ត្បូងឃ្មុំ​ប៉ះ​ព្រះវិហារ​ក្នុង​ពាន​សម្ដេច​តេ​ជោ​-​ថ្នាក់​ខេត្ត បន្ដ​ពន្យារពេល​លើក​ទី​២

2021/04/27 09:59:58 am        156

បាល់ទាត់៖ ​ជំនួប​ជើង​ទី​២ រវាង​ក្រុម​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត​ត្បូងឃ្មុំ និង​សមាគម​កីឡា​ខេត្ដ​ព្រះវិហារក្នុង​ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន លើក​ទី​១៥ (​ថ្នាក់​ខេត្ត​) ឆ្នាំ​២០២១ បាន​បន្ដ​លើក​ពេល​ម្ដង​ទៀត​ហើយ បន្ទាប់ពី​ផ្ទុះ​អ្នក​វិជ្ជមាន​កូ​វីដ​-១៩ ហើយ​មាន​អ្នក​ប៉ះពាល់​ផ្ទាល់ និង​ប៉ះពាល់​ដោយ​ប្រយោល​ជាច្រើន​កាល​ពី​ពេល​ថ្មីៗ។​

​យោង​តាម​ការ​ជូន​ដំណឹង ​របស់​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា​-CNCC នៅ​រាត្រី​ថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ​២០២១ បាន​បញ្ជាក់​ថា ជំនួប​ជើង​ទី​២ រវាង​ខេត្ត​ត្បូងឃ្មុំ និង​ខេត្តព្រះវិហារ ដែល​គ្រោង​ប្រកួត​នា​ថ្ងៃទី​២៧ ខែមីនា​ខាងមុខនៅ​ទីលាន​វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន មេ​មត់ ត្រូវបាន​លើក​ទៅ​ប្រកួត​នា​ថ្ងៃទី​៤ ខែមេសា ឆ្នាំ​២០២១ វិញ។​ ​ការលើក​ពេលនេះដោយ​យោង​តាម​ស្ថានភាព​ជាក់ស្ដែង ស្ដីពី​ការផ្អាក​បណ្ដោះអាសន្ន​នូវ​ការ​ចរាចរណ៍​ចេញ​-​ចូល ចំពោះ​ប្រជាពលរដ្ឋនៅក្នុង​ទីតាំង​មួយចំនួននៃ​ខេត្ត​ត្បូងឃ្មុំ និង​ដើម្បី​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ក៏ដូចជា​កាត់បន្ថយ​ហានិភ័យនៃ​ការឆ្លង​ជំងឺ​ដ៏​កាច​សាហាវ​នេះ ដែល​បង្ខំ​ឲ្យ CNCC សម្រេច​ពន្យា​ពេល​តែម្ដង។​

​នេះ​គឺជា​លើក​ទី​២ ហើយដែល CNCC បាន​លើក​ពេល​ការប្រកួត​រវាង​ខេត្ត​ត្បូងឃ្មុំ និង​ខេត្តព្រះវិហារក្រោម​ហេតុផល​ស្រដៀង​គ្នា គឺ​ដើម្បី​បង្ការ​ជំងឺ​កូ​វីដ​-១៩ ដ្បិត​ដំបូង​ឡើយ​ជំនួប​ជើង​ទី​២ នេះ​គ្រោង​ប្រកួត​នា​ថ្ងៃទី​១៦ ខែមីនា តែ​ត្រូវបាន​លើក​មក​ប្រកួត​ថ្ងៃទី​២៧ ខែមីនា មុន​បន្ដ​លើក​ពេល​ទៅ​ប្រកួត​នា​ថ្ងៃទី​០៤ ខែមេសា​ខាងមុខ។​ ​គួរ​ដឹងថា កាលពី​ជើង​ទី​១ ត្បូងឃ្មុំបាន​យកឈ្នះ​ព្រះវិហារក្រៅ​ដី ៤-២។ បច្ចុប្បន្ន​ត្បូងឃ្មុំនៅសល់តែ ១​ប្រកួត​ក្នុង​ដៃ​ប៉ុណ្ណោះសម្រាប់​ការប្រកួត​សន្សំ​ពិន្ទុ​ក្នុង​ពូ​ល F ដ្បិត​ពួកគេ​បាន​កក់​កៅអី​វគ្គ ១៦​ក្រុម​ចុងក្រោយ​រួចទៅហើយ បន្ទាប់ពី​ឈ្នះ ៣​ប្រកួត​ផ្ទួនៗ ផ្ទុយ​ពី​ខេត្តព្រះវិហារដែល​មិនទាន់មាន​ពិន្ទុ​រាប់​នៅឡើយ ក្រោយ​ចាញ់​ត្បូងឃ្មុំ និង​ខេត្តរតនគិរីកាលពី​ជើង​ទី​១។ យ៉ាងណាមិញ​ពួកគេនៅសល់ ២​ប្រកួត​ទៀត ដើម្បី​ប្រជែង​ឱកាស​ឡើង​វគ្គ​បន្ដ៕ អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        160
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        152
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm