Marin Cilic យកឈ្នះ Andrey Rublev ឡើង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ French Open

2022/06/02 09:56:33 pm        117

​វាយ​កូន​បាល់​៖ ​កីឡាករ​វាយ​កូន​បាល់​ក្រូ​អាស៊ី Marin Cilic បាន​កក់​កៅអី​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Grand Slam, French Open ហើយ​ក្រោយ​យកឈ្នះ​កីឡាករ​រុស្ស៊ី Andrey Rublev នៅ​វគ្គ ៨នាក់​ចុងក្រោយ​យ៉ាង​តានតឹង​។

​​កីឡាករ​លំដាប់​លេខ ២០ Marin Cilic បាន​យកឈ្នះ​ដោយ​លទ្ធផល ៣សិត​ទល់នឹង ២ ពិន្ទុ ៥-៧, ៦-៣, ៦-៤, ៣-៦ និង ៧-៦(១០-២) ចំណាយពេល​ជាង ៤ម៉ោង​ទើប​រក​ចាញ់ឈ្នះ​ឃើញ​។ ​Marin Cilic ធ្វើ​បានល្អ​ណាស់​ក្នុង​ការចេញ​សេវា​របស់ខ្លួនដោយ​ពិន្ទុ​បានមកពី​ការចេញ​សេវា​ដល់​ទៅ ៣៣លើក និង​បាន​ក្លាយជា​កីឡា​ករទី៥ ដែល​កំពុង​បន្ត​អាជីពឈានឡើង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Grand Slam ទាំង​បួន​ពានរួមជាមួយ Novak Djokovic, Rafael Nadal, Roger Federer និង Andy Murray​។ ​គូប្រកួត​របស់គេ Cilic នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​គឺ​កីឡាករ​ណ័​រវេ​យ Casper Ruud ដែល​បាន​យកឈ្នះ​កីឡាករ​ដា​ណឺ​ម៉ាក Holger Rune​។​

​​កីឡាករ​វ័យ ១៩ឆ្នាំ Holger Rune បាន​ឈាន​មកដល់​វគ្គ ៨នាក់​ចុងក្រោយ Grand Slam ជា​លើកដំបូង​ក្នុង​អាជីព ពោលគឺ​ការបង្ហាញ​ខ្លួន​ដំបូង​នៅ Grand Slam តែម្តង​។ ​យ៉ាងណាក្តី​ស្ថិតិ​ប្រកួត​ដ៏​អស្ចារ្យ​របស់​កីឡាករ​វ័យក្មេង​ដា​ណឺ​ម៉ាក​រូបនេះ បានបញ្ចប់​ត្រឹម​កីឡាករ​វ័យ ២៣​ឆ្នាំ​ណ័​រវេ​យ Casper Ruud ដោយ​លទ្ធផល ៦-១, ៤-៦, ៧-៦(៧-២) និង ៦-៣​។ ​ដូច្នេះ​ផ្នែក​បុរស​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​រក​ឃើញ​អស់ហើយ​គឺ Casper Ruud ជួប Marin Cilic និង Rafael Nadal ជួប Alexander Zverev៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        130
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        141
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm