កម្ពុជាមិនទាន់មានឆ្លងករណីឆ្លងជំងឺអុតស្វាទេ ខណៈករណីសង្ស័យលើមនុស្ស៦នាក់ លទ្ធផលតេស្តអវិជ្ជមាន

2022/06/02 07:17:39 pm        1.9 K

ភ្នំពេញ៖ លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធ និងជំងឺឆ្លង និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាល បានឱ្យដឹងនៅថ្ងៃទី៣១ខែឧសភានេះថា ថ្មីៗនេះកម្ពុជាបានរកសង្ស័យ ជំងឺអ៊ុត ស្វា​ចំនួន៦ករណី ប៉ុន្តែក្រោយពីយកវត្ថុវិភាគទៅពិនិត្យ នៅវិទ្យាស្ថានប៉ាស្ទ័រ កម្ពុជាលទ្ធផល បង្ហាញថា​អវិជ្ជមានទាំងអស់។

លោកវេជ្ជបណ្ឌិត បានបន្តថា រហូតមកដល់ ពេលនេះនៅមិនទាន់មានអ្នកដំណើរ មកពីក្រៅ ប្រទេស ណាម្នាក់ត្រូវបានរកឃើញថា មានឆ្លងជំងឺអ៊ុតស្វានៅឡើយ ទេពោលគឺមានតែករណី សង្ស័យចំនួន ៦ ករណី នៅក្នុងស្រុកប៉ុណ្ណោះដោយពួកគាត់ មាន​រោគ​សញ្ញា​កន្ទួល​នៅលើស្បែក​ហើយត្រូវបាន ក្រុមការងារ​ឆ្លើយតប​បន្ទាន់​យក​វត្ថុសំណាក​ទៅវិភាគ​នៅវិទ្យាស្ថានប៉ាស្ទ័រ កម្ពុជាហើយជាលទ្ធផល អវិជ្ជមានទាំងអស់មិនមែនជាជំងឺអ៊ុតស្វា​ទេវាជាជំងឺផ្សេង​ដែលចេញ​រោគ​សញ្ញា​កន្ទួល​នៅលើស្បែកដែរ។

លោកវេជ្ជបណ្ឌិត បានបន្តទៀតថា ទោះបើជាមិនមានករណីឆ្លងជំងឺអ៊ុតស្វា ក៏មន្ត្រីឆ្លើយតប​បន្ទាន់ នៅទូទាំងប្រទេសបន្តរុករកជំងឺនេះ ជាបន្តទៀតទាំងនៅតាមព្រំដែន និងនៅក្នុងសហគមន៍។

លោកវេជ្ជបណ្ឌិតបានលើកទឹកចិត្ត ដល់បងប្អូនប្រជាពលរដ្ឋដែលឃើញករណីសង្ស័យ ​មាន​ជំងឺអ៊ុតស្វា​ដែលមាន​រោគសញ្ញា​ដូចជាក្តៅខ្លួន​ឈឺក្បាលខ្លាំង ​ហើមកូនកណ្ដុរឈឺសាច់ដុំ ​និងចេញ កន្ទួល​ដែលមានពងបែក​កន្តួល​មាន​ទំនោរប្រមូលផ្ដុំនៅលើមុខ បាតដៃ ​និងបាតជើង មាត់​ត្រូវ​ប្រញាប់ រាយការណ៍​ទៅអាជ្ញាធរសុខាភិបាល ឬតេទៅលេខ ១១៥​ ជាបន្ទាន់ដើម្បីយកវត្ថុវិភាគ ទៅ​ធ្វើរោគ​វិនិច្ឆ័យ​រក​ជំងឺអ៊ុតស្វាឱ្យបានទាន់ពេលវេលា។

លោកវេជ្ជបណ្ឌិត បានលើកឡើងទៀតថា ជំងឺអ៊ុតស្វានេះ ​ត្រូវបានគេរកឃើញនៅប្រទេសអាហ្វ្រិក​ខាងលិច ​និងអាហ្វ្រិកកណ្តាល​ដែលបច្ចុប្បន្ននេះ បានឆ្លងនៅក្នុង​សហគមន៍​នៃ​បណ្តាប្រទេសអឺរ៉ុប​មួយចំនួន កាណាដា អូស្ត្រាលី និងអាមេរិក ដោយអ្នក​ជំងឺទាំងនោះ​មិនបានធ្វើដំណើរ​ទៅ​អាហ្វ្រិកនោះទេ។

ថ្មីៗនេះ​ប្រទេសថៃ ​ជាប់ប្រទេសកម្ពុជា​ក៏​បានរកឃើករណីជំងឺអ៊ុតស្វា ១​ករណី ​និងសង្ស័យ១២ករណី ​ដែលអ្នកឆ្លង​បានធ្វើដំណើរមកពីអឺរ៉ុប​ដែល​ត្រូវ​ធ្វើចត្តាឡីស័ក៧​ថ្ងៃ​ ក្នុងករណីអត់ចេញរោគសញ្ញាតែបើចេញរោគសញ្ញា ឬវិជ្ជមានត្រូវព្យាបាលជំងឺប្រើរយៈពេល២១ថ្ងៃ៕អត្ថបទ៖ ឌី ពៅយី

អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        371
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        398
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        506

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm