំ​ចុងក្រោយបន្ទាប់ពី​ផ្ទុះ​ជំងឺ​កូ​វីដ​-១៩ កាលពីដើមឆ្នាំ​២០២០ កន្លងទៅ។​

​លោក Keisuke Honda អ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើសជាតិ​កម្ពុជា បានចាត់ទុក​ការប្រកួត​នេះគឺជា​ការត្រៀមខ្លួនសម្រាប់​ចូលរួម​វគ្គ​ជម្រុះ​ជុំ​ទី​៣ នៃពានរង្វាន់​ជើងឯក​អាស៊ី AFC Asian Cup 2023 នៅ​ប្រទេស​ឥណ្ឌានាពេល​ឆាប់ៗខាងមុខ ។ លោក​រំពឹងថា កូនក្រុម​របស់ខ្លួន​នឹងធ្វើ​បានល្អ​ប្រសើរ​ក្នុងការ​ប្រកួត​នេះ ទោះបី​លោក​បាន​មើលឃើញ​ពី​ភាពខ្លាំង​របស់​ក្រុមទី​ម័​រ​ខាងកើត​យ៉ាងណាក៏ដោយ។​ ​ចំណែក​លោក Fábio Joaquim Maciel da Silva គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​ទី​ម័​រ​ខាងកើត បានបង្ហាញ​អារម្មណ៍​រីករាយដែល​បាន​ជួប​កម្ពុជា​ជាថ្មី ក្នុងជំនួប​លក្ខណៈ​មិត្តភាព​អន្ដរជាតិ ។ លោក​រំពឹងថា ការប្រកួត​នេះនឹង​ក្លាយជា​ការប្រកួត​ដ៏​រំភើប និង​អស្ចារ្យ ហើយ​លោក​ក៏​សង្ឃឹមថា នឹងមាន​អ្នកគាំទ្រ​ច្រើន​កុះករ​ចូលរួម​ទស្សនា​ការប្រកួត​នេះដែរ។​

​សូមបញ្ជាក់ថា ជំនួប​មិត្តភាព​អន្ដរជាតិ​នេះនឹង​ចាប់ផ្ដើម​ការប្រកួត​នា​វេលា​ម៉ោង ៧​យប់នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ដែល​នឹង​មានការ​ផ្ទាល់​ដោយ​ក្រុមការងារ​ទូរទស្សន៍ BTV-News។ ​បន្ទាប់ពី​ចប់​ការប្រកួត​មិត្តភាព​អន្ដរជាតិ​នេះ ក្រុម​គោព្រៃ​កម្ពុជាគ្រោង​នឹងធ្វើ​ដំណើរ​ទៅ​ប្រទេស​ឥណ្ឌានាពេល​ឆាប់ៗ ដើម្បី​ចូលរួម​ប្រកួត​វគ្គ​ជម្រុះ​ជុំ​ទី​៣ នៃ​ពានរង្វាន់ AFC Asian Cup 2023 ដែល​កម្ពុជាស្ថិតក្នុង​ពូ​ល D ជាមួយ​ក្រុម​ម្ចាស់ផ្ទះ​ឥណ្ឌា ហុងកុង និង​អា​ហ្វ​ហ្គា​នី​ស្ថាន ខណៈ​ការប្រកួត​នឹងធ្វើ​ឡើង​ពី​ថ្ងៃទី​០៨ ដល់​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០២២ ខាងមុខ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        123
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        135
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        137

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm