កងទ័ព​រុស្ស៊ី​ចូល​ដល់​កណ្ដាល​ក្រុង​ឧស្សាហកម្ម​អ៊ុយ​ក្រែ​ន ខណៈ​អាមេរិក​ត្រៀម​បញ្ជូន​ប្រព័ន្ធ​បាញ់​រ៉ូ​កែ​ត​ដ៏​ទំនើប​ទៅ​ឲ្យ​ទីក្រុង ​Kyiv

2022/06/02 05:38:14 pm        1.9 K

​រុស្ស៊ី៖ កងកម្លាំង​រុស្ស៊ី​បាន​វាយ​បើកផ្លូវ​ចូលទៅ​ដល់​កណ្ដាល​ទីក្រុង​ឧស្សាហកម្ម Sievierodonetsk របស់​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃ​ពុធ ​ខិតចូល​កាន់តែ​ជិត​ទៅរក​ការប្រកាស​ជ័យជម្នះ​ដ៏​ធំ ​ក្នុង​ការ​វាយលុក​របស់​ពួកគេ​នៅក្នុង​តំបន់ Donbas ភាគ​ខាងកើត​។

​អភិបាលក្រុង Severodonetsk និយាយ​ថា​ មាន​ផ្ទៃដី​តែ​ ២០% ​ប៉ុណ្ណោះ​ស្ថិត​ក្រោម​ការ​គ្រប់គ្រងរ​បស់​កងកម្លាំង​អ៊ុយ​ក្រែ​ន ​ប៉ុន្តែ​នៅតែមាន​ក្ដី​សង្ឃឹមថា ​ពួកគេ​អាច​ទប់​រុស្ស៊ី​មិន​ឲ្យ​គ្រប់គ្រង​ទីក្រុង​នេះ​ទាំងស្រុង​។ ​ប៉ុន្តែ​ក្នុង​ការ​ជួយ​ជ្រោម​ជ្រែង​អ៊ុយ​ក្រែ​ន​ទប់​ទល់នឹង​ការ​វាយលុក​របស់​ទាហាន​រុស្ស៊ី សហរដ្ឋអាមេរិក​បាន​ប្រកាស​កញ្ចប់​ផ្ដល់​ជំនួយ​អាវុធ​ថ្មី​ចំនួន ៧០០​លាន​ដុល្លារ​អាមេរិក​សម្រាប់​ទីក្រុង Kyiv ដែល​នឹង​រួមមាន​ប្រព័ន្ធ​បាញ់​រ៉ូ​កែ​ត​ដ៏​ទំនើប​ដែល​មាន​សមត្ថភាព​បាញ់​ដល់​គោលដៅ​ចម្ងាយ​ ៨០​គីឡូម៉ែត្រ​។ ​ទីក្រុង Moscow បាន​ចោទប្រកាន់​សហរដ្ឋអាមេរិក​ពី​បទ​ដាក់​ប្រេង​លើ​ភ្លើង ដោយ​ប្រមុខ​ការទូត​រុស្ស៊ី​លោក Sergei Lavrov បាន​និយាយ​ថា ការផ្គត់ផ្គង់​ជើង​ទម្រ​បាញ់​គ្រាប់​រ៉ូ​កែ​ត​ទាំងនេះបាន​បង្កើន​ហានិភ័យ​កាន់​តែ​ខ្លាំង​ថា ​ប្រទេស​ទី​៣ ​អាច​នឹង​ត្រូវបាន​អូសទាញ​ឲ្យ​ធ្លាក់​ក្នុង​ជម្លោះ​នេះ​។

​ប្រមុខ​ការទូត​អាមេរិក​លោក Antony Blinken បាន​និយាយ​ថា ​ប្រទេស​អ៊ុយ​ក្រែ​ន​បាន​សន្យា​ហើយ​ថា ខ្លួន​នឹង​មិន​ប្រើ​ប្រព័ន្ធ​បាញ់​គ្រាប់​រ៉ូ​កែ​ត​ទាំងនោះ​បាញ់​ទៅលើ​គោលដៅ​នានា​នៅ​ក្នុង​ប្រទេស​រុស្ស៊ី​ទេ​។ ចំណែក​លោក​ប្រធានាធិបតី​អាមេរិក Joe Biden សង្ឃឹមថា​ ការ​បង្កើន​សមត្ថភាព​ដល់​កងកម្លាំង​កាំភ្លើង​ធំ​របស់​អ៊ុយ​ក្រែ​ន ​នឹង​ជួយ​រុញ​ដោល​ឲ្យ​ក្រុង Moscow ដើរចូល​តុ​ចរចា​បញ្ចប់​សង្គ្រាម ដែល​ពេលនេះ​បាន​ឈាន​ចូល​ដល់​ខែ​ទី​៤៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        81
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        117
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        102

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm