ពលរដ្ឋនៅស្រុកបាកានរីករាយជឿជាក់លើគោលនយោបាយអភិវឌ្ឍរបស់គណបក្សប្រជាជនកម្ពុជា

2022/06/02 11:40:16 pm        272

ពោធិ៍សាត់ះ ប្រជាពលរដ្ឋរស់នៅក្នុងស្រុកបាកានខេត្តពោធិ៍សាត់បានសម្ដែងទឹកមុខសប្បាយរីករាយជាមួយនឹងគោលនយោបាយអភិវឌ្ឍន៍និងការដឹកនាំរបស់គណបក្សប្រជាជន ដោយសារតែមានភាពច្បាស់លាស់ជាក់លាក់សន្យាហើយធ្វើដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋពិតប្រាកដមិនភូតកុហកនៅគ្រប់អាណិតបោះឆ្នោតនាពេលកន្លងមក។

ប្រជាពលរដ្ឋសម្ដែងអារម្មណ៍ជឿជាក់បែបនេះក្នុងពេលដែលឯកឧត្តមស៊ុយសែមរដ្ឋមន្ត្រី ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តពោធិ៍សាត់ដឹកនាំក្រុមការងារធ្វើពិធីជួបសំណេះសំណាល ជាមួយ សមាជិកគណបក្សប្រជាជនកម្ពុជាប្រមាណ៣០០០នាក់ ក្នុងឃុំបឹងបត់កណ្តោល និងឃុំខ្នារទទឹង ស្រុកបាកាន នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ ២០២២។

នាឱកាសនោះឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនថាស្របទៅតាមគោលនយោបាយរបស់គណបក្ស ដែលបានកំណត់ជាលាយលក្ខណ៍អក្សរដើម្បីអភិវឌ្ឍភូមិឃុំសង្កាត់ក្នុងក្របខណ្ឌទូទាំងប្រទេសជាគោលនយោបាយរូមធំៗសម្រាប់អាណត្តិបោះឆ្នោតឆ្នាំ ២០២២ និង ២០២៧ ដែលមាន ៧ ចំណុច ត្រូវបានផ្សព្វផ្សាយជូនសមាជិកនិងប្រជាពលរដ្ឋ។ ដូច្នេះហើយឃុំសង្កាត់នីមួយៗនៅទូទាំងប្រទេសបានរៀបចំគោលនយោបាយ លើ សភាពជាក់ស្ដែងដើម្បីអភិវឌ្ឍមូលដ្ឋានរបស់ខ្លួនក្នុងរយៈពេល ៥ឆ្នាំនោះពេលដែលខ្លួនជាប់ឆ្នោត។ ដូចជាផែនការសកម្មភាពអភិវឌ្ឍន៍សម្រាប់ឃុំបឹងបត់

កណ្តោល និងឃុំខ្នារទទឹងនេះ និងឃុំផ្សេងទៀតផងដែរ ។ ឯកឧត្តមរដ្ឋមន្ត្រីបានប្រកាសច្បាស់ៗនៅចំពោះមុខប្រជាពលរដ្ឋ ថានឹងកសាងហេដ្ឋារចនាសម័្ពន្ធផ្សេងៗ ដែលនៅសេសសល់ ដូចជាផ្លូវបេតុង ផ្លូវកៅស៊ូ ផ្លូវក្រាលគ្រួសក្រហម ផ្លូវដីស ស្ពានធ្វើពីបេតុង ស្ពានធ្វើពីឈើ និងការជួសជុល ការជីកស្រះទឹក ប្រពន្ធប្រឡាយទឹក ការរៀបចំប្រពន្ធលូ ការកសាងសាលា ហ្នឹងហេដ្ឋារចនាសម្ព័ន្ធរូបប្រវ័ន្តជាច្រើនផ្សេងទៀត ការបម្រើសេវាដែលជាតម្រូវការចាំបាច់របស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន នឹងត្រូវលេចចេញជារូបរាងនាពេលខាងមុខ។

ទាំងនេះ ធ្វើឲ្យប្រជាពលរដ្ឋពេញចិត្តដោយទឹកមុខរីករាយ សម្ដែងការជឿជាក់បាននាំគ្នាលើកឡើងថា មានតែគណបក្សប្រជាជនកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចតេជោហ៊ុនសែន ធ្វើអោយប្រទេសមានសុខសន្តិភាពពេញបរិបូរ មានការអភិវឌ្ឍលើគ្រប់វិស័យ ហ៊ានថាហ៊ានធ្វើជាក់ស្តែងច្បាស់លាស់មិនកុហកបោកប្រាស់ ពួកគាត់ជាប្រជាពលរដ្ឋរស់នៅប្រកបរបរចិញ្ចឹមជីវិតកាន់តែប្រសើរឡើងជាដ៏រាប ៕​ អត្ថបទ ៖ ភារុន

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm