អាមេរិកស្វែងយល់ពីសក្តានុពលវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា

2022/06/02 07:07:27 pm        498

ភ្នំពេញ៖ មន្រ្តីទូតអាមេរិកប្រចាំនៅកម្ពុជា ទទួលបន្ទុកផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម បានស្វែងយល់​ពីសក្តានុពលវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ននៅកម្ពុជា ស្របពេលដែលកម្ពុជា កំពុង​ជំរុញ​កសាង​ហេដ្ឋារចនាសម្ព័នដឹកជញ្ជូន ​ដើម្បីចូលរួមលើកកម្ពស់ប្រសិទ្ធនៃការដឹកជញ្ជូន និងឡូជីស្ទីក​។

លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក Moses An មន្ត្រីទទួលបន្ទុកផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និង​មន្ត្រីជំនាញពាក់ព័ន្ធក្រោមឱវាទក្រសួង។

ជំនួបនេះ មានគោលបំណង​ដើម្បីពិភាក្សាស្វែងយល់​អំពី​កាលានុវត្តភាព​ពាណិជ្ជកម្ម​សម្រាប់​ក្រុមហ៊ុន​អាមេរិកនៅក្នុងគម្រោងអភិវឌ្ឍន៍នានារបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នា​ពេល​បច្ចុប្បន្ន ​និង​នាពេលអនាគត ​ក៏ដូចជា​ដើម្បីស្វែងរក​ឱកាស​សម្រាប់ការ​ផ្ដល់​ជំនួយ​បច្ចេកទេស​ដែល​អាចធ្វើទៅបាន​តាមរយៈកម្មវិធីតភ្ជាប់​មេគង្គបូព៌ា-បស្ចឹម តាមរយៈក្រសួងដឹកជញ្ជូនសហរដ្ឋ​អាមេរិក។

ក្នុងជំនួបខាងលើនេះ លោកជំទាវរដ្ឋលេខាធិការ បានជម្រាបជូនអំពីគម្រោងសម្រេចបាន គម្រោង​កំពុង​អនុវត្តបន្ត​ និងគម្រោងនាពេល​អនាគត​ដែលរួមមាន៖ ​គម្រោង​អភិវឌ្ឍន៍​ការដឹកជញ្ជូនតាម​ផ្លូវទឹកការដឹកជញ្ជូនផ្លូវគោក ការដឹកជញ្ជូនតាមផ្លូវដែក ​គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុង​ព្រះសីហនុ ​ដែលគ្រោង​នឹងបញ្ចប់ការសាងសង់ក្នុងពេលឆាប់ៗនេះ គម្រោង​អភិវឌ្ឍន៍​ការដឹក​ជញ្ជូន​តាមផ្លូវទឹក​តាមទន្លេបាសាក់ និង​ការអភិវឌ្ឍកំពង់ផែ​ដើម្បីចូលរួមកាត់បន្ថយការ​ចំណាយផ្នែក​ភស្តុភារកម្ម។

បន្ថែមពីលើនេះ លោកជំទាវ ក៏បានលើក​ឡើង​ផងដែរ​ទាក់ទង​ទៅនឹងគម្រោងអភិវឌ្ឍន៍​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់ ​សុវត្ថិភាព​ចរាចរណ៍ផ្លូវគោកដែលជាបញ្ហាគួរឱ្យព្រួយបារម្ភរបស់កម្ពុជា ផែនការ​មេភស្តុភារកម្មកម្ពុជា​ដែលមានគម្រោងអភិវឌ្ឍន៍ចំនួន៣៣០គម្រោង ការបង្កើតវិទ្យាស្ថានតេ​ជោសែន សាធារណការ និងដឹកជញ្ជូន សម្រាប់ការបណ្ដុះបណ្ដាលវិស្វករជំនាន់ក្រោយក្នុងការ​កសាង​ហេដ្ឋារចនា​សម្ព័ន្ធប្រកបដោយគុណភាព​ ការធ្វើទំនើបកម្ម​យានយន្តដឹកជញ្ជូនទំនិញ បម្រែបម្រួល​អាកាសធាតុ ​និងបញ្ហាឆ្លងកាត់ព្រំដែនជាដើម។

លោក Moses An បានសំដែងចំណាប់អារម្មណ៍​លើការអភិវឌ្ឍវិស័យមួយ ចំនួនដើម្បីចូលរួមចំណែក​អភិវឌ្ឍកម្ពុជាឱ្យកាន់តែមានការីកចម្រើន ​ដែលក្នុងនោះរួមមាន៖ ភាពធន់នឹងបម្រែបម្រួលអាកាស​ធាតុ ការធ្វើផែនការផ្អែកលើការអនុវត្ត ​អភិបាលកិច្ច ​បញ្ហាឆ្លងកាត់ព្រំដែន សុវត្ថិភាពផ្លូវថ្នល់ យេនឌ័រ/បរិយាបន្នសង្គម/សមធម៌ ​និងការតភ្ជាប់ពហុមធ្យោបាយ។

លោក Moses An បានស្នើឱ្យមានមន្ត្រីទទួលបន្ទុកការងារទំនាក់ទំនង (Focus Point) ​រវាងភាគីទាំងពីរ ដើម្បីសម្របសម្រួល​លើការងារផ្សេងៗ ​ជាពិសេសសម្របសម្រួលកិច្ចប្រជុំតាមប្រព័ន្ធវីដេអូពីចម្ងាយ រវាង​ក្រសួងដឹកជញ្ជូនរបស់សហរដ្ឋអាមេរិក ​និងក្រសួងសាធារណការ ​និងដឹកជញ្ជូន របស់កម្ពុជា​នាពេលខាងមុខ ​ដើម្បីពិភាក្សាលម្អិតលើគម្រោងសហការមួយចំនួន៕ អត្ថបទ៖ វណ្ណៈ



អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        319
ធុរកិច្ចអាមេរិក-អាស៊ាន សន្យានាំព័ត៌មាន​អំពី​បរិយាកាស​ធុរកិច្ច​នៅ​កម្ពុជា​ផ្សព្វ​ផ្សាយ​បន្ត​នៅ​អាមេរិក
2026/07/23 10:33:13 pm        486
គោលនយោបាយទាក់ទាញវិនិយោគរបស់រាជរដ្ឋាភិបាលកំពុងបន្តស្រូបយកវិនិយោគបរទេសចូលកម្ពុជា​
2026/07/23 10:06:29 pm        408

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm