ទូរទស្សន៍​រដ្ឋ​រុស្ស៊ី​លើក​ពី​ឈ្មោះ​ប្រទេស​ដែល​លោក Putin នឹង​ត្រូវ​វាយប្រហារ​បន្ទាប់ពី​អ៊ុយ​ក្រែ​ន

2022/06/02 09:48:57 pm        3.0 K

​រុស្ស៊ី៖ ខណៈ​ប្រទេស​លោក​ខាង​លិច​មួយ​ចំនួន​កំពុង​ពិចារណា​ថា​ តើ​សម្បទាន​បែប​ណា​ដែល​មិន​ឲ្យ​មេដឹកនាំ​អត្តាធិបតេយ្យ​របស់​រុស្ស៊ី​លោក Vladimir Putin "​បាក់មុខ​មាត់​" នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន សមាជិកសភា និង​ក្រុម​អ្នក​ឃោសនា​កំពូល​ៗ​របស់​រុស្ស៊ី​កំពុង​តស៊ូ​មតិ​ ដើម្បី​កម្ទេច​លោក​ខាង​លិចដែល​ពួកគេ​និយាយ​ថា ​ជា​គោលដៅ​ចុងក្រោយ​របស់​រុស្ស៊ី​។

​កម្មវិធី​ព័ត៌មាន​ ៦០នាទីរបស់​ទូរទស្សន៍​រដ្ឋ ពិធី​ការិនី​លោកស្រី Olga Skabeeva បាន​ប្រកាស​ថា "​ខ្ញុំ​មាន​ព័ត៌មាន​មិន​សប្បាយចិត្ត​មួយ​ចំនួន​... ទោះបីជា​យើង​កំពុង​បំផ្លាញ​សព្វាវុធ​ ដែល​កំពុង​ត្រូវ​បាន​បញ្ជូន​ទៅ​អ៊ុយ​ក្រែ​នតាម​វិធីសាស្ត្រ​ក៏ដោយ ប៉ុន្តែ​បរិមាណ​ដែល​សហរដ្ឋអាមេរិក​កំពុង​បញ្ជូន​អាវុធ​ទៅ​ បង្ខំ​ឱ្យ​យើង​បង្កើត​ការ​សន្និដ្ឋាន​ជាស​កល​មួយ​ចំនួន​។ ប្រហែលជា​ដល់ពេល​ដែល​ត្រូវ​ទទួល​ស្គាល់​ថា ប្រហែលជា​ប្រតិបត្តិការ​ពិសេស​របស់​រុស្ស៊ី​នៅ​អ៊ុយ​ក្រែ​ន​បាន​ដល់​ទី​បញ្ចប់​ហើយ ក្នុង​ន័យ​ថា ​សង្គ្រាម​ពិតប្រាកដ​មួយ​បាន​ចាប់ផ្តើម​នោះ​គឺ​សង្គ្រាម​លោក​លើក​ទី​៣ (WWIII)​។ យើង​ត្រូវ​បង្ខំចិត្ត​ធ្វើ​ឲ្យ​ប្រទេស​នេះ​ក្លាយ​ជា​ប្រទេស​គ្មាន​យោធា ​ដែល​មិន​ត្រឹមតែ​អ៊ុយ​ក្រែ​ន​ប៉ុណ្ណោះ​ទេ ថែមទាំង​សម្ព័ន្ធ​ណា​តូ​ទាំងមូល​។ ​លោក Vladimir Avatkov មកពី​បណ្ឌិត​សភា​ការទូត​នៃ​ក្រសួងការបរទេស​បាន​និយាយ​ថា អ្នក​បាន​លើក​ឡើង​ពី​សង្គ្រាម​លោក​លើក​ទី​៣ និង​របៀប​ដែល​ជនជាតិ​អាមេរិក និង​ប៉ូល​នានា​កំពុង​ធ្វើ​សកម្មភាព​នៅ​លើ​ទឹកដី​អ៊ុយ​ក្រែ​ន​ ជា​ការ​ពិត​យើង​ត្រូវ​ចងចាំ​ពាក្យ​របស់​លោក​ប្រធានាធិបតី Vladimir Vladimirovich Putin ដែល​បាន​និយាយ​ថា អ្នកណា​ដែល​ព្យាយាម​ជ្រៀតជ្រែក​ក្នុង​ប្រតិបត្តិការ​សឹក​ពិសេស​នេះ នឹង​ត្រូវ​សង​វិញ​យ៉ាង​ស័ក្ដិសម។

លោកស្រី Skabeeva បាន​កាត់​សម្ដី​ដោយ​ថា យើង​មិនដែល​ភ្លេច​ពាក្យសម្ដី​ទាំងនេះ​របស់​លោក ​Vladimir Vladimirovich Putin ទេ​។ សមាជិកសភា​រុស្ស៊ី​លោក Oleg Matveychev បាន​ថ្លឹង​ថ្លែង​ថា ប្រសិនបើ​ប៉ូឡូញ​ចាប់ផ្តើម​អន្តរាគមន៍...ព្រំដែន​បច្ចុប្បន្ន​របស់​ខ្លួននោះ​នឹង​មិន​មាន​ប្រយោជន៍​ទេ។ លោកស្រី Skabeeva មិន​ពេញចិត្ត​ទេដោយ​លើក​ឡើង​ថា ​ខ្ញុំ​មិនមែន​និយាយ​តែ​ប្រទេស​ប៉ូឡូញ​ទេ នៅ​មាន​ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក​ទៀត...ពួកគេ​សុទ្ធ​តែ​ជា​អ្នក​រៀប​ចំ​ផែន​ការ​។ លោក Avatkov បាន​បង្ហើប​ថា​ មិនបាច់​ប្រញាប់​ទេ វា​មាន​ដំណាក់កាល​របស់​វា​។ គ្រប់យ៉ាង​តាម​ពេលវេលា​របស់​វា​!”៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm       
មនុស្ស១៣នាក់ ស្លាប់ ក្រោយអាកាសធាតុអាក្រក់វាយប្រហារតំបន់ភាគកណ្តាលឈីលី
2026/07/24 08:25:19 pm       
មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
2026/07/24 08:07:56 pm        22

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី

2026/07/24 08:25:41 pm
​មនុស្ស១៣នាក់ ស្លាប់ ក្រោយអាកាសធាតុអាក្រក់វាយប្រហារតំបន់ភាគកណ្តាលឈីលី
2026/07/24 08:25:19 pm
​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm