ករណី​ជំងឺ​អុត​ស្វា​មាន​ជាង ៥៥០​ករណី​ត្រូវបាន​បញ្ជាក់​នៅ​ទូទាំង​ពិភពលោក​

2022/06/02 06:49:45 pm        546

ពិភពលោក៖ ​ចំនួន​ករណី​ដែល​ត្រូវ​បាន​បញ្ជាក់​ពី​ជំងឺ​អុត​ស្វា​បាន​កើន​ឡើង​លើស​ពី​ ៥៥០​ករណី​នៅ​ទូទាំង​ពិភពលោក​។ មជ្ឈមណ្ឌល​បង្ការ និង​គ្រប់គ្រង​ជំងឺ​អឺរ៉ុប​បាន​និយាយ​ថា ករណី​ជំងឺ​អុត​ស្វា​ចំនួន ៣២១​ករណី​ត្រូវ​បាន​បញ្ជាក់​នៅ​ក្នុង​ប្រទេស​ចំនួន ១២ របស់​សហភាព​អឺរ៉ុប​។

ចក្រភព​អង់គ្លេស​បាន​រាយការណ៍​ថា​ មាន​ ១៩៦​ករណី ហើយ​អ្នក​ឆ្លង​ជំងឺ​នេះ​ត្រូវ​បាន​បញ្ជាក់​ផង​ដែរ​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី កាណាដា និង​សហរដ្ឋអាមេរិក​។ ​នាយក​ប្រចាំ​តំបន់​របស់​អង្គការ​សុខភាព​ពិភពលោក​ សម្រាប់​សហភាព​អឺរ៉ុបបាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ​ការ​ផ្ទុះឡើង​នៅ​ក្នុង​សហភាព​អឺរ៉ុប​កើតមាន​តាំងពី​ពាក់កណ្តាល​ខែមេសា ហើយ​ការ​ឆ្លង​បាន​រាលដាល​តាមរយៈ​ទំនាក់ទំនង​រាង​កាយ​ផ្ទាល់ ​នៅ​ក្នុង​ព្រឹត្តិការណ៍​ធំៗ ​ឬ​ពិធីជប់លៀង​។​ នាយក​ប្រចាំ​តំបន់​បាន​ព្រមាន​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាងមុខ​ទៀត​នេះ​ពិធីបុណ្យ និង​ពិធី​ជប់​លៀង​ធំៗ​ជាច្រើន​ដែល​បាន​គ្រោង​ទុក​ នឹង​ផ្តល់​នូវ​បរិបទ​បន្ថែម​ទៀត​ដែល​ការ​រាលដាល​អាច​នឹង​កើត​ឡើង​។ លោក​និយាយ​ថា យើង​ត្រូវការ​ការ​កាត់​បន្ថយ​ជា​សំខាន់ ​និង​បន្ទាន់​លើ​ទំនាក់ទំនង​ជិត​ស្និត​ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​វីរុស​។​

​នាយក​ប្រចាំ​តំបន់​រូប​នេះ​បាន​ជំ​រុញ​ឱ្យ​រដ្ឋាភិបាល និង​ស្ថាប័ន​វេជ្ជសាស្ត្រ​ដាក់​ឱ្យ​នៅ​ដាច់ដោយឡែក​អ្នក​ឆ្លង​វីរុស តាម​ដាន​ទំនាក់ទំនង និង​បំពាក់​គ្រឿង​បរិក្ខារ​សុខាភិបាល​ជាមួយ​នឹង​ការ​យល់ដឹង និង​សមត្ថភាព​វិនិច្ឆ័យ​ដើម្បី​កំណត់​អត្តសញ្ញាណ ស៊ើបអង្កេត និង​បញ្ជាក់​ករណី​ឲ្យ​បាន​ឆាប់រហ័ស​។​ ​លោក​បាន​ជំរុញ​ឱ្យ​អ្នក​រៀប​ចំ​ព្រឹត្តិការណ៍​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ លើ​ការ​យល់​ដឹង​របស់​អ្នកចូលរួម​អំពី​ហានិភ័យ​នៃ​ការ​ឆ្លង​វីរុស៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        936
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        484
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        234

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm