ក្រុមហ៊ុនROYAL GROUP ឧបត្ថម្ភថវិកាចំនួន ៥០ម៉ឺនដុល្លារ ដើម្បីអបអរទិវា៨ឧសភា២០២២

2022/06/02 09:52:00 pm        678

ភ្នំពេញ៖ កាកបាទក្រហមកម្ពុជាដែលមានហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ព្រះប្រធានកិត្តិយស និងសម្តេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាននៅថ្ងៃទី ២ខែមិថុនា ២០២២នេះ បាន​ទទួលជួបសប្បុរជនតំណាងមកពីក្រុមហ៊ុន ROYAL GROUP ដែលបានឧបត្ថម្ភថវិកាចំនួន ៥០០.០០០ដុល្លារ (ហាសិបម៉ឺនដុល្លារអាម៉េរិក) តាមរយៈអ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ ម៉ៅ ចំណាន ជូនកាកបាទក្រហមកម្ពុជា។

ក្នុងឱកាសនោះលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា តំណាង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន បានពាំនាំប្រសាសន៍ របស់​សម្តេចកិត្តិ​ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តាំផ្ញើសួរសុខទុក្ខ ​និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះក្រុមហ៊ុន ROYAL GROUP ដែលមានអ្នកឧកញ៉ា គិត ម៉េង ជាអគ្គនាយក ​បានចូលរួមបរិចា្ចគ​ថវិកា​ក្នុងឱកាសខួបលើកទី១៥៩ ​ទិវាពិភពលោកកាកបាទក្រហម ​និងអឌ្ឍចន្ទក្រហម៨ឧសភា ឆ្នាំ២០២២នេះ សម្រាប់កាកបាទក្រហមកម្ពុជា បានបន្តសកម្មភាពមនុស្សធម៌តទៅមុខទៀត។

លោកជំទាវអគ្គលេខាធិការ ​បានឱ្យដឹងថា សម្រាប់​ការកៀងគររកជំនួយ​ឧបត្ថម្ភ​ទិវា៨ឧសភាឆ្នាំនេះ ហាក់មាន​សន្ទុះខ្លាំងជាងរាល់ឆ្នាំ​ បីទោះជាកន្លងមកស្ថិតក្នុងវិបត្តកូវីដ-១៩ក៏ដោយ រឺឯចំនួនវិញ​ក៏មាន​ការកើនឡើងផងដែរ។

លោកជំទាវ បានបញ្ជាក់ថា ​ការដែលមានសន្ទុះកើនឡើងនេះ គឺមកពីប្រជាពលរដ្ឋមានការ​យល់​ដឹងច្រើន ​អំពីសកម្មភាពមនុស្សធម៌ របស់កាកបាទក្រហមក្រហមកម្ពុជា ក្នុងការចែករំលែកធនធាន​ផ្ទាល់ខ្លួន ទោះបីតិចក្តី ច្រើនក្តី នេះគឺជាទឹកចិត្តដ៏ល្អមួយ ​របស់ប្រជាពលរដ្ឋខ្មែរយើង ក្នុងសម័យ​សុខ​សន្តិភាពនេះ។

តំណាងក្រុមហ៊ុន ROYAL GROUP លោក ម៉ាក់ ហាន់ណា អគ្គនាយកហិរញ្ញវត្ថុ រ៉ូយ៉ាល់គ្រុប ពិតជា​ក្តីសប្បាយរីករាយ ​និងអរគុណដល់កាកបាទក្រហមកម្ពុជា ​ដែលមានហ្លូងម៉ែ នរោត្តម មុនីនាថ សីហនុ ​ជាព្រះប្រធានកិត្តយស និងសម្តេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដែល​ផ្តល់ឱកាសឱ្យក្រុមហ៊ុន បានចែករំលែក ​និងចូលរួមបរិច្ចាគថវិកាមួយចំនួន ជូន​កាកបាទ​ក្រហម​កម្ពុជា​ សម្រាប់​ក្នុងឱកាសទិវា ៨ឧសភា ២០២២។

លោកជំទាវអគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បានបញ្ជាក់ថា ជំនួយដែលបានមកពី​សប្បុរសធម៌​នានា គឺបាកបាទក្រហមកម្ពុជា​ បានយកទៅធ្វើជា ​អណ្តូងទឹក បន្ទប់ទឹក ស្ថានីយលាង​ដៃ​នៅតាមសាលារៀនទីជនបទ​ ធ្វើផ្ទះជូនអតីតយុទ្ធជន ឧបត្ថម្ភ​ទៅ​តាមមន្ទីពេទ្យ តាម​អង្គការ​កុមាកំព្រា ​ជនមានពិការភាព ​ជនចាស់ជរាឥតទីពឹង​ ស្រ្តីមេម៉ាយកូនច្រើន​ អ្នកផ្ទុកមេរោគអេដស៍ និង​ប្រជាពលរដ្ឋដែលងាយរងគ្រោះបំផុត ​និងគ្រោះធម្មជាតិផ្សេងៗទៀត។

ជាក់ស្តែងដូចក្នុងរយៈពេលថ្មីៗ​កន្លងមកនេះ ​គឺក្រុមកាងារកាក​បាទក្រហមកម្ពុជា បាននាំយក​អំណោយ​ទៅ​ចែកជូនប្រជាពលរដ្ឋ ​ដែលងាយរងគ្រោះបំផុត​នៅតាម​ទីជនបទដាច់​ស្រយាលឆ្ងាយៗ​រហូតចំនួន៨ខេត្ត ​ដែលកំពុងតែត្រូវការជំនួយជាចាំបាច់៕


អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        126
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        236
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        231

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm